ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តែងៗ! រថភ្លើង​ធ្លាក់​ផ្លូវដែក​​ រង​គ្រោះ​ជា​ច្រើន​នាក់ (មាន​វីដេអូ)

4 ឆ្នាំ មុន

ប្រទេស​អ៊ីតា​លី ៖ រថភ្លើង​លឿន​មួយ​ខ្សែ​ដែល​រត់​ពី​ទីក្រុង​មី​ឡាន​ ទៅ​ក្រុង ​SALERNE ភាគ​ខាង​ត្បូង​ប្រទេស​​អ៊ី​តា​លី បាន​រត់​ធ្លាក់​ពី​ផ្លូវដែក​កាលពី​ព្រឹក​ថ្ងៃ​ទី​៦​ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ជិត​ក្រុង​ឡូ​ឌី…

ប្រទេស​អ៊ីតា​លី ៖ រថភ្លើង​លឿន​មួយ​ខ្សែ​ដែល​រត់​ពី​ទីក្រុង​មី​ឡាន​ ទៅ​ក្រុង ​SALERNE ភាគ​ខាង​ត្បូង​ប្រទេស​​អ៊ី​តា​លី បាន​រត់​ធ្លាក់​ពី​ផ្លូវដែក​កាលពី​ព្រឹក​ថ្ងៃ​ទី​៦​ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ជិត​ក្រុង​ឡូ​ឌី ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ក្រុង​មី​ឡាន បណ្ដាល​ឲ្យ​មនុស្ស​២​នាក់​បាត់បង់​ជីវិត ហើយ​មនុស្ស​ប្រមាណ​ជា​៣០​នាក់​រង​របួស​។

តាម​បណ្ដា​ភ្នាក់ងារ​សង្គ្រោះ​ថា គ្រោះថ្នាក់​នេះ​កើត​មាននៅ​ជិត​ក្រុង​ឡូ​ឌី ចម្ងាយ​ប្រមាណ​ជា​៥០​គីឡូម៉ែត្រ​ខាងត្បូង​ក្រុង​មី​ឡាន ហើយ​អ្នក​បាត់បង់​ជីវិត​២​នាក់​ជា​អ្នក​មេកា​ និក​នៃ​រថភ្លើង​។

អភិបាលក្រុង​ឡូ​ឌី ​លោក​ម៉ា​សែ​ល ​ឡូ​កាដូ​ណា​ ដែល​មក​កាន់​កន្លែង​គ្រោះថ្នាក់​អះអាង​ថា អ្នក​មេកា​និក​២​នាក់​បាន​ត្រូវ​បាត់​បង់​ជីវិត​​ ហើយ​ពុំ​មាន​អ្នក​រង​គ្រោះ​បាត់បង់​ជីវិត​ក្រៅពី​នេះ​ទៀត​ទេ​។ បណ្ដា​អ្នក​របួស​ពុំ​មែន​នរណា​ម្នាក់​គួរ​ឲ្យ​ព្រួយបារម្ភ​ឡើយ​។

គេ​នៅ​ពុំ​ទាន់​អាច​វាយតម្លៃ​ពី​មូលហេតុ​នៃ​គ្រោះថ្នាក់​នោះ​នៅឡើយ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​) ប្រភព​វីដេអូ ៖ Le Huffington Post

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ