ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ ទស្សនៈកិច្ច​នៅ​ចិន​កន្លង​មកនេះ​បង្ហាញ​កាន់តែ​ឃើញ​ថា កម្ពុជា និង​ចិន​ខិត​ជិត​គ្នា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ការ​ដែល​ទស្សនៈកិច្ច​នៅ​ចិន​ខណៈ​ដែល​ចិន​កំពុង​ផ្ទុះ​ជំងឺ​រលាក​ផ្លូវដង្ហើម​កូ​រ៉ូ​ណា​បង្ហាញ​ថា កម្ពុជា​-​ចិន កាន់តែ​ខិត​ជិត​គ្នា ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ការ​ដែល​ទស្សនៈកិច្ច​នៅ​ចិន​ខណៈ​ដែល​ចិន​កំពុង​ផ្ទុះ​ជំងឺ​រលាក​ផ្លូវដង្ហើម​កូ​រ៉ូ​ណា​បង្ហាញ​ថា កម្ពុជា​-​ចិន កាន់តែ​ខិត​ជិត​គ្នា ។ សម្តេច​តេ​ជោ​បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​០៧ កុម្ភៈ​នេះ យ៉ាង​ដូច្នេះ​ថា សុខ​សប្បាយ​ជា​ទេ​បងប្អូន​ជនរួមជាតិ ថ្ងៃនេះ​ខ្ញុំ​ត្រូវ​ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​នៅ​ម៉ោង​៨​និង​៣០​បន្តិចទៀត​នេះ ។

សម្តេច​ក៏​បាន​បន្ត​ថា ខ្ញុំ​សូម​ជម្រាប​បងប្អូន​ផង​ដែរ អំពី​សុខភាព​របស់ខ្ញុំ គឺ​នៅ​ល្អ​រឹង​មាំ​ដូច​ធម្មតា ។ សម្តេច​ក៏​សូម​អរគុណ​បងប្អូន​ដែល​មានការ​ព្រួយបារម្ភ​អំពី​សុខភាព​សម្តេច និង​បាន​ជូនពរ​ខ្ញុំ​ក្នុង​ពេល​បំពេញបេសកកម្ម​ការងារ​នៅ​កូរ៉េ និង​នៅ​ប៉េ​កាំ​ង ប្រទេស​ចិន កាលពី​ថ្ងៃ​ទី​០៣ ដល់​ថ្ងៃ​ទី​០៥ កុម្ភៈ កន្លង​មកនេះ ។

សម្តេច​បញ្ជាក់​ថា​៖«​ច្បាស់​ណាស់ កម្ពុជា គឺ​នៅ​កាន់តែ​ជិត​ជាមួយ​មិត្ត​ចិន ជា​ពិសេស​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​នេះ​ព្រោះថា មិត្ត​ល្អ​មិន​បោះបង់​ចោល​គ្នា​ក្នុង​គ្រាអាសន្ន​» ។ ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ​ក៏​សូម​ជូនពរ​បងប្អូន​ជនរួមជាតិ និង​កូនក្មួយ​ជួប​តែ​សេចក្តីសុខ និង​សំណាងល្អ​ទាំងអស់​គ្នា ។

សូម​ជម្រាប​ថា បន្ទាប់​ចូលរួម​កិច្ច​កំពូល​នៅ​កូរ៉េ​ខាងត្បូង កាលពី​ថ្ងៃ​ទី​០៣ ដល់​០៥ កុម្ភៈ សម្តេច​បាន​ទស្សនៈកិច្ច​នៅ​ប្រទេស​ចិន ខណៈ​សម្តេច​បាន​ជួប​ពិភាក្សា​ជាមួយ​នាយក​រដ្ឋមន្ត្រី​ចិន និង​ប្រធានាធិបតី​ចិន ដោយ​បាន​ពិភាក្សា​អំពី​ជំងឺ​កូ​រ៉ូ​ណា​ដែល​កើត​ចេញពី​ទីក្រុង​វូ​ហាន​ប្រទេស​ចិន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ