ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្របួច​បាន​ហើយ ជនសង្ស័យ​២​នាក់​ដែល​​ទាញ​ទម្លាក់​ជន​រង​គ្រោះ​ពី​ម៉ូតូ​កង់​បី​​(​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ជនសង្ស័យ​២​នាក់​ដែល​ជា​មុខសញ្ញា​ឆក់​ទូរស័ព្ទ​ដៃ ហើយ​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពី​ជន​រង​គ្រោះ​ម្នាក់​ដោយ​ទាញ​ទម្លាក់​ពីលើ​ម៉ូតូ​កង់​បី​ឥណ្ឌា កាលពី​ថ្ងៃ​ទី​២៨ ខែមករា​នោះ ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​បាន​ហើយ កាលពី​ថ្ងៃ​ទី​៤…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ជនសង្ស័យ​២​នាក់​ដែល​ជា​មុខសញ្ញា​ឆក់​ទូរស័ព្ទ​ដៃ ហើយ​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពី​ជន​រង​គ្រោះ​ម្នាក់​ដោយ​ទាញ​ទម្លាក់​ពីលើ​ម៉ូតូ​កង់​បី​ឥណ្ឌា កាលពី​ថ្ងៃ​ទី​២៨ ខែមករា​នោះ ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​បាន​ហើយ កាលពី​ថ្ងៃ​ទី​៤ កុម្ភៈ ឆ្នាំ​២០២០ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៣១ ផ្លូវជាតិ​លេខ​៥ ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ ក្រោយ​ពី​ពួក​គេ​ធ្វើ​សកម្មភាព​បាន​ត្រឹមតែ​១​ស​ប្តា​ហ៍​មក ។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ខាងលើ ១-​ឈ្មោះ ហែម សំ​រិ​ទ្ធ​ស័​ក្ត ហៅ​សាក់​ម៉ា​ប់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​៣១ ផ្លូវជាតិ​លេខ​៥ ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ និង​២-​ឈ្មោះ ដួង តា​រ៉ា​ស័​ក្ត ហៅ​សាក់​តូច ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​សិស្ស ស្នាក់​នៅផ្ទះ​លេខ​៦ ផ្លូវ​បេតុង ភូមិ​បឹង​ឈូក សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ហេង ភារ​ម្យ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​ជា​បុគ្គលិក​ក្រុមហ៊ុន មាន​ទីលំនៅ​ផ្ទះ​លេខ​៨ A ផ្លូវ​បេតុង ភូមិ​ត្រពាំង​មាន សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ ។

បើ​តាម​លោក​វរសេនីយ៍ឯក ប៊ុ​ន សត្យា នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា កាលពី​ម៉ោង​ប្រហែល​១​និង​១០​នាទី​រសៀល ថ្ងៃ​ទី​២៨ មក​រា ឆ្នាំ​២០២០ ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​នេះ​បាន​ប្រើប្រាស់​ម៉ូតូ​១​គ្រឿង​ជិះ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពី​ជន​រង​គ្រោះ​ដែល​កំពុង​ជិះ​ម៉ូតូ​កង់​បី​ឥណ្ឌា ដោយ​ទាញ​ទម្លាក់​ជន​រង​គ្រោះ​ពីលើ​ម៉ូតូ​កង់​បី​ឥណ្ឌា នៅ​ចំណុច​មុខ​ផែ​ថ្មភ្នំ​ពេញ តាម​បណ្តោយ​មហាវិថី​ព្រះ​ស៊ី​សុវត្ថិ ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ បណ្តាល​ឱ្យ​ជន​រង​គ្រោះ​រង​របួស​បែក​ចិញ្ចើម​ខាងឆ្វេង​ហូរ​ឈាមស​ស្រាក់ បន្ទាប់​ពី​ធ្វើ​សកម្មភាព​រួច​ជនសង្ស័យ​បាន​ជិះ​រត់គេច​ខ្លួន​បាត់​។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​ដល់​សមត្ថកិច្ច ទើប​សមត្ថកិច្ច​បើក​ការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​អស់​រយៈពេល​១​ស​ប្តា​ហ៍​គត់ ទើ​សមត្ថកិច្ច​ឈាន​ដល់​ការ​ឃាត់ខ្លួន​មុខសញ្ញា​ជា​ចោរឆក់​ទាំង​២​នាក់​នោះ​បាន​នា​ថ្ងៃ​ទី​៤ ខែកុម្ភៈ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៣១ ផ្លូវជាតិ​លេខ​៥ ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ រួម​ទាំង​ដកហូត​បាន​ម៉ូតូ​១​គ្រឿង​ម៉ាក​ស៊ុ​យ​ហ្សុ​យ​គី​និ​ច ពណ៌​ខៀវ​ស ពាក់​ស្លាក​លេខ ភ្នំពេញ​១ HY ៧១៦១ ដែល​ជា​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព​ផង​ដែរ ។

ក្រោយ​ការ​ចាប់ខ្លួន​ជនសង្ស័យ រួម​នឹង​វត្ថុ​តាង​ត្រូវ​បាន​ហើយ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ