កន្ទុយក្បិន​ម៉ែ​ខ្ញុំ ( ព្រះ​គុណ​ម៉ែ )


បទ​ពាក្យ ប្រាំបី ( សូត្រ​បែប​ទំនួញ កំសត់ )

១-​ ​នឹកឃើញ​កាល​ណោះ កូនប្រុស​មាសម៉ែ​ ​នៅ​ខ្ចី​ឆ្នាំ​ខែ មិន​ទាន់​ដឹង​អី
​ពេល​ម៉ែ​ទៅ​ណា​ ឬ​មក​ណា​ក្ដី​ ​ ​ កូន​តោង​នៅ​ដៃ កន្ទុយក្បិន​ជាប់ ។
២-​ ​អង្គការ​ដាក់​ទិស អោយ​ម៉ែ​អ្នក​ស្រាវ​ ​រវៃសូត្រ​រាវ ដុក​ដឿ​ដក់​ផ្ទាប់
​លាក់​ក្នុង​កន្ទុយ ក្បិន​ក្បាច់​ម៉ែ​ស្រាប់​ ​ទោះ​ឈ្លប​ចង់​ចាប់ ក៏​មើល៍​មិនដឹង ។
៣-​ ​អង្គការ​ដាក់​ទិស អោយ​ម៉ែ​កិនស្រូវ​ ​ ពិតជា​មាន​ផ្លូវ អាច​លៃលក​ប្រឹង
​អង្ករ​កន្ទក់ លាក់​យ៉ាង​ជិតឈឹង​ ​ ​ ប្រ​ម៉ូ​ល​មូរ​វឹង ក្នុង​កន្ទុយក្បិន ។
៤-​ ​អង្គការ​ដាក់​ទិស អោយ​ម៉ែ​ដាំ​ស្ល​ ​ ​ក្នុង​ចិត្ដ​នឹក​អរ ព្រោះ​អាច​កាច់​កិន
​បាន​ឆ្អឹង​បាន​សាច់ លាក់​កន្ទុយក្បិន​ ​ ម៉ែ​មាន​ប្រាជ្ញ​ប៉ិន រក​អោយ​កូន​ឆី ។
៥-​ ​កន្ទុយក្បិន​ម៉ែ មើលថែរ​កូនប្រុស​ ​ ​ កូន​អាច​រួច​រស់ ឆ្លង​ផុត​ឆ្នាំ​បី
​ប្រាំបី​ខែ​ផង ថែម​មាន​ម្ភៃ​ថ្ងៃ​ ​ ​ ជីព​កូន​មិន​ក្ស័យ ត្បិត​កន្ទុយក្បិន​ម៉ែ។
​ ​ ​ ​ ​
២៧ វិច្ឆិកា ២០០៨
សិរី​សោភ័ណ ០៨:៤៩ យប់
ឃុ​ត ណា​រិ​ន​កាន់​បូ

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កំណាព្យ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ