ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​ក្លិប​​លី​គ​កំពូល​បារាំង​ម្នាក់រង​ការ​ចោទ​ប្រកាន់​ពី​បទ​រំលោ.ភ​ផ្លូវភេទ

4 ឆ្នាំ មុន

ប្រធាន​ក្លិប Angers លោក Said Chabane បាន​ស្ថិត​នៅ​ក្រោម​ការ​ឃុំឃាំង​របស់ប៉ូ​លិស បន្ទាប់​ពី​មានការ​ចោទប្រកាន់​លើ​រូប​លោក ពី​បទ​រំលោភ​ផ្លូវភេទ លើ​បុគ្គលិក​ក្លិប​មួយ​នេះ​។ យោង​តាម​សេចក្តី​ថ្លែង​ការណ៍​បានឱ្យ​ដឹង​ថា​លោក…

ប្រធាន​ក្លិប Angers លោក Said Chabane បាន​ស្ថិត​នៅ​ក្រោម​ការ​ឃុំឃាំង​របស់ប៉ូ​លិស បន្ទាប់​ពី​មានការ​ចោទប្រកាន់​លើ​រូប​លោក ពី​បទ​រំលោភ​ផ្លូវភេទ លើ​បុគ្គលិក​ក្លិប​មួយ​នេះ​។ យោង​តាម​សេចក្តី​ថ្លែង​ការណ៍​បានឱ្យ​ដឹង​ថា​លោក Chabane បាន​រក្សា​ភាព​គ្មាន​ទោស​របស់​ខ្លួន ហើយ​កំពុង​សហការ​យ៉ាង​ពេញលេញ ជាមួយនឹង​ការ​ស៊ើបអង្កេត​ពី​សំណាក់​មន្ត្រី​ប៉ូ​លិស ​។

សេចក្តីថ្លែងការណ៍​នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់​ក្លិប Anger បាន​សរសេរ​ថា «​ផ្នែក​គ្រប់គ្រង​នៃ​ក្លិប Angers SCO បាន​បញ្ជាក់​ថា លោក​ប្រធាន​ក្លិប Chabane បាន​ទៅ​កាន់​ការិយាល័យ​ប៉ូ​លិស​​ទីក្រុង Angers កាលពី​ថ្ងៃ​ពុធ ទី​៥ ខែកុម្ភៈ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​កោះហៅ ដែល​បាន​ទទួល​នៅ​ចុង​ខែមក
រា​»​។

លោក Said Chabane បាន​ក្លាយជា​ម្ចាស់​ភាគហ៊ុន​ដ៏​សំខាន់​របស់​ក្លិប Angers ក្នុង​ឆ្នាំ​២០១១ គ្រា​ដែល​ក្លិប​នេះ ស្ថិត​ក្នុង​លី​គ​លំដាប់​ទី​២​។ បច្ចុប្បន្ន​ លោក​មាន​ភាគហ៊ុន ៩៣%​នៃ​ក្លិបជាមួយនឹង​ការ​លក់​កីឡាករ​ឆ្នើមៗ ដូច​ជា Jeff Reine-Adelaide, Karl-Toko Ekambi និង Nicolas Pepe ដែល​ទទួល​បាន​កេរ្តិ៍ឈ្មោះថា​ ជា​ក្លិប​ដែល​រក​ប្រាក់​ចំណេញ​ច្រើន​បំផុត​នៅ​ប្រទេស​បារាំង នៅ​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ​។

អត្ថបទសរសេរ ដោយ