ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​​បើក​បរ​​​បែក​កង់​​មុខ កុំតែ​​បាន​​ដើម​ឈើ​​​ទប់​ជាប់​

4 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ មន្ត្រី​មួយ​រូប​ដែល​មាន​តួនាទី​ជា​អនុប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​បាន​ជួប​ឧបទ្ទវហេតុ​រថយន្ត​បែក​កង់​មុខ រេ​ចង្កូត​ធ្លាក់​ផ្លូវ អូស​ប្រមាណ​៣០​ម៉ែត្រ រួច​ក្រឡាប់​បះ​គូទ​ឡើង​លើ ទៅ​ផ្អែក​នឹង​ដើម​ឈើ​មួយ​ដើម គឺ​បាន​ដើមឈើ​ជួយ​ទប់​ជាប់ កុំ​អី​អាច​ក្រឡាប់​ចូល​ក្នុង​ប្រឡាយ​អត់​ទឹក​មិនដឹង​ជា​ក្រឡាប់​ប៉ុន្មានត្រឡប់​ទៀត​ទេ ។…

ខេត្តព្រះវិហារ ៖ មន្ត្រី​មួយ​រូប​ដែល​មាន​តួនាទី​ជា​អនុប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​បាន​ជួប​ឧបទ្ទវហេតុ​រថយន្ត​បែក​កង់​មុខ រេ​ចង្កូត​ធ្លាក់​ផ្លូវ អូស​ប្រមាណ​៣០​ម៉ែត្រ រួច​ក្រឡាប់​បះ​គូទ​ឡើង​លើ ទៅ​ផ្អែក​នឹង​ដើម​ឈើ​មួយ​ដើម គឺ​បាន​ដើមឈើ​ជួយ​ទប់​ជាប់ កុំ​អី​អាច​ក្រឡាប់​ចូល​ក្នុង​ប្រឡាយ​អត់​ទឹក​មិនដឹង​ជា​ក្រឡាប់​ប៉ុន្មានត្រឡប់​ទៀត​ទេ ។ ប៉ុន្តែ​ជា​សំណាងល្អ មន្ត្រី​រូប​នោះ​បាន​រួច​ផុត​គ្រោះថ្នាក់​ដល់​ជីវិត គឺ​គ្រាន់តែ​រង​របួស​ប៉ុណ្ណោះ​។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​៣ កុម្ភៈ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៩ ពី​ខេត្តព្រះវិហារ ទៅ​ខេត្តស្ទឹងត្រែង ខាងលិច​ក្រុមហ៊ុន​ចំការ​អំពៅ​ចិន ប្រមាណ​១០០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ពោធិ៍​ទាប ឃុំ​ម្លូរ​ព្រៃ​១ ស្រុក​ឆែប ។អ្នកបើកបរ​រថយន្ត ត្រូវ​បាន​ប្រជាពលរដ្ឋ នៅ​ទីនោះ​ស្គាល់​គឺ​លោក ឈុ​ន ប៊ុ​ន​ថេ​ង ជា​អនុប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តព្រះវិហារ ។

មុន​ពេល​កើតហេតុ គេ​ឃើញ​មន្ត្រី​ខាងលើ បើកបរ​រថយន្ត​នី​ស្សាន់​ពីរ​បាំង ជាមួយ​ផ្លូវជាតិ​រលោង​ស្អាត​ផង​ក្នុង​ល្បឿន​លឿន រួម​ដំណើរ​ជាមួយ​មនុស្ស​ម្នាក់​ទៀត ។ លុះ​មក​ដល់​កន្លែង​កើតហេតុ ស្រាប់តែ​រថយន្ត​បែក​កង់​មុខ រេ​ចង្កូត​ធ្លាក់​ផ្លូវ​ក្រឡាប់​បះ​គូទ​ទៅ​ផ្អែក​ដើម​អាកា​ស្យា​នៅ​អម​ចិញ្ចើម​ផ្លូវ​មួយ​ដើម​ដែល​មើលទៅ​គួរ​ឱ្យ​តក់ស្លុត និង​រន្ធត់​ខ្លាំង​ណាស់ ប៉ុន្តែ​ដំណឹង​ថា​មិន​មាន​អ្នក​រង​គ្រោះ​ដល់​អាយុជីវិត​ឡើយ ដែល​ចាត់​ទុក​ថា​ជីវិត​ថ្លៃ​ណាស់​បាន​ទេវតា​ជួយ ៕

អត្ថបទសរសេរ ដោយ