ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​កាន់​ព្រះពុទ្ធ​សាសនា​គួរតែ​ដឹង​នូវ​ចំណុច​ពិសេស​ទាំង​៧​នេះ

4 ឆ្នាំ មុន

១-​កិរិយា​បន្ទន់​អស្មិមានះ ដែល​មាន​ក្នុង​ចិត្ត​ដោយ​សេចក្ដី​កោតក្រែង​ដល់​បុគ្គល​ដែល​គួរ​កោតក្រែង គឺ​ជន​ដែល​ចម្រើន​ដោយ​ជាតិ ដោយ​វ័យ និង​ដោយ​គុណ ហៅ​ថា អបចាយនៈ ។ ២-​កិរិយា​ជួយ​ខ្វល់ខ្វាយ​ក្នុង​កិច្ច​របស់​អ្នក​ដទៃ ដែល​គួរ​ធ្វើ​ដោយ​កាយ…

១-​កិរិយា​បន្ទន់​អស្មិមានះ ដែល​មាន​ក្នុង​ចិត្ត​ដោយ​សេចក្ដី​កោតក្រែង​ដល់​បុគ្គល​ដែល​គួរ​កោតក្រែង គឺ​ជន​ដែល​ចម្រើន​ដោយ​ជាតិ ដោយ​វ័យ និង​ដោយ​គុណ ហៅ​ថា អបចាយនៈ ។

២-​កិរិយា​ជួយ​ខ្វល់ខ្វាយ​ក្នុង​កិច្ច​របស់​អ្នក​ដទៃ ដែល​គួរ​ធ្វើ​ដោយ​កាយ ឬ​វាចា ហៅ​ថា វេយ្យាវច្ចៈ ។

៣-​កិរិយា​ឲ្យ​នូវ​ចំណែក​បុណ្យ ដែល​ខ្លួន​បាន​ធ្វើ​ហើយ​ដល់​អ្នក​ដទៃ​ដោយ​ចិត្ត​មេត្រី ដើម្បី​ឲ្យ​គេ​ប្រព្រឹត្ត​ត្រេកអរ​តាម ហៅ​ថា ប​ត្តិ​ទាន ។

៤-​កិរិយា​អនុមោទនា​ត្រេកអរ តាម​សេចក្ដី​ល្អ​របស់​អ្នក​ដទៃ ដោយ​ចិត្ត​ដែល​ប្រាសចាក​សេចក្ដី​ឫស្យា ឈ្នានីស ហៅ​ថា ប​ត្តា​នុ​មោទនា ។

៥-​កិរិយា​ណែនាំ​បង្រៀន​ប្រដៅ​អ្នក​ដទៃ​ឲ្យ​ចេះ​ចំណេះ​ដែល​ឥត​ទោស ឬ​ពន្យល់​ក្នុង​ផ្លូវធម៌​ឲ្យ​ស្គាល់​កិច្ច​គួរ​ធ្វើ និង​មិន​គួរ​ធ្វើ ដែល​ប្រព្រឹត្ត​ទៅ​ដើម្បី​សម្បត្តិ​សួគ៌​និង​ព្រះ​និព្វាន ហៅ​ថា ធម្មទេសនា ។

៦-​កិរិយា​តាំងចិត្ត​ស្ដាប់ធម៌​ដោយ​ប្រុង ឲ្យ​ចេះ​ចាំធម៌​អាថ៌​បាន ហៅ​ថា ធម្ម​ស្សវនៈ ។

៧-​កិរិយា​ធ្វើ​ទិដ្ឋិ សេចក្ដី​យល់​ឃើញ​របស់​ខ្លួន​ត្រង់​តាម​គន្លង​ធម៌​ពិត ហៅ​ថា ទិដ្ឋុជុកម្ម ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ