ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​គេច​ជញ្ជីង​ថ្លឹង​…​វា​ទល់​តែ​ត្រូវ​គ្នា​ទើប​គេច​បាន​កុំ​ថា​គេ​មិនដឹង

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ សេចក្តីរាយការណ៍​បឋម​ប​បាន​ឲ្យ​ដឹង​ថា រថយន្ត​ដឹក​ខ្សាច់​សុទ្ធតែ​ប្រភេទ​យី​ឌុ​ប​ផ្លូវ​5 បាន​ធ្វើ​សកម្មភាព​បើក​គេច​ស្ថានីយ​ថ្លឹង​រថយន្ត​ចំណុច​កូន​ដំរី ក្នុង​សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត​មួយ​ថ្ងៃ​ៗ​រាប់​សិប​គ្រឿង ។ រថយន្ត​ដឹក​ខ្សាច់​ទាំងនេះ មុន​ចូល​ដល់​ក្រុង​ប៉ោយ​ប៉ែ​ត…

បន្ទាយ​មាន​ជ័យ ៖ សេចក្តីរាយការណ៍​បឋម​ប​បាន​ឲ្យ​ដឹង​ថា រថយន្ត​ដឹក​ខ្សាច់​សុទ្ធតែ​ប្រភេទ​យី​ឌុ​ប​ផ្លូវ​5 បាន​ធ្វើ​សកម្មភាព​បើក​គេច​ស្ថានីយ​ថ្លឹង​រថយន្ត​ចំណុច​កូន​ដំរី ក្នុង​សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត​មួយ​ថ្ងៃ​ៗ​រាប់​សិប​គ្រឿង ។

រថយន្ត​ដឹក​ខ្សាច់​ទាំងនេះ មុន​ចូល​ដល់​ក្រុង​ប៉ោយ​ប៉ែ​ត គេ​បើក​វាង​ពី​ផ្លូវជាតិ​លេខ​5 ចំណុច​ព្រំប្រទល់​ស្រុក​អូរ​ជ្រៅ និង​ក្រុង​ប៉ោយ​ប៉ែ​ត ដោយ​បើក​តាម​ផ្លូវជាតិ​លេខ 258D​លុះ​ទៅ​ដល់​ផ្លូវបំបែក​ជា​បួន ក្នុង​ឃុំ​អូរ​បី​ជាន់ស្រុក​អូរ​ជ្រៅ (​ចំណុច​ភ្លើងស្តុប​) ទើប​បត់​ឡើង​តាម​ផ្លូវជាតិ​58 ចូល​ក្រុង​ប៉ោយ​ប៉ែ​ត ព្រោះ​ផ្លូវ​ទាំង​2​ខ្សែ​ខាងលើ គ្មាន​ស្ថានីយ​ថ្លឹង​រថយន្ត​ឡើយ ។

ប្រភព​ថា រថយន្ត​ដឹក​ខ្សាច់​ទាំងនេះ មក​ពី​ខេត្តពោធិសាត់ ហើយ​ដឹក​លើស​ទម្ងន់​ដែល​ច្បាប់​បាន​កំណត់​ទៀត​ផង ។ ប្រភព​បន្ត​ទៀត​ថា ក្រុម​រថយន្ត​ដឹក​ខ្សាច់​ខាងលើ មិន​ហ៊ាន​បើកបរ​ពេល​ថ្ងៃ​ទេ គឺ ចេញពី​ខេត្តពោធិ៍សាត់​វេលា​យប់​ភ្លឺ​ឡើង ចូល​ដល់​ក្រុង​ប៉ោយ​ប៉ែ​ត​ព្រោងព្រៀត ។ ករណី​នេះ​ពលរដ្ឋ​រិៈ​គន់​ថា បើ​ស្ថាប័ន​ជំនាញ​មិន​ចាត់វិធានការ​ទេ ផ្លូវជាតិ​នានា​តាម​ខេត្ត​ដែល​ឆ្លងកាត់​ក៏​ដូច​ជា ផ្លូវ​លំនៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ប្រាកដជា​ខ្ទេចខ្ទាំ​អស់​នៅ​ពេល​ខាង​មុខ ។

លោ​កប៉ាល់ សុ​មេ​ដា ប្រធាន​ស្ថានីយ​ថ្លឹង​រថយន្ត​កូន​ដំរី​ប្រាប់​តាម​ទូរស័ព្ទ​ថា ករណី​ខាងលើ​លោក​ដឹង​ដែរ​តែ​ថា ខាង​លោក​មិនមែន​ក្រុមការងារ​ជញ្ជីង​ចល័ត​ទេ ។ លោក​ប្រាប់​ឲ្យ​អ្នក​យក​ព័ត៌មាន​តាមដាន​ព័ត៌មាន​ក្រសួង​ហើយ​ថា ជញ្ជីង​ចល័ត​ថ្នាក់លើ​កាន់​ផ្ទាល់​ចឹ​ង​ថ្នាក់លើ និង​មាន​វិធានការ​តាម​ក្រោយ​បើ​មាន​បើក​វាង​មែន​នោះ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ