ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣ សំណួរ​សួរ​ខ្លួនឯង​ពេល​ដែល​អ្នក​មិន​ពេញចិត្ត​នឹង​ការងារ

4 ឆ្នាំ មុន

មនុស្ស​ជា​ច្រើន​បាន​លះបង់​រយៈពេល​ជា​ច្រើន​ឆ្នាំ​សម្រាប់​ស្ថាប័ន​ការងារ​ណាមួយ​រហូត​ដល់​ទទួល​បាន​មុខ​តំណែង​សព្វ​ថ្ងៃនេះ ប៉ុន្តែ​ពួក​គេ​នៅ​តែ​មាន​អារម្មណ៍​ថា​មិន​ពេញចិត្ត​នឹង​ការងារ​របស់​ខ្លួន​ដដែល និង​មានគំនិត​ចង់​ចាប់ផ្តើម​សា​ជា​ថ្មី​នៅ​ស្ថាប័ន​ផ្សេង ឬ​វិស័យ​ផ្សេង​ទាំងស្រុង ។ ប៉ុន្តែ​មុន​នឹង​អ្នកធ្វើការ​សម្រេចចិត្ត​នេះ អ្នក​ត្រូវ​តែ​សួរ​ខ្លួនឯង​ជា​មុន​សិន​ថា តើ​មាន​កត្តា​អ្វី​ដែល​កំពុង​ធ្វើ​ឲ្យ​អ្នក​មិន​ពេញចិត្ត​នឹង​តួនាទី​របស់​អ្នក​ក្នុង​ពេល​នេះ? ហើយ​ខាងក្រោម គឺជា​កត្តា​សំខាន់​ៗ​ដែល​អ្នក​ត្រូវ​គិត​៖…

មនុស្ស​ជា​ច្រើន​បាន​លះបង់​រយៈពេល​ជា​ច្រើន​ឆ្នាំ​សម្រាប់​ស្ថាប័ន​ការងារ​ណាមួយ​រហូត​ដល់​ទទួល​បាន​មុខ​តំណែង​សព្វ​ថ្ងៃនេះ ប៉ុន្តែ​ពួក​គេ​នៅ​តែ​មាន​អារម្មណ៍​ថា​មិន​ពេញចិត្ត​នឹង​ការងារ​របស់​ខ្លួន​ដដែល និង​មានគំនិត​ចង់​ចាប់ផ្តើម​សា​ជា​ថ្មី​នៅ​ស្ថាប័ន​ផ្សេង ឬ​វិស័យ​ផ្សេង​ទាំងស្រុង ។

ប៉ុន្តែ​មុន​នឹង​អ្នកធ្វើការ​សម្រេចចិត្ត​នេះ អ្នក​ត្រូវ​តែ​សួរ​ខ្លួនឯង​ជា​មុន​សិន​ថា តើ​មាន​កត្តា​អ្វី​ដែល​កំពុង​ធ្វើ​ឲ្យ​អ្នក​មិន​ពេញចិត្ត​នឹង​តួនាទី​របស់​អ្នក​ក្នុង​ពេល​នេះ? ហើយ​ខាងក្រោម គឺជា​កត្តា​សំខាន់​ៗ​ដែល​អ្នក​ត្រូវ​គិត​៖

១. វប្បធម៌​នៅ​កន្លែង​ការងារ​៖
Harvard Business Review ផ្តល់​យោបល់​មក​ថា អ្នក​គួរតែ​គិតគូរ​ពី​កត្តា​ពីរ​សំខាន់​ៗ​ដែល​ទាក់ទិន​នឹង​វប្បធម៌​នោះ គឺ​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​រវាង​មនុស្ស និង​មនុស្ស និង​ការ​ឆ្លើយ​តប​របស់​ស្ថាប័ន​ការងារ​ទៅ​នឹង​ការ​ផ្លាស់​ប្តូរ ។ តើ​អ្នក​ពេញចិត្ត​នឹង​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​រវាង​មិត្ត​រួមការ​ងារ​របស់​អ្នក​ទេ0x017d7 តើ​ការ​ឆ្លើយ​តប​របស់​ស្ថាប័ន​ការងារ​របស់​អ្នក​ទៅ​នឹង​ការ​ផ្លាស់​ប្តូរ​ស្រប​ទៅ​នឹង​ទស្សនៈ​របស់​អ្នក​ទេ ? ប្រសិនបើ​វប្បធម៌​នៅ​កន្លែង​ការងារ​របស់​អ្នក​មិន​ស្រប​ទៅ​នឹង​អ្វី​ដែល​អ្នក​ពេញចិត្ត​ទេ​នោះ អ្នក​គួរតែ​ពិចារណា​លើ​ជម្រើស​ផ្សេង​ៗ ។

២. ការងារ​៖
ទោះជា​បរិស្ថាន​ការងារ​ល្អ​ប៉ុណ្ណា​ក៏​ដោយ ប្រសិនបើ​អ្នក​មិន​ពេញចិត្ត​នឹង​ការងារ​ដែល​អ្នក​កំពុង​តែ​ធ្វើ​ទេ​នោះ វា​អាច​ជា​មុខសញ្ញា​ថា​អ្នក​គួរតែ​ប្តូរ​ការងារ​ហើយ ។ ប៉ុន្តែ​មុន​នឹង​អ្នកធ្វើការ​សម្រេចចិត្ត​នេះ អ្នក​ត្រូវ​ឲ្យ​ដឹង​ច្បាស់​ជា​មុន​សិន​ថា​អ្នក​គ្រាន់តែ​ធុញទ្រាន់​នឹង​ការងារ ឬ​ការងារ​ទាំងនោះ​មិន​ស្រប​ទៅ​នឹង​គោលដៅ​ដែល​អ្នក​ចង់​សម្រេច​នៅ​ថ្ងៃ​អនាគត ។

៣. គោលដៅ​ក្រុមហ៊ុន​៖
កត្តា​ចុង​ក្រោយ​អ្នក​ដែល​គួរតែ​ពិចារណា​លើ គឺ​ប្រភេទ​នៃ​សេវាកម្ម​ដែល​ស្ថាប័ន​ការងារ​អ្នក​ផ្តល់ និង​ប្រភេទ​អតិថិជន​ដែល​ទទួល​សេវាកម្ម​របស់​ស្ថាប័ន​ការងារ​របស់​អ្នក ។ អារម្មណ៍​មិន​ពេញចិត្ត​នឹង​ការងារ​របស់​អ្នក​អាច​មក​ពី​អ្នក​មិន​ពេញចិត្ត​នឹង​លទ្ធផល​ដែល​ស្ថាប័ន​ការងារ​អ្នក​បាន​ធ្វើ​ចេញ​មក ឬ​មក​ពី​ប្រភេទ​ការងារ​ទាំងនោះ​មិន​ស្រប​ទៅ​នឹង​តម្លៃ ឬ​ទស្សនៈ​របស់​អ្នក​ជាដើម ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ