ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិភូ​កាណាដា​ មកទស្សនកិច្ចសិក្សា​លើ​ការ​​សម្អាត​មីន​នៅខេត្តបន្ទាយមាន​ជ័យ

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖​ អាជ្ញាធរ​មីន​​ ដឹកនាំ​ប្រតិភូ​ប្រទេស​កា​ណា​ដា បាន​​ទស្សនកិច្ច​សិក្សា​ស្វែង​យល់​ប្រតិ​បត្តិការ​បោះ​សំអាត​មីន​ នៅ​ថ្ងៃ​ទី​០៥ ​កុម្ភៈ ​ស្ថិត​នៅ​ភូមិ​សា​ស្គ្រ​ស្រុក​ថ្មពួក ​ខេត្តបន្ទាយមានជ័យ ។…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖​ អាជ្ញាធរ​មីន​​ ដឹកនាំ​ប្រតិភូ​ប្រទេស​កា​ណា​ដា បាន​​ទស្សនកិច្ច​សិក្សា​ស្វែង​យល់​ប្រតិ​បត្តិការ​បោះ​សំអាត​មីន​ នៅ​ថ្ងៃ​ទី​០៥ ​កុម្ភៈ ​ស្ថិត​នៅ​ភូមិ​សា​ស្គ្រ​ស្រុក​ថ្មពួក ​ខេត្តបន្ទាយមានជ័យ ។ លោក
គឹ​ម វណ្ណៈ អភិបាលរង​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា​ នៅ​ខេត្តបន្ទាយមានជ័យ​ជា​តំបន់​សមរ​ភូមិ​ក្តៅម​ួយ ​។

លោក​បាន​បញ្ជាក់​ថា នៅ​ពេល​ដែល​ប្រទេស​កម្ពុជាទទួល​បាន​សុខ​សន្តិភាព​មានការ​អភិវឌ្ឍន៍ ​រីក​ចម្រើន​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​យកចិត្តទុកដាក់​បោះ​សំអាត​មីន​ និង​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ ។​

យោង​តាម​របាយការណ៍​ខេត្តបន្ទាយមានជ័យ ​មាន​ចំការ​មីន​ចំនួន​៣,៩២២​កន្លែង ​ស្មើ​ផ្ទៃដី​២៥,២៤២​ហិ​កតា ហើយ​ចំការ​មីន​ដែល​បោះ​សំអាត​ហើយ​មាន​២,៣៥​កន្លែង​ស្មើ​ផ្ទៃដី​១១,៦៧៨​ហិ​កតា និង​ផ្ទៃដី​មិន​ទាន់​បោះ​សំអាត​មាន​១,៥៨៧​កន្លែង ​ស្មើ​១៣,៥៦៤​ហិ​កតា ​។

អត្ថបទសរសេរ ដោយ