ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​​បញ្ជូន​​មេ​អាល់​កៃ​ដា ​នៅ​យេ​ម៉ែន ទៅ​ជួប​យមរាជ

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​យេ​ម៉ែ​ន ៖ សហរដ្ឋអាមេរិក បាន​​ប្រកាស​នា​ថ្ងៃ​ទី​៦​ ខែកុម្ភៈ ឆ្នាំ​២០២​​ថា បាន​ផ្តាច់​​ជីវិត​មេ​អាល់​កៃ​ដា ​ក្នុង​ប្រទេស​យេ​ម៉ែ​ន បុរសរូប​នោះ​​ឈ្មោះ​កា​សេ​ម ​អាល់​រី​មី…

សហរដ្ឋអាមេរិក​-​យេ​ម៉ែ​ន ៖ សហរដ្ឋអាមេរិក បាន​​ប្រកាស​នា​ថ្ងៃ​ទី​៦​ ខែកុម្ភៈ ឆ្នាំ​២០២​​ថា បាន​ផ្តាច់​​ជីវិត​មេ​អាល់​កៃ​ដា ​ក្នុង​ប្រទេស​យេ​ម៉ែ​ន បុរសរូប​នោះ​​ឈ្មោះ​កា​សេ​ម ​អាល់​រី​មី ជា​​ប្រមុខ​អាល់​កៃ​ដា ​នៅ​ឧបទ្វីប​អា​រ៉ាប់ ​AQPA ជា​ក្រុម​ជី​ហា​ដ ដែល​ប្រកាស​ទទួលខុសត្រូវ លើ​ការ​វាយប្រហារ​ភេរវកម្ម​នានា ប្រឆាំង​ពួក​លោក​ខាងលិច​។

ក្នុង​សេចក្ដី​ប្រកាស​មួយ​សេត​វិមាន​និយាយ​ថា តាម​ការ​ណែនាំ​របស់​ប្រធានាធិបតី​លោក​ដូ​ណា​ល់​ត្រាំ អា​មេ​រិ​កបាន​ធ្វើ​ប្រតិបត្តិការ​ប្រឆាំង​ភេរវកម្ម​មួយ​នៅ​យេ​ម៉ែ​ន ហើយ​អាចផ្តាច់​​យក​ជីវិត​​​​កា​សេ​ម​ អាល់​រី​មី ជា​ស្ថាបនិក ​និង​ជា​ប្រមុខ​ក្រុម​អាល់​កៃ​ដា ​ក្នុង​ឧបទ្វីប​អា​រ៉ាប់​។

សេចក្ដី​ប្រកាស​បន្ត​ថា ក្រោម​ការ​ដឹកនាំ​របស់​អាល់​រី​មី ក្រុម ​AQPA​ បាន​ប្រព្រឹត្ត​អំពើ​ហិង្សា​នានា ប្រឆាំង​បណ្ដាជន​ស៊ីវិល​នៅ​យេ​ម៉ែ​ន ហើយ​ស្វែងរក​ធ្វើការ​វាយប្រហារ​ជា​ច្រើន​ប្រឆាំង​សហ​រដ្ឋអាមេរិក​ និង​កងកម្លាំង​របស់​យើង​។

សេត​វិមាន​អះ​ងាង​ថា ការ​បាត់​បង់​ជីវិត​​​របស់​កា​សេ​ម​អាល់​រី​មី ធ្វើ​ឲ្យ​ក្រុម ​AQPA​ និង​ចលនា​អាល់​កៃ​ដា ​លើ​ពិភពលោក កាន់តែ​ចុះ​ខ្សោយ​ថែម​ទៀត ហើយ​បែប​នេះ​នាំ​ឲ្យ​យើង​កាន់តែ​ខិត​ទៅ​រក​លុប​​បំបាត់​ការ​គំរាមកំហែង​នានា របស់​ក្រុម​ទាំងនោះ​ដែល​ចោទ​ជា​បញ្ហា​ដល់​សន្តិសុខ​ជាតិ​របស់​យើង​។

ក្រុម ​AQPA​ ឆ្លៀតពេល​មានការ​ចុះ​ខ្សោយ​នៃ​រដ្ឋអំណាច​កណ្ដាល​យេ​ម៉ែ​ន ដើម្បី​ពង្រឹង​ដែនដី​កាន់​កាប់​របស់​គេ ក្នុង​ភាគ​ខាងត្បូង ​និង​ភាគ​អាគ្នេយ៍​ប្រទេស ដែល​រង​ការ​ហែកហួរ​ដោយ​សង្គ្រាម​​ចាប់តាំងពី​ខែមីនា ​ឆ្នាំ​២០១៥​មក​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ