ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សី​ុ​រី​វាយ​លុក​ចូល​ក្នុង​ទី​ក្រុង​ ​ទោះ​តួ​ក​គី​ព្រមាន​ក៏​ដោយ

4 ឆ្នាំ មុន

ប្រទេស​ស៊ី​រី ៖ កងទ័ព​ស៊ី​រី​កាលពី​ថ្ងៃ​ទី​៥​កុម្ភៈ បាន​វាយលុក​ចូល​ក្នុង​ទីក្រុង​គន្លឹះ​មួយទៀត​នា​ភាគ​ពាយ័ព្យ​ប្រទេស ក៏​ទោះជា​មាន​ឱសានវាទ​មួយ​របស់​ប្រធានាធិបតី​តួ​ក​គី លោក​រី​ស៊ី​ប​តៃ​យី​ប​អ័​រ​ដូ​ហ្គា​ន ឲ្យ​កងទ័ព​ស៊ី​រី​ដកថយ​វិញ ក្រោយ​ការ​ប៉ះទង្គិច​គ្នា​យ៉ាង​ខ្លាំងក្លា រវាង​កងទ័ព​ស៊ី​រី​និង​កងទ័ព​តួ​ក​គី បណ្ដាល​ឲ្យ​មនុស្ស​បាត់​បង់​ជីវិត​​ច្រើន​នាក់​ទាំង​សងខាង​ក្ដី​។…

ប្រទេស​ស៊ី​រី ៖ កងទ័ព​ស៊ី​រី​កាលពី​ថ្ងៃ​ទី​៥​កុម្ភៈ បាន​វាយលុក​ចូល​ក្នុង​ទីក្រុង​គន្លឹះ​មួយទៀត​នា​ភាគ​ពាយ័ព្យ​ប្រទេស ក៏​ទោះជា​មាន​ឱសានវាទ​មួយ​របស់​ប្រធានាធិបតី​តួ​ក​គី លោក​រី​ស៊ី​ប​តៃ​យី​ប​អ័​រ​ដូ​ហ្គា​ន ឲ្យ​កងទ័ព​ស៊ី​រី​ដកថយ​វិញ ក្រោយ​ការ​ប៉ះទង្គិច​គ្នា​យ៉ាង​ខ្លាំងក្លា រវាង​កងទ័ព​ស៊ី​រី​និង​កងទ័ព​តួ​ក​គី បណ្ដាល​ឲ្យ​មនុស្ស​បាត់​បង់​ជីវិត​​ច្រើន​នាក់​ទាំង​សងខាង​ក្ដី​។

ការ​កើនឡើង​នៃ​ភាព​តានតឹង​រវាង​ក្រុង​អង់កា​រ៉ា ដែល​គាំទ្រ​បណ្ដា​ក្រុម​ឧទ្ទាម​ស៊ី​រី និង​ក្រុង​ដា​ម៉ាស់ គឺ​បន្ទាប់​ពី​ការ​បាញ់​តតាំង​គ្នា​ដោយ​កាំភ្លើង​ធំ បណ្ដាល​ឲ្យ​មនុស្ស​​បាត់​បង់​ជីវិត​​ជាង​២០​នាក់​ទាំង​សងខាង កាលពី​ថ្ងៃ​ទី​៣​កុម្ភៈ​ដែល​នាំ​ឲ្យ​មាន​អ​ស្ថេ​រ​ភាព​ថែម​ទៀត ក្នុង​ខេត្ត​អ៊ីដ​លី​ប​ជាទី​តាំង​ធំ​ចុង​ក្រោយ ត្រួតត្រា​ជា​ពិសេស​ដោយ​ពួក​ជី​ហា​ដ​ព្រមទាំង​ពួក​ឧទ្ទាម ខណៈ​សភាពការណ៍​មនុស្ស​ធម៌​នៅ​ទីនោះ​កាន់តែ​ដុនដាប ព្រោះ​មនុស្ស​កន្លះ​លាន​នាក់​បាន​រត់​ភៀសខ្លួន​។

យោង​តាម​អង្គការសិទ្ធិមនុស្ស​ស៊ី​រី​OSDH មាន​ប្រភព​ព័ត៌មាន​ច្រើន​ក្នុង​ប្រទេស និង​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ី​រី​SANA​ថា រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ កងទ័ព​ស៊ី​រី​វាយ​ដណ្ដើម​យក​បាន​ភូមិ​និង​មូលដ្ឋាន​ជាង​២០ នៅ​ភាគ​ខាងត្បូង​ខេត្ត​អ៊ី​ដ​លី​ប​។ រួច​នា​ថ្ងៃ​ទី​៥​កុម្ភៈ​កងទ័ព​នេះ​បាន​លុក​ចូល​ក្នុង​ក្រុង​សា​រ៉ា​កេ​ប​ខេត្ត​អ៊ីដ​លី​ប ក្រោយ​ការ​ដកថយ​របស់​ពួក​យុទ្ធ​ជន​ជី​ហា​ដ និង​បណ្ដា​ក្រុម​សម្ព័ន្ធមិត្ត​ច្រើន​រយ​នាក់​។

គាំទ្រ​ដោយ​សម្ព័ន្ធមិត្ត​រុ​ស្ស៊ី ក្រុង​ដា​ម៉ាស់​វាយ​យក​បាន​រួច​ហើយ កាលពី​ស​ប្ដា​ហ៍​មុន​ទីក្រុង​យុទ្ធសាស្ត្រ​ម៉ា​អា​រេ​ត​អាល់​ណូ​អូ​ម៉ា​ន ពី​ពួក​ជី​ហា​ដ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ