ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ជន​ធ្វើ​សកម្មភាព​រាវរក​និង​គាស់​វត្ថុ​បុរាណ

4 ឆ្នាំ មុន

ខេត្តព្រះវិហារ ៖ ជនសង្ស័យ​ជា​មេខ្លោង និង​បក្សពួក​៥​នាក់ ត្រូវ​បាន​ចាប់ខ្លួន​ពី​បទ​ជួញដូរ​វត្ថុ​បុរាណ​ល្មើសច្បាប់ ដោយ​មន្ត្រី​នៃ​មន្ទីរ​វប្បធម៌និង​វិចិត្រសិល្បៈ​ខេត្ត សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ចុះ​បង្ក្រាប និង​ឃាត់ខ្លួន ព្រមទាំង​ដកហូត​វត្ថុ​តាង​បទល្មើស​មួយ​ចំនួន ។ប្រតិបត្តិការ​នោះ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​៤…

ខេត្តព្រះវិហារ ៖ ជនសង្ស័យ​ជា​មេខ្លោង និង​បក្សពួក​៥​នាក់ ត្រូវ​បាន​ចាប់ខ្លួន​ពី​បទ​ជួញដូរ​វត្ថុ​បុរាណ​ល្មើសច្បាប់ ដោយ​មន្ត្រី​នៃ​មន្ទីរ​វប្បធម៌និង​វិចិត្រសិល្បៈ​ខេត្ត សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ចុះ​បង្ក្រាប និង​ឃាត់ខ្លួន ព្រមទាំង​ដកហូត​វត្ថុ​តាង​បទល្មើស​មួយ​ចំនួន ។ប្រតិបត្តិការ​នោះ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​៤ កុម្ភៈ ឆ្នាំ​២០២០ នៅ​ចំណុច​ប្រាសាទខ្នារ ស្ថិត​ក្នុងភូមិ​ក្រឡាពាស ឃុំ​ព្រីង​ធំ ស្រុក​ជាំ​ក្សាន្ត​ដឹកនាំ​បញ្ជា ដោយ​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត លោក ឆេ​ង ហៀ​ត និង​មន្ត្រី​អាវុធហត្ថ​ខេត្ត​១៥​នាក់ ។

មន្ត្រី​អាវុធហត្ថ​ខេត្ត​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៤ កុម្ភៈ ក្រោយ​ពី​ទទួល​បាន​ដំណឹង​ថា មាន​ជនខិលខូច​មួយ​ក្រុម​បាន​និង​កំពុង​ធ្វើ​សកម្មភាព ប្រើ​ឧបករណ៍​រាវរក​វត្ថុ​បុរាណ ដែល​កប់​ក្នុង​ដី​រាប់​សិប​ឆ្នាំ​មក​ហើយ​នោះ ដើម្បី​ជីក​គាស់កកាយ​យក​វត្ថុ​បុរាណ នាំ​យក​ទៅ​ធ្វើការ​ជួញដូរ​ដោយ​ខុសច្បាប់​នោះ​មក ប្រធាន​មន្ទីរ​វប្ប​ធម៌ និង​វិចិត្រសិល្បៈ​ខេត្ត រួម​ជាមួយ​មន្ត្រី និង​មន្ត្រី​កិច្ចសន្យា​ខេត្ត បាន​សហការ​ជាមួយ​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​បាន​ទៅ​កាន់​ទីតាំង​ដែល​ជនសង្ស័យ​កំពុង​ប្រព្រឹត្ត​បទល្មើស ។

មន្ត្រី​ដដែល​បាន​បន្ត​ទៀត​ថា នៅ​ក្នុង​ប្រតិបត្តិការ​នោះ កម្លាំង​សមត្ថកិច្ច​បាន​ឈាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ ជា​មេខ្លោង និង​បក្សពួក​បាន​៥​នាក់ ៖
១-​ឈ្មោះ ហេង ប៊ុ​ន​សុ​ខុន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​តា​វៀន ឃុំ​សាលា​កំរើក ក្រុង​សៀមរាប ជា​ថៅកែ ដកហូត​បាន​វត្ថុ​តាង រូប​លោហៈ ។
២- ឈ្មោះ ប៊ុ​ន សាន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជា​មេ​ប៉ុស្តិ៍​នគរបាល រដ្ឋបាល​ឃុំ​ព្រីង​ធំ ។
៣-​ឈ្មោះ សៀ​ក សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ។
៤- ឈ្មោះ ង៉ែត តៃ ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ។
៥-​ឈ្មោះ ព្រ​លាន ព្លឿ​ង ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ។ ជនសង្ស័យ​ទាំង​៣​នាក់ (​ទី​៣-៤-៥)​ជា​កសិករ រស់នៅ​ភូមិ​គោក​ព្រិច ឃុំ​គោក​រមៀត ស្រុក​ពួក ខេត្តបន្ទាយមានជ័យ ។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៥​នាក់ សមត្ថកិច្ច​បាន​ដកហូត​ឧបករណ៍​រាវរក​វត្ថុ​បុរាណ​២​គ្រឿង នៅ​ខាងត្បូង​ប្រាសាទខ្នារ​ប្រមាណ​១០០​ម៉ែត្រ ដកហូត​រថយន្ត ដែល​ជា​មធ្យោបាយ​បម្រើ​ឲ្យ​ការ​ធ្វើ​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​ចំនួន​២​គ្រឿង​ថែម​ទៀត ។ក្រោយ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ​វត្ថុ​បុរាណ​ទាំង​៥​នាក់​រួម​ទាំង​វត្ថុ​តាង​នោះ​រួច ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តព្រះវិហារ បាន​ធ្វើ​កំណត់ហេតុ​ផ្ទេរ​ប្រគល់​ជនសង្ស័យ និង​វត្ថុ​តាង​ទៅ​ឱ្យ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​ចាត់ការ​ទៅ​តាម​នីតិវិធី ៕​

អត្ថបទសរសេរ ដោយ