ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីប ម៉ុង លែ​ន បើកផ្លូវ​ភ្លោះ​ពាណិជ្ជកម្ម​ក្នុង​​គម្រោង ផាក លែ​ន ៥៩៨ ឱ្យ​សាធា​រណជន​ធ្វើ​ដំណើរ​ជា​ផ្លូវការ​ហើយ !

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន ជីប ម៉ុង លែ​ន បាន​បើកផ្លូវ​ភ្លោះ​ពាណិជ្ជកម្ម​ដ៏​ធំ​ក្នុង​គម្រោង ផាក លែ​ន ៥៩៨…

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន ជីប ម៉ុង លែ​ន បាន​បើកផ្លូវ​ភ្លោះ​ពាណិជ្ជកម្ម​ដ៏​ធំ​ក្នុង​គម្រោង ផាក លែ​ន ៥៩៨ ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ឯកឧត្តម​ជា​សុ​ផា​រ៉ា ឲ្យ​សាធារណជន​ធ្វើ​ដំណើរ​ជា​ផ្លូវការ​ហើយ ។ ផ្លូវភ្លោះ​ពាណិជ្ជកម្ម​នេះ ត្រូវ​បាន​ចាប់​បេតុង ១៨​ម៉ែត្រ អាច​ឆ្លងកាត់​ផ្លូវ​សំខាន់​ៗ​ដូច​ជា ផ្លូវ​ឯកឧត្តម​ជា​សុ​ផា​រ៉ា​, ផ្លូវ​ទៅ​ទួល​សង្កែ និង​ផ្លូវជាតិ​លេខ ៥, ងាយស្រួល​ធ្វើ​ដំណើរ​ទៅ​ហ្គ្រេ​ន​ភ្នំពេញ និង​ស្ពាន​ព្រែក​ព្នៅ បាន​យ៉ាង​ឆាប់រហ័ស ។ ដូច្នេះ​សាធារណជន​អាច​ធ្វើ​ដំណើរ​កាត់​តាម​គម្រោង ផាក លែ​ន ៥៩៨ នេះ​បាន ដើម្បី​បញ្ជៀ​សការ​កកស្ទះ​ចរាចរណ៍ ឬ ជា​ផ្លូវ​វាង​ក្នុង​ការ​ធ្វើ​ដំណើរ​ឲ្យ​កាន់តែ​រហ័ស ។

គួរ​បញ្ជាក់​ផង​ថា ផ្លូវភ្លោះ​ដ៏​ធំ​នេះ គឺ​ស្ថិត​នៅ​គម្រោង ផាក លែ​ន ៥៩៨ ដែល​ជា​គម្រោង​អភិវឌ្ឍ​លំនៅ​ឋាន​ប្រណីត​ៗ ក៏​ដូច​ជា​ក្លឹ​ប​ហៅ​ស៍ ដែល​មាន​អាង​ហែល​ទឹក​, សួនច្បារ​, ក្លឹ​ប​ហាត់ប្រាណ ព្រមទាំង​ផ្សារ​ទំនើប ជីប ម៉ុង ៥៩៨ ដែល​មាន​ហាង​លក់ទំនិញ ភោជនីយដ្ឋាន ហាង​កាហ្វេ និង​សេវាកម្ម​ជា​ច្រើន​ទៀត ។

ទាំង​អស់នេះ​សុទ្ធសឹងតែ​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​អតិថិជន​ដែល​ចង់​ស្វែងរក​លំនៅ​ឋាន​ប្រភេទ ហ្ស​ប ហៅ​ស៍ សម្រាប់​ការ​ប្រកប​អាជីវកម្ម​ដែល ហ្ស​ប ហៅ​ស៍ នេះ​នៅ​គម្រោង ផាក លែ​ន ៥៩៨ ស្ថិត​នៅ​លើ​ផ្លូវភ្លោះ​ពាណិជ្ជកម្ម​អាច​ទិញ​ភ្លាម​ចូល​ប្រកប​អាជីវកម្ម​បាន​ភ្លាម​ៗ ! សម្រាប់​ព៌​ត័​មាន​បន្ថែម សូម​ទាក់ទង 061 997 888 ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ