ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​ប្រ៊ី​ត នី​ស្ពៀ​រ និង​ប្រុស​ស្នេហ៍​ចែកផ្លូវ​គ្នា ចំណែក​នាង​ប៉េ​យ៉ុ​ន គេ​ជួល​ច្រៀង​តំលៃ​២​លាន​ដុល្លារ

14 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា នាងស្ពៀ​រ​មានការ​ខឹងសម្បា​យ៉ាង​ខ្លាំង​នៅ​ពេលនាង​ទទួល​ព័ត៌មាន​មួយ​ពី​ មនុស្ស​ម្នាក់​ដែល បាន​និយាយ​ថា លោក Jason Trawick បណ្ដើរ​នារី​ស្រស់​ស្អាត​២​នាក់ ដោយ​យកដៃឱប​ចង្កេះ​នារី​២​នាក់​នោះ​ប្រកបដោយ​ភាពស្និទ្ធស្នាល​បំផុត ។

នាង​ប្រ៊ី​ត នី​ស្ពៀ​រ តារាចំរៀង​ប៉ុប​ល្បីឈ្មោះ និង​សិច​ស៊ី​ដែល​សំបូរ​ទៅ​ដោយ​រឿងអាស្រូវ​បំផុត ត្រូវ​បាន​ប្រភព​ព័ត៌ មាន​មួយ​ឱ្យដឹង​ថា នាង​បាន​បែកបាក់​គ្នា​ជាមួយ​មិត្ដ​ប្រុសថ្មី​របស់​នាង​ម្នាក់​ទៀត​ហើយ ។ នាង​ស្ពៀ​រ បាន​បង្ក​ឱ្យ​មាន ការ​ចម្រូងចម្រាស​ជាមួយ​មិត្ដប្រុស​ថ្មី​របស់​នាង គឺ​លោក Jason Trawick ក្រោយ​ពី​មាន​លេចឮ​ពាក្យ​ចចាមអារ៉ាម​ថា លោក Jason Trawick បណ្ដើរ​ស្រី​ថ្មី​២​នាក់ ដោយ​នាំ​នារី​ទាំង​២​នាក់​នោះ​ចូល​រង្គសាលមួយ​នៅ​ក្នុង​ទីក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេ​ស ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា នាងស្ពៀ​រ​មានការ​ខឹងសម្បា​យ៉ាង​ខ្លាំង​នៅ​ពេលនាង​ទទួល​ព័ត៌មាន​មួយ​ពី​មនុស្ស​ម្នាក់​ដែល បាន​និយាយ​ថា លោក Jason Trawick បណ្ដើរ​នារី​ស្រស់​ស្អាត​២​នាក់ ដោយ​យកដៃឱប​ចង្កេះ​នារី​២​នាក់​នោះ​ប្រកបដោយ​ភាពស្និទ្ធស្នាល​បំផុត ។

តាម​ប្រភព​មួយ​បាន​បង្ហើប​ឱ្យ​ដឹង​ថា លោកJason Trawick ជា​មនុស្ស​ស្មោះត្រង់ម្នាក់​មិន​ដែល​មានចិត្ដ​វៀចវេរ​ចំពោះ​នារី ដែល​លោក​ស្រឡាញ់​នោះ​ទេ ហើយ​នាងស្ពៀ​របា​ន​ខឹង​លោក​ប្រហែល​មក​ពី​នាងស្រឡាញ់​លោក​ពេក​ក៏​មិនដឹង ។ ទ​ង្វើ​របស់នាង​ស្ពៀ​រ​ចំពោះ Jason Trawick បាន​ធ្វើ​ឱ្យលោក Jason ខឹង​យ៉ាង​ខ្លាំង ដោយ​លោក​បាន សំរេច​កាត់​ផ្ដាច់ចំណង​ស្នេហ៍​ជាមួយ​នាងស្ពៀ​រ ។ នាង​ប្រ៊ី​ត នី​ស្ពៀ​រ មាន​ទំនាក់ទំនងស្នេហា​ជាមួយ​លោក Jason Trawick ក្រោយ​ពី​នាង និង​លោក​ខេ​វិ​ន​ហ្វេ ដឺ​លី​ន អតីត​ប្ដី​របស់​នាង​បាន​លែងលះ​គ្នា ។ កាលពីចុងខែ​វិច្ឆិកា ឆ្នាំ​២០០៩ កន្លង​មក នាង​ស្ពៀ​រ បាន​ស្នើ​សុំ​លោក Jason រៀប​ការ​ជាមួយ​នាង ប៉ុន្ដែ​លោក Jason បាន​បដិសេធ​សំណើ​របស់នាង ហើយ​មក​ដល់​ពេល​នេះ​នាង​ស្ពៀ​រ​មិនត្រឹមតែ​មិន​បាន​រៀប​ការ​ជាមួយ​លោក Jason ប៉ុណ្ណោះ​ទេ តែ​ចំណង​ស្នេហ៍​របស់​នាង និង លោក Jason ក៏​ត្រូវ​បាន​កាត់​ផ្ដាច់​ទៀត​ផង ។

នាង​បេ​យ៉ុ​ន ត្រូវ​ជួល​តំលៃ​២​លាន​ដុល្លារ ចូលរួម​ក្នុង​ការ​ប្រគំ​តន្ដ្រី​សំរាប់​កូនប្រុស​មេដឹកនាំ​ផ្ដាច់​ការ​លី​បេ​រី​យ៉ា នាង​បេ​យ៉ុ​ន ណ័​រ​ឡេ​ស ដែល​ជាតា​រាចំរៀង​ល្បីឈ្មោះ​ត្រូវ​បាន​ប្រភព​ព័ត៌មាន​មួយឱ្យ​ដឹង​ថា កាលពី​ពេល​ថ្មី​ៗ​កន្លង​មក នាង​ត្រូវបាន​គេ​ជួល​ក្នុង​តំលៃ​២​លាន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​ចូលរួម​ច្រៀង​នៅ​ក្នុង​កម្មវិធី​ប្រគំ​តន្ដ្រីមួយ ដែល​រៀបចំ​ឡើង​សំរាប់​កូនប្រុស​របស់លោក Muammar Gaddafi ប្រធានាធិបតីនៃ​ប្រទេស​លី​បេ​រី​យ៉ា ។ តាម​ប្រភព​ព័ត៌មាន បានឱ្យ​ដឹង​ថា កម្មវិធី​ប្រគំ​តន្ដ្រី​នោះ​ត្រូវ​បានរៀបចំ​ឡើង​នៅ​ក្លឹ​បរា​ត្រី​មួយ​នៅ​លើ​ឆ្នេរខ្សាច់​នៃ​កោះ​កា​រ៉ា​អ៊ី​ប​។ ទោះបីជា​បែប​ណា ពុំមាន​ប្រភព​ណាមួយ​បង្ហើប​ឱ្យ​ដឹង​ថា នាង​បេយ៉ុ​ន ចូលរួម​ក្នុង​ការ​ប្រគំ​តន្ដ្រី​នោះ​រយៈពេល ប៉ុន្មាន​ម៉ោង​ទេ ប៉ុន្ដែ​ជា​ទូទៅ​នាង​បេ​យ៉ុ​ន​ចូលរួម​ក្នុង​ពិធី​ប្រគំ​តន្ដ្រី​បាន​យ៉ាង​យូរ​២០ នាទី ។

ការ​ចូលរួម​ក្នុង​កម្មវិធី​ប្រគំ​តន្ដ្រី​នោះ នាង បេ​យ៉ុ​ន បាន​រង​នូវ​ការ​រិះគន់​យ៉ាងធ្ងន់ធ្ងរ​ដោយអ្នកខ្លះ​និយាយ​ថា នាង​ជា​មនុស្ស​ល្បីឈ្មោះម្នាក់​មិន​គួរ​ចូលរួម​ក្នុង​ពិធី​ដែល​រៀបចំ​ឡើង ដោយ​មេដឹកនាំ​ផ្ដាច់​ការ​នោះ​ទេ​។ ទោះបីជា យ៉ាង ណា ក្នុង​នាម​ជា​តារាចំរៀងនាង​បេ​យ៉ុ​ន ធ្វើ​បែប​នេះ គឺ​ដើម្បី​ប្រាក់​ប៉ុណ្ណោះ គឺ​មាន​ន័យថា នាង​ប្រើ​អាជីព​របស់​នាង​ដើម្បី​រក​ប្រាក់ ។

នាង​បេ​យ៉ុ​ន ណ័​រ​ឡេ​ស ជា​តារាចំរៀងសញ្ជាតិ​កូ​ឡុំ​ប៊ី ដែល​មក​ដល់​ពេល​នេះ​នាងមាន​អាយុ​២៨​ឆ្នាំ និង​កំពុង​ទទួល​បាន​នូវ​ការពេញ​និយម​គាំទ្រ​យ៉ាងច្រើន ។ នាង​ជា​ជនជាតិ​កូ​ឡុំ​ប៊ី ប៉ុន្ដែ​នាង​ចាប់​អាជីព​ជាតា​រាចំរៀង​នៅ​សហរដ្ឋ អាមេរិក ៕