ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើបុណ្យ​ច្រើន​លុះ​ពេល​ជិត​ស្លា.ប់ចិត្ត​មិន​ញាប់​ញ័រ

4 ឆ្នាំ មុន

ព្រះ​បរម​សាស្តា​ត្រាស់​សម្តែង​ថា ខណៈ​ពេល​អ្នកជំងឺ​ហៀបនឹង​ស្លាប់ ឬ​ជិត​ស្លាប់ បើ​ចិត្ត​បុគ្គល​ចាប់​យក​កម្ម​អ្វី កម្ម​នោះ​នឹង​មក​ដិតដាម​ជាប់​ជាមួយនឹង​អារម្មណ៍​អ្នកជំងឺ​ភ្លាម ហើយ​បដិសន្ធិ​ក៏​ចាប់កំណើត​ទៅ​តាម​កម្ម​ថ្មី​នេះ​ភ្លាម​ដែរ ។ តាម​គម្ពីរ​ព្រះពុទ្ធ​សាសនា​បាន​ពន្យល់​ថា កុសលកម្ម​ក្តី អកុសលកម្ម​ក្តី​ដែល​សត្វ​បាន​ធ្វើ​មុន​ពេល​ដាច់ខ្យល់​ស្លាប់​បន្តិច…

ព្រះ​បរម​សាស្តា​ត្រាស់​សម្តែង​ថា ខណៈ​ពេល​អ្នកជំងឺ​ហៀបនឹង​ស្លាប់ ឬ​ជិត​ស្លាប់ បើ​ចិត្ត​បុគ្គល​ចាប់​យក​កម្ម​អ្វី កម្ម​នោះ​នឹង​មក​ដិតដាម​ជាប់​ជាមួយនឹង​អារម្មណ៍​អ្នកជំងឺ​ភ្លាម ហើយ​បដិសន្ធិ​ក៏​ចាប់កំណើត​ទៅ​តាម​កម្ម​ថ្មី​នេះ​ភ្លាម​ដែរ ។

តាម​គម្ពីរ​ព្រះពុទ្ធ​សាសនា​បាន​ពន្យល់​ថា កុសលកម្ម​ក្តី អកុសលកម្ម​ក្តី​ដែល​សត្វ​បាន​ធ្វើ​មុន​ពេល​ដាច់ខ្យល់​ស្លាប់​បន្តិច វា​នឹង​មក​ជា​អារម្មណ៍ និង​ជា​ការ​ចង​ចាំ​យ៉ាង​ច្បាស់​ក្នុង​សន្តាន​របស់​សត្វ​ហើយ​វា​នឹង​នៅ​អាស្រ័យ​ជាមួយ​អារម្មណ៍​នោះ​ៗ ។

លុះ​ពេល​សត្វ​ដាច់ខ្យល់​ស្លាប់​ភ្លាម កម្ម​ថ្មី​ហ្នឹងឯង​ចូល​មក​ឲ្យ​ផល បើ​កម្ម​នោះ​ជា​កុសលកម្ម​ក៏​បាន​ទៅ​កើត​ក្នុង​សុគតិភព តែបើ​កម្ម​ថ្មី​នោះ​ជា​អកុសលកម្ម​ក៏​កើត​ក្នុង​អបាយភូមិ តែ​កម្ម​ថ្មី​នេះ​ឱ្យ​ផល​មិនយូរ​ទេ កម្ម​ចាស់​នឹង​ទាញ​យក​បដិសន្ធិ​របស់​សត្វ​នោះ​ឱ្យ​អន្ទោល​ទៅ​ចាប់​ប​ដិ​ស​ន្ទិ​តាម​កម្ម​ដែល​ខ្លួន​បាន​សាង​ទុក​មក ។

ព្រោះ​កម្ម​ឱ្យ​ផល​មិន​រង់ចាំ​កាល​បែប​នេះ​ហើយ ទើប​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ទេសនា​ពន្យល់​ឱ្យ​សព្វ​សត្វ​សន្សំ​បុណ្យ​កុសល បំពេញ​ទាន សិក្សា​ធម៌អាថ៌ ស្តាប់​ព្រះសង្ឃ​ទេសនា​ឱ្យ​បាន​រឿយ​ៗ​ប្រយោជន៍​ដើម្បី​ដល់​ពេល​ជិត​ស្លាប់ អំពើ​ល្អ​ហ្នឹងឯង​នឹង​ជួយ​ចម្រើន​ចិត្ត​មិន​ឱ្យ​ញាប់​ញ័រ ភ័យ​ខ្លាច​នឹង​សេចក្តីស្លាប់ ហើយ​អារម្មណ៍​ក៏​ចាប់​យក​តែ​កុសលធម៌ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ