ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្បែក​.​ស ហើយ​ក្មេង​ជាង​វ័យ​ គ្រាន់​តែ​ប្រើ​រូប​មន្ត​ពិសេស​ទឹកដោះគោ​-​ទឹកឃ្មុំ

4 ឆ្នាំ មុន

ការ​ចាស់​តាម​អាយុ ជា​អ្វី​ដែល​មនុស្ស​យើង​មិន​អាច​ចៀស​ផុត​នោះ​ទេ ប៉ុន្តែ​ប្រសិនបើ​អ្នកដឹង​ក្បួន ហើយ​ចេះ​ការពារ វា​មិន​ងាយ​មក​រក​អ្នក​នោះ​ទេ ទោះបីជា​អ្នក​អាយុ ៦០ ហើយ​ក៏​ដោយ​។ ស្នាម​ជ្រួញ ជា​សញ្ញា​នៃ​ភាព​ចាស់…

ការ​ចាស់​តាម​អាយុ ជា​អ្វី​ដែល​មនុស្ស​យើង​មិន​អាច​ចៀស​ផុត​នោះ​ទេ ប៉ុន្តែ​ប្រសិនបើ​អ្នកដឹង​ក្បួន ហើយ​ចេះ​ការពារ វា​មិន​ងាយ​មក​រក​អ្នក​នោះ​ទេ ទោះបីជា​អ្នក​អាយុ ៦០ ហើយ​ក៏​ដោយ​។

ស្នាម​ជ្រួញ ជា​សញ្ញា​នៃ​ភាព​ចាស់ ទោះបីជា​អ្នកមាន​អាយុ​តិច​ក្តី ហើយ​វា​ពិតជា​រំខាន និង​ធ្វើ​មនុស្ស​ស្រី​ស្ត្រេ​ស ហើយ​ពិបាកចិត្ត​ខ្លាំង​ណាស់​។ ហេតុ​ដូច្នេះ​ហើយ ថ្ងៃនេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​អំពី​ម៉ាស​បិទមុខ​បែប​ងាយ​ៗ​បំផុត ដែល​អ្នក​អាច​ធ្វើ​ដោយ​ខ្លួនឯង ដើម្បី​បំបាត់​ស្នាម​ជ្រី​ជ្រួញ​នៅ​លើ​ផ្ទៃមុខ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ ម៉ាស​បិទមុខ​នេះ ងាយស្រួល​ធ្វើ ហើយ​ចំណាយ​លុយ​អស់​តិច​ទៀត​ផង​។

គ្រឿងផ្សំ មាន​តែ​ពីរ​មុខ​ទេ គឺ ៖
១. ទឹកដោះគោ ២ ស្លាបព្រា​បាយ
២. ទឹកឃ្មុំ ១ ស្លាបព្រា​បាយ​។
ទឹកឃ្មុំ អាច​ផ្តល់​សំណើម និង​ធ្វើ​ឲ្យ​ស្បែក​តឹង​ណែន​។ ទឹកឃ្មុំ អាច​សម្លាប់​មេរោគ និង​បាក់តេរី ដែល​មាននៅ​លើ​ផ្ទៃមុខ​។

ទឹកដោះគោ ជា​គ្រឿង​ខាត​ស្បែក​ធម្មជាតិ ដែល​សាក​សម​បំផុត សម្រាប់​អ្នក​ចង់បាន​ស្បែក​ស ហើយ​ម៉ត់​រលោង​។

វិធី​ធ្វើ
១. លាយ​គ្រឿងផ្សំ​ទាំង​ពីរ​បញ្ចូល​គ្នា រួច​យក​ទៅ​លាប​លើ​មុខ
២. ម៉ាស្សា​មុខ ជា​រាង​រង្វង់ ក្នុង​រយៈពេល ៥ ទៅ ១០ នាទី
៣. ទុក​វា​ចោល ២០ ទៅ ២៥ នាទី
៤. យក​ក្រណាត់​ស្អាត​ជ្រលក់​ទឹក រួច​ជូត​សម្អាត​មុខ​ចេញ​ឲ្យ​ស្អាត
៥. លាងមុខ​ថ្នម ដោយ​មិន​ប្រើ​សាប៊ូ​។

បងប្អូន​អាច​ធ្វើ​បែប​នេះ ពីរ​ដង​ក្នុង​មួយ​អាទិត្យ ធានា ស្បែក​បងប្អូន​នឹង​ស ហើយ​ក្មេង​ជា​ធម្មតា​ជា​មិន​ខាន​ឡើយ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ