ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើករថយន្ត​បំ​បុក​ទាហាន​អី​ុ​ស្រា​អែ​ល​ រង​របួស​ច្រើន​នាក់

4 ឆ្នាំ មុន

ប្រទេស​អ៊ី​ស្រា​អែ​ល ៖ អាជ្ញាធរ​អ៊ី​ស្រា​អែ​ល​គូសបញ្ជាក់​ថា ការ​វាយប្រហារ​ដោយ​បើករថយន្ត​បំ​បុក​​មួយ កើត​មាន​មុន​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​៦​កុម្ភៈ បណ្ដាល​ឲ្យ​មនុស្ស​១៤​នាក់​រង​របួស​ក្នុង​នោះ​ភាគ​ច្រើន​ជា​ទាហាន​អ៊ី​ស្រា​អែ​ល​។ ការ​វាយប្រហារ​នេះ​កើត​មាននៅ​ជិត​បារ​និង​ភោជនីយដ្ឋាន​នានា នៅ​ភាគ​កណ្ដាល​ក្រុង​ហ្សេ​រុយ​សា​ឡឹម​។ កងទ័ព​អ៊ី​ស្រា​អែ​ល​ដែល​និយាយ​ថា នោះ​ជា​ការ​វាយប្រហារ​ភេរវកម្ម​មួយគូ​សបញ្ជាក់​ថា…

ប្រទេស​អ៊ី​ស្រា​អែ​ល ៖ អាជ្ញាធរ​អ៊ី​ស្រា​អែ​ល​គូសបញ្ជាក់​ថា ការ​វាយប្រហារ​ដោយ​បើករថយន្ត​បំ​បុក​​មួយ កើត​មាន​មុន​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​៦​កុម្ភៈ បណ្ដាល​ឲ្យ​មនុស្ស​១៤​នាក់​រង​របួស​ក្នុង​នោះ​ភាគ​ច្រើន​ជា​ទាហាន​អ៊ី​ស្រា​អែ​ល​។ ការ​វាយប្រហារ​នេះ​កើត​មាននៅ​ជិត​បារ​និង​ភោជនីយដ្ឋាន​នានា នៅ​ភាគ​កណ្ដាល​ក្រុង​ហ្សេ​រុយ​សា​ឡឹម​។

កងទ័ព​អ៊ី​ស្រា​អែ​ល​ដែល​និយាយ​ថា នោះ​ជា​ការ​វាយប្រហារ​ភេរវកម្ម​មួយគូ​សបញ្ជាក់​ថា ការ​វាយប្រហារ​ប្រើ​រថយន្ត​បំ​បុក នៅ​ក្រុង​ហ្សេ​រុយ​សា​ឡឹម បណ្ដាល​ឲ្យ​ទាហាន​ម្នាក់​រង​របួសធ្ងន់​បញ្ជូន​​ទៅ​មន្ទីរពេទ្យ ហើយ​ទាហាន​១១​នាក់​ទៀត​រង​របួសស្រាល​។

យោង​តាម​ប៉ូលិស​អី​ុ​ស្រា​អែ​ល​ថា រថយន្ត​នោះ​ត្រូវ​បាន​បើក​បំ​បុក​មុ​ស្ស​ម្នា​នា​វេលា​ម៉ោង​១​និង​៤៥​នាទី​រំលង​អា​ធ្រា​ត្រ ក្នុង​តំបន់​ដែល​សម្បូរ​បារ​និង​ភោជនីយដ្ឋាន​នោះ​។

អ្នកនាំពាក្យ​ប៉ូលិស​អ៊ីស្រា​អែ​ល​លោក MICKEY ROSENFELD​និយាយ​ថា បណ្ដា​កងឯកភាព​ប៉ូលិស​និង​ពួក​អ្នក​ជួយ​សង្គ្រោះ បាន​លើក​ទៅ​កាន់​កន្លែង​មានការ​វាយ​ប្រ​វ​ហារ ហើយ​ប៉ុនប៉ង​តាម​រក​រថយន្ត​។ ការ​ស៊ើប​អង្កេត​មួយ​ពី​បទ​ភេរវកម្ម​មួយ​ត្រូវ​បាន​បើក​ធ្វើ្វ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ