ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​ទី​១២​នឹង​មាន​សិក្ខាសាលា​ការ​ផ្សាយ​ព័ត៌មាន​ប្រកបដោយ​វិជ្ជាជីវៈ និង​ក្រមសីលធម៌

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មុន​នេះ​ក្រសួង​ព័ត៌មាន​បាន​ជូនដំណឹង​ដល់​លោក លោកស្រី អ្នក​នាង កញ្ញា​អ្នក​សារព័ត៌មាន​ជាតិ និង​អន្តជាតិ​ជ្រាប​ថា នៅ​វេលា​ម៉ោង​៨ និង​០០​នាទី​ព្រឹក ថ្ងៃ​ទី​១២…

រាជធានី​ភ្នំពេញ ៖ មុន​នេះ​ក្រសួង​ព័ត៌មាន​បាន​ជូនដំណឹង​ដល់​លោក លោកស្រី អ្នក​នាង កញ្ញា​អ្នក​សារព័ត៌មាន​ជាតិ និង​អន្តជាតិ​ជ្រាប​ថា នៅ​វេលា​ម៉ោង​៨ និង​០០​នាទី​ព្រឹក ថ្ងៃ​ទី​១២ ខែកុម្ភៈ​នេះ នៅ​សាល​សត្យា ទីស្តីការក្រសួង​ព័ត៌មាន និង​រៀបចំ​សិក្ខាសាលា​ស្តី​ពី​«​ការ​ផ្សាយ​ព័ត៌មាន​ប្រកបដោយ​វិជ្ជាជីវៈ និង​ក្រមសីលធម៌​» ។ នេះបើ​យោង​តាម​ព័ត៌មាន​ពី​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​លោក ខៀវ កញ្ញា​រី​ទ្ធ ។

ដើម្បី​ប​ញ្ជ្រ​ប​ការ​យល់​ដឹង​ដល់​អ្នក​សារព័ត៌មាន សំដៅ​ដល់​ការ​ធានា​ការ​ផ្សព្វផ្សាយ ព័ត៌មាន​ប្រកបដោយ​វិជ្ជាជីវៈ​ចៀសវាង​ការ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ដែល​មាន​លក្ខណៈ​ញុះញង់​បង្កាច់ ប​ង្ខួ​ច បំប៉ោង​ស្ថានការណ៍ ឬ​ព្រឹត្តិការណ៍​ណាមួយ​នាំ​ឲ្យ​សាធារណជន​យល់​ច្រឡំ ។

សេចក្តីជូនដំណឹង​នេះ ខាងលើ​បាន​បន្ថែម​ថា នេះ​ចាត់ទុកជា​ការ​អ​ញ្ចើ​ញ​ដល់​លោក លោកស្រី អ្នក​នាង កញ្ញា​អ្នក​សារព័ត៌មាន​ជាតិ និង​អន្តជាតិ ចូលរួម​សិក្ខាសាលា​នេះ តាម​ការ​គួរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ