ម្ចាស់មេដាយមាសរត់ចម្ងាយ១០០ម៉ែត្រពិភពលោក (World Champion) ៤សម័យកាល Shelly-Ann Fraser-Pryce ជឿជាក់ថានាងអាចប្រកួតប្រជែងជាមួយយុវជនជំនាន់ក្រោយ ដើម្បីឈ្នះមេដាយមាសអូឡាំពិកនៅទីក្រុងតូក្យូ។
កីឡាការនីវ័យ ៣៣ឆ្នាំសញ្ជាតិចាម៉ៃការូបនេះ បានក្លាយជាកីឡាការនីចាស់ជាងគេបំផុត ដែលឈ្នះមេដាយមាសពិភពលោករត់ចម្ងាយ ១០០ម៉ែត្រ ពេលដែលនាងបានឈ្នះនៅទីក្រុងដូហា ប្រទេសកាតា កាលពីខែកញ្ញា។
Shelly-Ann បាននិយាយថា «ខ្ញុំពិតជាជឿថាវាអាចទៅរួច ដោយពិចារណាលើឆ្នាំកន្លងមក ដើម្បីកែលម្អ។ ពេលវេលានោះពិតជាផ្តល់ដល់ខ្ញុំ ដើម្បីផ្តោតអារម្មណ៍ទៅលើគោលដៅដែលខ្ញុំចង់សំរេច ខ្ញុំពិតជាទន្ទឹងរងចាំ ដើម្បីសម្រេចមេដាយមាសអូឡាំពិកលើកទី៤ របស់ខ្ញុំ»។
សូមរំលឹកថា Shelly-Ann Fraser-Pryce បានឈ្នះមេដាយមាសចំនួន១៦គ្រឿងពីព្រឹត្តិការណ៍កីឡាជាច្រើន ស្របពេលដែលការប្រកួតកីឡាអូឡាំពិក នាងបានឈ្នះចំនួន៣លើក ពោលគឺនៅទីក្រុងប៉េកាំង (ចិន) ឆ្នាំ២០០៨ និងទីក្រុងឡុងដ៍(អង់គ្លេស) ឆ្នាំ២០១២ និងចុងក្រោយនៅទីក្រុងរីយ៉ូដឺហ្សាណេរ៉ូ (ប្រេស៊ីល) ឆ្នាំ២០១៦។
បញ្ជាក់ជូនថា ព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០២០ ដែលជប៉ុនធ្វើជាម្ចាស់ផ្ទះ នឹងបើកនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ខាងមុខ។
ចែករំលែកព័តមាននេះ