ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃនេះ អ្នក​បាត់​បង់​ជីវិត​ដោយ​វីរុស​​មាន​​ជាង​៦៣០​នាក់ហើយ រួម​ទាំង​​​គ្រូពេទ្យ​ម្នាក់

4 ឆ្នាំ មុន

ប្រទេស​ចិន ៖ បើ​យោង​តាម​តុល្យការ​ថ្មី​ប្រកាស​កាលពី​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០២០​​​នេះ​​ថា ចំនួន​អ្នក​បាត់​បង់​ជីវិត​ ​ដោយសារ​ការ​ឆ្លង​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា​ថ្មី​នៅ​ចិនដីគោកនោះ​ គឺ​​បាន​​ឡើង​ដល់​ជាង​៦៣០​នាក់​​ហើយ​ ក្នុង​នោះ​រួម​ទាំង​គ្រូពេទ្យ​ដំបូង​គេ​ម្នាក់ ក្នុង​ចំណោម​គ្រូពេទ្យ​ដំបូង​ៗ…

ប្រទេស​ចិន ៖ បើ​យោង​តាម​តុល្យការ​ថ្មី​ប្រកាស​កាលពី​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០២០​​​នេះ​​ថា ចំនួន​អ្នក​បាត់​បង់​ជីវិត​ ​ដោយសារ​ការ​ឆ្លង​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា​ថ្មី​នៅ​ចិនដីគោកនោះ​ គឺ​​បាន​​ឡើង​ដល់​ជាង​៦៣០​នាក់​​ហើយ​ ក្នុង​នោះ​រួម​ទាំង​គ្រូពេទ្យ​ដំបូង​គេ​ម្នាក់ ក្នុង​ចំណោម​គ្រូពេទ្យ​ដំបូង​ៗ ដែល​ប្រកាស​អាសន្ន​ពី​គ្រោះថ្នាក់​នៃ​វីរុស​ថ្មី​នេះ​ផង​។ បណ្ដា​វិធានការ​កាន់តែ​ម៉ឺ​ង​ម៉ាត់​នានា ត្រូវ​បាន​ប្រកាន់​យក ​ដើម្បី​ប្រឈម​មុខ​នឹង​ការ​ឆ្លង​រាលដាល​កាន់តែ​ខ្លាំង​នៃ​ជំងឺ​នេះ​។

ចំពោះ​អ្នក​ឆ្លង​វិញ​ពេល​នេះ​ឡើង​ដល់​ជាង​៣០.០០០​នាក់ ក្នុង​ដែនដី​ចិន​ដែល​ក្រៅពី​ដាក់​ក្រុង​វូ​ហាន ​និង​ខេត្ត​ហ៊ូ​ប៉ី ​ឲ្យ​នៅ​ដាច់​ពី​គេ ទីក្រុង​កាន់តែ​ច្រើន​មាន​ប្រជាជន​ច្រើន​សិប​លាន​នាក់ ក៏​ចាត់វិធានការ​ដូច​គ្នា​នោះ​ដែរ​។

គឺ​ក្នុង​មន្ទីរពេទ្យ​កណ្ដាល​ក្រុង​វូ​ហាន​ប្រភព​ដើម​នៃ​ការ​ចម្លង​វីរុស​នេះ ដែល​លេច​កាលពី​ខែធ្នូ ដែល​លោក ​LI WENHANG ​ជា​គ្រូពេទ្យ​ម្នាក់ ក្នុង​ចំណោម​គ្រូពេទ្យ​ដែល​ចេញ​ការ​ប្រកាស​អាសន្ន​ដំបូង​​គេ ពី​ការ​ឆ្លង​រាលដាល​នៃ​វីរុស​នេះ បាន​ទទួលមរណភាព​ដែរ នា​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ​ដោយសារ​ឆ្លង​វីរុស​។ ដំបូង​លោក​ធ្លាប់​ទទួល​ការ​ចោទប្រកាន់​ពី​ការ​បំ​ផ្លោង​ពាក្យ​ចចាមអារ៉ាម​។

ក្រៅពី​ចិនដីគោក​មាន​អ្នក​ឆ្លង​ជំ​ងឹ​នោះ​ជាង​២៤០​នាក់ ក្នុង​ប្រទេស​និង​ដែនដី​ប្រមាណ​ជា​៣០​។ អ្នកដំណើរ​ និង​សមាជិក​ក្រុម​នាវិក​ច្រើន​ពាន់​នាក់ ត្រូវ​បង្ខាំង​ក្នុង​នាវា​កម្សាន្ត​២​គ្រឿង​នៅ​អា​ស៊ី​។ នៅ​ជប៉ុន​នាវា​កម្សាន្ត ​DIAMOND PRINCESS​ ត្រូវ​បង្ខាំង​មិន​ឲ្យ​ចាកចេញ ក្រោយ​ពី​រក​ឃើញ​អ្នកដំណើរ​២០​នាក់​នៃ​នាវា​នេះ​ឆ្លង​វីរុស​មក​។ មនុស្ស​ប្រមាណ​ជា​៣.៧០០​នាក់​ជាប់​ក្នុង​នាវា​។

នៅ​ក្រុង​ហុងកុង​មនុស្ស​ប្រមាណ​ជា​៣.៦០០​នាក់ ក៏​ជួប​វាសនា​ដូច​គ្នា​នេះ​ដែរ​ក្នុង​នាវា​កម្សាន្ត​ឈ្មោះ WOLD DREAM ដោយសារ​អ្នកដំណើរ​៣​នាក់​ជិះ​ក្នុង​នាវា​នោះ ធ្វើតេស្ត​ឃើញ​ឆ្លង​វីរុស។ រួច​បើ​តាម​សេចក្ដី​ប្រកាស​មួយ អា​ជ្ញាធរ​ជប៉ុន​គូសបញ្ជាក់​ថា នាវា​យក្ស​១​ទៀត​ឈ្មោះ​WESTERDAM កំពុង​តែ​ធ្វើ​ដំណើរ​មក​កាន់​ជប៉ុន​ជាមួយ​មនុស្ស​យ៉ាងតិច​ម្នាក់​ជិះ​ក្នុង​នាវា​នេះ​មាន​ឆ្លង​វីរុស​កូ​រ៉ូ​ណា​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ