ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង Bala Devi ក្លាយជា​កីឡា​ការិ​នី​បាល់​​​ទាត់​អាជីព​ដំបូង​គេ​​ក្នុង​ប្រវត្តិសាស្ត្រ​ឥណ្ឌា

4 ឆ្នាំ មុន

នាង Ngangom Bala Devi បាន​ក្លាយជា​កីឡា​ការិ​នី​បាល់ទាត់​អាជីព​ដំបូង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​ឥណ្ឌា លេង​នៅ​ប្រទេស​ស្កុ​តឡែ​ន នៅ​ពេល​ដែល​នាង​បាន​ចុះ​កុងត្រា​រយៈពេល​១៨​ខែ​ជាមួយ​ក្លិប​បាល់ទាត់​នារី Rangers FC ។…

នាង Ngangom Bala Devi បាន​ក្លាយជា​កីឡា​ការិ​នី​បាល់ទាត់​អាជីព​ដំបូង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​ឥណ្ឌា លេង​នៅ​ប្រទេស​ស្កុ​តឡែ​ន នៅ​ពេល​ដែល​នាង​បាន​ចុះ​កុងត្រា​រយៈពេល​១៨​ខែ​ជាមួយ​ក្លិប​បាល់ទាត់​នារី Rangers FC ។

កីឡាការិនី Bala Devi ជា​អ្នករក​គ្រាប់​បាល់​បាន​ច្រើន​ជាងគេ​នៅ​ឥណ្ឌា និង​ជា​អតីត​ប្រធាន​ក្រុមបាល់ទាត់​ជម្រើសជាតិ​បាល់ទាត់​នារី​ឥណ្ឌា ដែល​ប្រកប​អាជីព​ក្នុង​ក្លិប Manipur Police SC នៅ​ឯ​ប្រទេស​កំណើត​ ។ នាង​បាន​ស៊ុត​បាល់​បញ្ចូល​ទី​៥២​គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន ៥៨​លើក​សម្រាប់​ក្រុម​ជម្រើសជាតិ ហើយ​រកបាន​ច្រើន​ជាង ១០០​គ្រាប់​សម្រាប់​ការ​ប្រកួត​ក្នុងស្រុក​។

នាង​បាន​បង្កើត​ប្រវត្តិសាស្ត្រ​នៅ​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២០ នៅ​ពេល​ដែល Rangers FC បាន​ប្រកាស​ថា​ពួក​គេ​បាន​ចុះហត្ថលេខា​លើ​រូប​នាង​។ ខណៈ​ដែល​អ្នកចាំទី Aditi Chouhan ក៏​ធ្លាប់​ជា​កីឡា​ការ​ិនី​បាល់ទាត់​អាជីព​ឥណ្ឌា​ដំបូង​គេ ដែល​លេង​នៅ​ប្រទេស​អង់គ្លេស​ជាមួយ​ក្រុមបាល់ទាត់​នារី West Ham United កាលពី​ឆ្នាំ​២០១៥ និង​បញ្ចប់​នៅ​ឆ្នាំ​២០១៨​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ