ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធសាស្ត្រ​ពិសេស​ទប់ទល់​ស្ត្រេ​ស​សម្រាប់​អាជីវករ

4 ឆ្នាំ មុន

អាជីវករ​តែងតែ​ដាក់​សម្ពាធ​លើ​ខ្លួនឯង​ខ្លាំង ដើម្បី​អាច​មើលឃើញ​អាជីវកម្ម​របស់​ខ្លួន​ជោគជ័យ​ទៅ​មុខ​បាន ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​គេ​ជួប​ប្រទះ​នឹង​ការ​ស្ត្រេ​ស​ជា​ប្រចាំ​ដែល​មិន​អាច​ជៀសវាង​បាន ។ យ៉ាងណា​ក្តី ការ​ស្ត្រេ​ស​អាច​ជា​ឧបសគ្គ​ធំ​មួយ​ទាំង​ក្នុង​អាជីវកម្ម និង​ក្នុង​ជីវិត​ផ្ទាល់ខ្លួន​ព្រោះ​វា​អាច​ធ្វើ​ឲ្យ​អាជីវករ​មិន​អាច​សម្រេច​ចិត្តបាន​ត្រឹមត្រូវ និង​អាច​ប៉ះពាល់​ដល់​ទំនាក់ទំនង​ជាមួយ​មនុស្ស​សំខាន់​ៗ​ក្នុង​ជីវិត ។ ដូច្នេះ​ក្នុង​នាម​ជា​អាជីវករ…

អាជីវករ​តែងតែ​ដាក់​សម្ពាធ​លើ​ខ្លួនឯង​ខ្លាំង ដើម្បី​អាច​មើលឃើញ​អាជីវកម្ម​របស់​ខ្លួន​ជោគជ័យ​ទៅ​មុខ​បាន ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​គេ​ជួប​ប្រទះ​នឹង​ការ​ស្ត្រេ​ស​ជា​ប្រចាំ​ដែល​មិន​អាច​ជៀសវាង​បាន ។ យ៉ាងណា​ក្តី ការ​ស្ត្រេ​ស​អាច​ជា​ឧបសគ្គ​ធំ​មួយ​ទាំង​ក្នុង​អាជីវកម្ម និង​ក្នុង​ជីវិត​ផ្ទាល់ខ្លួន​ព្រោះ​វា​អាច​ធ្វើ​ឲ្យ​អាជីវករ​មិន​អាច​សម្រេច​ចិត្តបាន​ត្រឹមត្រូវ និង​អាច​ប៉ះពាល់​ដល់​ទំនាក់ទំនង​ជាមួយ​មនុស្ស​សំខាន់​ៗ​ក្នុង​ជីវិត ។ ដូច្នេះ​ក្នុង​នាម​ជា​អាជីវករ តើ​មាន​យុទ្ធសាស្ត្រ​អ្វីខ្លះ​ដែល​អ្នក​អាច​អនុវត្ត​ដើម្បី​កាត់​បន្ថយ​ស្ត្រេ​ស?

១. គិត​ពី​និយម​ន័យ​នៃ​ការ​មាន​សុខភាព​ល្អ​ឡើង​វិញ​៖
មានការ​សិក្សា​ស្រាវជ្រាវ​ជា​ច្រើន​ដែល​តែងតែ​រំឭក​ដល់​មនុស្ស​គ្រប់​ៗ​រូប​ជា​រៀងរាល់ថ្ងៃ​ពី​ការ​មើល​ថែម​ទាំ​សុខភាព​ព្រោះ​ការ​មាន​សុខភាព​ល្អ​រឹង​មាំ មិនមែន​គ្រាន់តែ​មាន​ន័យ​ថា​អ្នកមាន​ជីវិត​រស់រាន​ដកដង្ហើម​បាន​ធម្មតា​ទេ ។ មនុស្ស​ដែល​មាន​សុខភាព​ល្អ​ពិតប្រាកដ ឫ​មនុស្ស​ដែល​មាន​លំនឹង​ភាព​ក្នុង​ផ្នែក​រាង​កាយ សតិ និង​ផ្លូវចិត្ត​ជាដើម ហើយ​វា​ពិតជា​ពិបាក​ក្នុង​ការ​ទទួល​បាន​លំនឹង​ភាព​នេះ​ណាស់​ប្រសិនបើ​អ្នក​ចូល​ដំណេក​មិន​បាន​គ្រប់គ្រាន់​ជា​រៀងរាល់ថ្ងៃ ឬ​ទទួលទាន​គ្រឿង​ស្រវឹង​និង​អាហារ​មិន​ល្អជា​រៀងរាល់ថ្ងៃ ។

២. រក​អ្នកមាន​សមត្ថភាព​ខ្ពស់​ឲ្យ​ធ្វើការ​ឲ្យ​អ្នក​៖
ចៀសវាង​ការ​ធ្លាក់​ក្នុង​អន្ទាក់​នៃ​ការ​រកតែ​មនុស្ស​ដែល​ខ្សោយ​ជាង​ខ្លួន​ដើម្បី​ធ្វើការ​ឲ្យ​ខ្លួន ។ អ្នកជា​ម្ចាស់​អាជីវកម្ម​ពិតមែន​ប៉ុន្តែ​មិនមែន​មាន​ន័យ​ថា​អ្នកជា​មនុស្ស​ដែល​មាន​ជំនាញ​ខ្ពស់​ជាងគេ​គ្រប់​ផ្នែក​ទេ ។ ហើយ​សម្រាប់​អាជីវករ វា​គ្មាន​អ្វី​ដែល​កាត់​ស្ត្រេ​ស​ជាង​ការ​បែងចែក​ការងារ​ដែល​អ្នកមាន​ក្នុង​ដៃ​ឲ្យ​ទៅ​មនុស្ស​ដែល​អ្នក​ទុកចិត្ត​ថា​នឹង​ធ្វើ​បាន​ល្អ​ឡើយ ។

៣. ព្យាយាម​យល់​ដឹង​ពី​ទស្សនៈ​របស់​អ្នក​ដទៃ​មក​លើ​អ្នក​៖
ចូរ​ចង​ចាំ​ថា ទស្សនៈ​របស់​មនុស្ស​គឺជា​តថភាព​ជាក់ស្តែង​របស់​ពួក​គេ ហើយ​ពួក​គេ​មាន​សិទ្ធិ​ក្នុង​ការ​មើល​មក​អ្នក​ក្នុង​ផ្លូវ​ដែល​អ្នក​មិន​យល់​ស្រប ។ ប៉ុន្តែ​អ្នក​ត្រូវ​តែ​ទទួលយក និង​ព្យាយាម​យល់​ពី​ទស្សនៈ​របស់​ពួក​គេ​មក​លើ​អ្នក​មិន​ថា​វា​អាច​ផ្តល់​ជា​ការ​ឈឺចាប់​ដល់​អ្នក​ប៉ុណ្ណា​ទេ ព្រោះ​វា​នឹង​ជួយ​ឲ្យ​អ្នករៀន​សូត្រ​និង​អភិវឌ្ឍន៍​ខ្លួន​បន្ថែម ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ