ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយប៉ប្រិចភ្នែក! ឆក់យកជីវិតអ្នកបើក​​បរ​ទាំង​សង​ខាង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​មួយ​គ្រឿង​បុក​ជាមួយ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​មួយ​គ្រឿង​ទៀត​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា បណ្តាល​ឱ្យ​អ្នកបើកបរ​ទាំង​សងខាង​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ។ ហេតុការណ៍​ខាងលើ​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាល​វេលា​ម៉ោង​៤​និង​២០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ចំណុច​ទល់មុខ​ផ្សារ​ឈូក​មាស តាម​បណ្តោយ​ផ្លូវ​២០១១…

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​មួយ​គ្រឿង​បុក​ជាមួយ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​មួយ​គ្រឿង​ទៀត​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា បណ្តាល​ឱ្យ​អ្នកបើកបរ​ទាំង​សងខាង​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ។

ហេតុការណ៍​ខាងលើ​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាល​វេលា​ម៉ោង​៤​និង​២០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ចំណុច​ទល់មុខ​ផ្សារ​ឈូក​មាស តាម​បណ្តោយ​ផ្លូវ​២០១១ ស្ថិត​ក្នុង​សង្កាត់​ក្រាំងធ្នង់​ខណ្ឌ​សែន​ពោធិ៍​សែន ។

ជន​រង​គ្រោះ​ដែល​បាត់​បង់ជីវិត​ទាំង​២​នាក់​ខាងលើ ក្នុង​នោះ​ម្នាក់​ឈ្មោះ ជន ហុ​ន ភេទ​ស្រី អាយុ​៣៥​ឆ្នាំ មុខរបរ​លក់​ម្ជូរ ស្នាក់​នៅ​ភូមិ​ខ្មែរលើ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ មានស្រុក​កំណើត នៅ​ខេត្តតាកែវ ជា​អ្នកបើកបរ​រ៉ឺ​ម៉ក​កង់​បី​មួយ​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ ១BG-៤២៩៨ ។ ចំណែក​ម្នាក់​ទៀត​ឈ្មោះ លី គឹ​ម​សាន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​បុគ្គលិក​ក្លឹ​ប​នៅ​ម្តុំ​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ មានស្រុក​កំណើត​នៅ​ភូមិ​ដំបូក​កកោះ ឃុំ​ស្វាយ​ជ្រំ ស្រុក​រលៀប្អៀរ ខេត្តកំពង់ឆ្នាំង ជា​អ្នកបើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្គូ​ពី ពណ៌​ស ពាក់​ស្លាក​លេខ កណ្តាល ១AH-៨១១៩​។

តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ស្ត្រី​ម្នាក់​បើកបរ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​មួយ​គ្រឿង ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន​មធ្យម លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​បុរស​ម្នាក់​បើកបរ​ម៉ូតូ​មួយ​គ្រឿង ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​យ៉ាង​លឿន ហើយ​បាន​វ៉ា​រថយន្ត​មិន​ចាំ​ម៉ាក ដែល​បើកបរ​ក្នុង​ទិស​ដៅ​ស្របគ្នា លុះ​ពេល​បុរស​ម្នាក់​នោះ​បើក​ម៉ូតូ​លឿន​វ៉ា​រថយន្ដ​មិន​ផុត​ក៏​ជ្រុល​ទៅ​បុក​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​របស់​ស្ត្រី​យ៉ាង​ពេញទំហឹង បណ្តាល​ឱ្យ​រ៉ឺ​ម៉ក​កង់​បី ដាច់​កង់​ផ្នែក​ខាង​មុខ រីឯ​ម៉ូតូ​បាន​រង​ការ​ខូចខាត​យ៉ាងដំណំ​ផង​ដែរ ចំណែក​អ្នកបើកបរ​ទាំង​សងខាង​បាន​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​។

តាម​ប្រភព​ព័ត៌មាន​ពី​ស្រី្ដ​ម្នាក់​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ចំណុច​កើតហេតុ​ខាងលើ​បាន​និយាយ​ថា មុន​ពេល​កើតហេតុ ខណៈ​ពេល​គាត់​ជិះ​កង់​ពីក្រោយ​រ៉ឺ​ម៉ក​ម៉ូតូ​របស់​ស្ត្រី​រង​គ្រោះ មិន​បានឃើញ​រថយន្ដ​បើកបរ​នៅ​ពេល​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នោះ​ឡើយ គឺ​ឃើញ​តែ​ម៉ូតូ និង​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​បុក​គ្នា​តែ​ប៉ុណ្ណោះ ។

បន្ទាប់​ពី​កើតហេតុ គេ​ឃើញ​បុរស​ជា​ប្តី​របស់​ស្ត្រី​រង​គ្រោះ​បាន​នាំ​កូន​តូច​ៗ​ចំនួន​៣​នាក់​មក​ដល់​កន្លែង​កើតហេតុ ព្រមទាំង​យំ​រៀបរាប់​ថា ជា​រៀង​រាល់​ព្រឹក​គឺ​គាត់​ជា​អ្នក​ទៅ​ទិញ​អីវ៉ាន់​ទេ ប៉ុន្តែ​ពី​បី​ថ្ងៃនេះ​គាត់​មិន​ស្រួលខ្លួន ទើបស្ត្រីជា​​ប្រពន្ធ​បើក​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ក្នុង​គោលបំណង​ទៅ​ទិញ​អីវ៉ាន់​នៅ​ផ្សារ​នាគ​មាស ក៏​ជួប​គ្រោះ​អកុសល​បែប​នេះ​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ​ដើម្បី​ធ្វើការ​វាស់វែង និង​យក​ទាំង​ម៉ូតូ​និង​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ទៅ​រក្សា​ទុក​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ