ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៀត​ហើយ​អ្នក​ខេត្តកំពង់ធំ​! ត្រូវ​រង្វាន់ ៥០​លាន​រៀល​ពី​ស្រា​បៀរ កម្ពុជា យក​ទៅ​ជួសជុលផ្ទះ និង​ទិញ​ម៉ូតូ​ឱ្យ​កូន​ជិះ​ទៅ​រៀន

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកំពង់ធំ ៖ លោក អ៊ី​វ ធាន កសិករ​វ័យ ៥២​ឆ្នាំ នៅ​ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ដែល​មាន​ប្រាក់​ចំណូល​មិន​ទៀងទាត់…

ខេត្តកំពង់ធំ ៖ លោក អ៊ី​វ ធាន កសិករ​វ័យ ៥២​ឆ្នាំ នៅ​ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ដែល​មាន​ប្រាក់​ចំណូល​មិន​ទៀងទាត់ ហើយ​ត្រូវ​ទំនុកបម្រុង​កូន​៤​នាក់​ផង​នោះ បាន​ឈ្នះ​រង្វាន់​ពី​ក្រវិល​កំប៉ុង ស្រា​បៀរ កម្ពុជា ជាមួយ​ទឹកប្រាក់ ៥០​លាន​រៀល ។

លោក អ៊ី​វ ធាន បាន​រៀបរាប់​ថា​៖ «​សព្វថ្ងៃ​អាណិត​ដល់​កូនប្រុស​ពៅ​ខ្លាំង​ជាងគេ ។ មួយ​ថ្ងៃ​ៗ គាត់​ប្រឹងប្រែង​រៀនសូត្រ​ណាស់ មិន​ថា​ក្តៅ ឬ​ត្រជាក់ ។ សាលា​របស់​គ្នា​នៅ​ចម្ងាយ​ជិត ១០​គីឡូម៉ែត្រ​ពី​ផ្ទះ​ក៏​ដោយ ក៏​កូន​ម្នាក់​នេះ​ខិតខំ​តស៊ូ​ជិះ​កង់​ទៅ​រៀន​រាល់ថ្ងៃ ។ ដូច្នេះ​ហើយ​អ្វី ដែល​ខ្ញុំ​គិត​នឹង​ធ្វើ​មុនគេ​ជាមួយ​ទឹកប្រាក់ ៥០​លាន​រៀល​នេះ គឺ​ទិញ​ម៉ូតូ ១​គ្រឿង​សម្រាប់​គាត់ ដើម្បី​សម្រាល​ភាព​នឿយហត់​របស់​គាត់​ខ្លះ​» ។

វា​ពិតជា​រឿង​លំបាក​ក្នុង​ការ​សន្សំ​ប្រាក់​ទិញ​អ្វី​ម្យ៉ាង ដែល​មាន​តម្លៃ​ខ្ទង់ពាន់​ដុល្លារ​ឡើង​ទៅ ។ នេះ​ជា​រឿង​ពិត​របស់​លោក អ៊ី​វ ធាន ដែល​ជា​អតិថិជន​ឈ្នះ​រង្វាន់​ពី​ក្រវិល​កំប៉ុង ស្រា​បៀរ កម្ពុជា ជា​មួយ​ទឹកប្រាក់ ៥០​លាន​រៀល ។

លោក​បន្ត​ទៀត​ថា​៖ «​ប្រាក់​ដែល​នៅ​សល់​នឹង​ត្រូវ​យក​ទៅ​ជួសជុលផ្ទះ ធ្វើ​ដំបូល ជញ្ជាំង និង សសរ​ឲ្យ​រឹង​មាំ​ជាង​សព្វថ្ងៃ​បន្តិច ព្រោះ​ផ្ទះ​រស់នៅ​រាល់​ថ្ងៃនេះ​វា​ចាស់​ខ្លាំង​មែនទែន​អាយុប្រមាណ ៣០​ឆ្នាំ​ហើយ​» ។

លោក​បញ្ជាក់​ដែរ​ថា រង្វាន់​នេះ​ជា​សំណាង​ដែល​លោក​មិន​នឹក​ស្មាន​ដល់ ព្រោះ​ប្រាក់ ៥០​លាន​រៀល​នេះ​ច្រើន​ខ្លាំង​ណាស់​សម្រាប់​លោក ។ ពិសា​ដោយ​ការ​ទទួលខុសត្រូវ ! ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ