ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិត្តភក្តិ​បបួល​! ដើរ​ចេញពីផ្ទះ​មិន​ដល់​ហាង​ផង ស្រាប់តែ​ត្រូវ​គេ​វាយ​ប្លន់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ដើរ​ចេញពីផ្ទះ ក្នុង​គោលបំណង​ទៅ​ហូប​អាហារ​ជាមួយ​មិត្ត​ភ័ក្ដិ ខណៈ​ពេល​ដើរ​បណ្តើរ និយាយ​ទូរស័ព្ទ ស្រាប់តែ​មាន​ជនសង្ស័យ​១​ក្រុម​វាយ​ប្លន់​យក​ទូរស័ព្ទ iPhone 11pro…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ដើរ​ចេញពីផ្ទះ ក្នុង​គោលបំណង​ទៅ​ហូប​អាហារ​ជាមួយ​មិត្ត​ភ័ក្ដិ ខណៈ​ពេល​ដើរ​បណ្តើរ និយាយ​ទូរស័ព្ទ ស្រាប់តែ​មាន​ជនសង្ស័យ​១​ក្រុម​វាយ​ប្លន់​យក​ទូរស័ព្ទ iPhone 11pro និង​កាបូប​លុយ​យក​ទៅ​ដោយ​សុវត្ថិភាព បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១២​អធ្រាត្រ ថ្ងៃ​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ចំណុច​ផ្លូវ​១៦៣ កែង​នឹង​ផ្លូវ ៤៥៦ ស្ថិត​នៅ​សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន ។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ សុខ ហេង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​បកប្រែ​ភាសា​ចិន ស្នាក់​នៅ​សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន ចំណែក​សម្ភារៈ​ដែល​បាត់បង់​មាន​ទូរស័ព្ទ​ម៉ាក iphone 11pro មួយ​គ្រឿង និង​កាបូប ដែល​មាន​លុយ​មួយ ចំនួន ។

តាម​សម្ដី​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រូប​គាត់​ត្រូវ​មិត្តភក្ដិ​ទូរស័ព្ទ​បបួល​មក​ញុំ​ា​អាហារ​នៅ​ខាងក្រៅ​ផ្ទះ ពេល​នោះ​ដែរ​រូប​គាត់​ជា​ជន​រង​គ្រោះ​ក៏​ដើរ​ចេញពីផ្ទះ ដោយ​ថ្មើរជើង​តាម​បណ្ដោយ​ផ្លូវ ៤៥៦ ពី​កើត​ទៅ​លិច បាន​បន្តិច ដោយ​ដើរ​បណ្តើរ​និយាយ​ទូរស័ព្ទ​បណ្ដើរ ក៏​ស្រាប់​តែ​លេចមុខ​ក្រុម​ជនសង្ស័យ​ចំនួន​៤​នាក់​ជិះ​ម៉ូតូ​ចំនួន​២​គ្រឿង មួយ​គ្រឿង​ម៉ាក​ស្កុប​ពី និង​មួយ​គ្រឿង​ទៀត​មិន​ចាំ​ម៉ាក បាន​មក​ធ្វើ​សកម្មភាព​វាយ​រូប​គាត់​១​ដៃ ព្រមទាំង​លូក​យក​កាបូប​លុយ​ក្នុង​ហោប៉ៅ​ខាងក្រោយ និង​បក្សពួក​ម្នាក់​ទៀត​ក៏​ឆក់​ទូរស័ព្ទ iphone 11pro របស់​គាត់ ហើយ​ក្រុម​ជនសង្ស័យ​ទាំងនោះ ក៏​នាំ​គ្នា​ជិះ​ម៉ូតូ​រត់​គេ​ខ្លួន​បាត់​អស់​តែ​ម្ដង ។

ប្រភព​ដដែល​បន្ត​ទៀត​ថា បន្ទាប់​ពី​ជនសង្ស័យ​យក​របស់​គាត់​ទៅ​អស់ហើយ រូប​គាត់​ជា​ជន​រង​គ្រោះ​បាន​ខ្ចី​ទូរស័ព្ទ​អ្នកដំណើរ​ដទៃ​ទៀត តេ​រក​មិត្ត​ភ័ក្ដិ ក៏​ដូច​ជា​សមត្ថកិច្ច​ឱ្យមក​កន្លែង​កើតហេតុ ដើម្បី​សួរនាំ​ពី​ហេតុការណ៍​ដែល​កើតឡើង​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ដឹក​យក​ទៅ​សាកសួរ និង​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទួល​ទំពូង​១ ដើម្បី​ឱ្យ​សមត្ថកិច្ច​កំណត់​មុខសញ្ញា ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ