ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គុណសម្បត្តិ​និង​ផលវិបាក​អំពី​ពោង​ខ្យល់​សុវត្ថិភាព​រថយន្ត

9 ឆ្នាំ មុន

ពោង​ខ្យល់​សុវត្ថិភាព​បាន​ប្រែ​ក្លាយទៅជា​ឧបករណ៍​ស្តង់ដា​លើ​គ្រប់​ម៉ូ​ដែល​រថយន្ត​ជាក់ស្តែង គឺ​វា​ជា​អ្នក​បន្ថែម​នូវ​ប្រសិទ្ធភាព​ការពារ​សុវត្ថិភាព​របស់​អ្នកដំណើរ​ដែល​អង្គុយ​ក្នុង​រថយន្ត ។

ពោង​ខ្យល់​សុវត្ថិភាព​បាន​ប្រែ​ក្លាយទៅជា​ឧបករណ៍​ស្តង់ដា​លើ​គ្រប់​ម៉ូ​ដែល​រថយន្ត​ជាក់ស្តែង គឺ​វា​ជា​អ្នក​បន្ថែម​នូវ​ប្រសិទ្ធភាព​ការពារ​សុវត្ថិភាព​របស់​អ្នកដំណើរ​ដែល​អង្គុយ​ក្នុង​រថយន្ត ។

ខាងក្រោម​នេះ គឺជា​ប្រតិបត្តិការ និង​គុណសម្បត្តិ​នៃ​ពោង​សុវត្ថិភាព​៖
ក​/​តើ​ពោង​សុវត្ថិភាព​រថយន្ត​មានដំណើរ​ការ​ដូច​ម្តេច ?
អ្នកបើកបរ​មួយ​ចំនួន​មិន​ទាន់​ស្គាល់​ច្បាស់​ពី​ដំណើរការ​នៃ​ប្រតិបត្តិការ​ទ​ម្លា​ស់​ចេញ​របស់​វា​នៅ​ទ្បើ​យទេ ។ ក្នុង​នោះ​ប្រព័ន្ធ​ពោង​ខ្យល់​សុវត្ថិភាព​ត្រូវ​បាន​បញ្ចូល​ទៅ​នឹង​ផ្នែក​សំខាន់​ៗ​ពីរ គឺ​ឧបករណ៍​ផ្តល់​ព័ត៌មាន​ពី​ការ​បុក​ទង្គិច និង​តួ​គ្រោង​នៃ​ពោង​ខ្យល់​តែ​ម្តង ។ នៅ​ពេល​ឧបករណ៍​ប្រាប់​ដំណឹង​ពី​ដំណើរ​បុក​ទង្គិច​ចាប់​បាន​កំហុសឆ្គង​នៃ​គ្រោះថ្នាក់ នោះ​វា​នឹង​បញ្ជូន​សញ្ញា​ទៅ​ឱ្យ​តួ​ពោង​ខ្យល់ ហើយ​ក៏​មានការ​ផ្ទុះ​ឬ​ទ​ម្លា​ស់​ចេញ​ភ្លាម​ៗ ដើម្បី​ការពារ​ដល់​អ្នក​ជិះ​ក្នុង​រថយន្ត ។ ម្យ៉ាងទៀត ពោង​សុវត្ថិភាព​នេះ វា​ជួយ​ការពារ​ដល់​អ្នកបើកបរ​និង​អ្នក​រួម​ដំណើរ​ពី​ការ​ប៉ះពាល់​ទៅ​នឹង​ការ​បោក​ទង្គិច ដោយ​កត្តា​ផ្សេង​ៗ​ឬ​ការពារ​នឹង​ការ​បោក​ទង្គិច​នឹង​កញ្ចក់​ជាដើម ។

ខ​/​ប្រសិទ្ធភាព​របស់​ពោង​ខ្យល់​ការពារ​អ្នក​ជិះ​ក្នុង​រថយន្ត
នៅ​ត្រង់​ចំណុច​នេះ​អ្នក​ដែល​មាន​មាឌ​ឬ​ទម្ងន់​ខុស​ប្លែក​ពី​ធម្មតា​គួរតែ​ប្រុង​ប្រយ័ត្ន​អំពី​សក្តានុពល​នៃ​គ្រោះថ្នាក់​របស់​ពោង​សុវត្ថិភាព ព្រោះ​ជួនកាល​វា​ពុំ​អាច​ការពារ​បាន​គ្រប់​ជ្រុងជ្រោយ​ទ្បើ​យ ទៅ​តាម​លក្ខណៈសម្បត្តិ​របស់​អ្នក​រួម​ដំណើរ​ជាមួយ​រថយន្ត ។ ក្នុង​នោះ រាប់​បញ្ចូល​អ្នក​ជិះ​ដែល​មាន​កម្ពស់​ជា​មធ្យម​ខ្ពស់​ឬ​ទាប​ជាង​មនុស្ស​ទូទៅ ។ ចាប់តាំងពី​ពោង​សុវត្ថិភាព​របស់​រថយន្ត​ត្រូវ​បាន​រចនា​ទ្បើ​ង​សម្រាប់​តម្រូវ​អ្នកដំណើរ ដែល​មាន​មាឌ​ជា​ធ​ម្យ​ម​មនុស្ស​ម្នា​ជា​ច្រើន ពិសេស​អ្នកមាន​មាឌតូច​និង​ធំ អាច​រង​របួស​បាន​នៅ​ពេល​ពោង​សុវត្ថិភាព​ទ​ម្លា​ស់​ចេញ ខណៈ​ពេល​ជួប​ឧប្បត្តិហេតុ ។

គ​/​កង្វល់​ផ្សេង​ៗ​អំពី​ពោង​សុវត្ថិភាព​រថយន្ត
ក្រៅពី​បញ្ហា​ខាងលើ​នេះ វា​នៅ​មាន​ក្តី​បារម្ភ​មួយ​ចំនួន​ទៀត ដែល​គេ​បាន​លើក​ទ្បើ​ង​អំពី​ប្រព័ន្ធ​ពោង​សុវត្ថិភាព​SRS របស់​រថយន្ត​ក្នុង​នោះ​រួម​មានៈ សក្តានុពល​នៃ​ការ​រង​របួស​ពី​វត្ថុ​ដទៃ រវាង​ពោង​សុវត្ថិភាព​និង​អ្នកដំណើរ ដែល​ស្ថិត​ក្នុង​រថយន្ត ការ​រង​របួស​ដើមទ្រូង​ពី​ការ​ប៉ះទង្គិច និង​គ្រោះថ្នាក់​នៃ​ជាតិ​គីមី​ពី​កម្លាំង​រុញច្រាន ដែល​គេ​ប្រើប្រាស់​ដើម្បី​រក្សា​នូវ​ល្បឿន​ទ​ម្លា​ស់​ចេញ​របស់​ពោង​ខ្យល់​នោះ ។ ជា​ទូទៅ​វា​ត្រូវ​បាន​គេ​យល់​ឃើញ​ថា សក្តានុពល​នៃ​គ្រោះថ្នាក់​សំខាន់​ជាង​គុណសម្បត្តិ​របស់​ពោង​សុវត្ថិភាព​ទៅ​ទៀត ៕