ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យក​អំណាច​មក​ឈូស​យក​ដី​សហ​គមន៍ អាជ្ញាធរ​មិន​ហ៊ាន​ក្អក​សូ​ម្បី​បន្តិច

4 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ មានការ​បង្ហើប​ប្រាប់​ថា លោក​ផ្កាយ​២​មួយ​រូប​បាន​ប្រើ​ឥទ្ធិពល​ឪពុកមា​របស់​ខ្លួន​ពាក់​ផ្កាយ​៤ បាន​ទៅ​ចាប់ដី​ព្រៃ​សហគមន៍​ជា​ច្រើន​ហិ​កតា​យក​មក​ធ្វើ​កម្មសិទ្ធិ​របស់​ខ្លួន​ដោយ​គ្មាន​ខ្លាច​រអែង​ច្បាប់​សូ​ម្បី​បន្តិច​។ ដី​ព្រៃ​សហគមន៍​ដែល​លោក​ផ្កាយ​២​ឈូស​ឆាយ​រំលោភ​យក​នេះ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ឃុំ​ស្រង់ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។…

ខេត្តកំពង់ស្ពឺ ៖ មានការ​បង្ហើប​ប្រាប់​ថា លោក​ផ្កាយ​២​មួយ​រូប​បាន​ប្រើ​ឥទ្ធិពល​ឪពុកមា​របស់​ខ្លួន​ពាក់​ផ្កាយ​៤ បាន​ទៅ​ចាប់ដី​ព្រៃ​សហគមន៍​ជា​ច្រើន​ហិ​កតា​យក​មក​ធ្វើ​កម្មសិទ្ធិ​របស់​ខ្លួន​ដោយ​គ្មាន​ខ្លាច​រអែង​ច្បាប់​សូ​ម្បី​បន្តិច​។ ដី​ព្រៃ​សហគមន៍​ដែល​លោក​ផ្កាយ​២​ឈូស​ឆាយ​រំលោភ​យក​នេះ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ឃុំ​ស្រង់ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។

កន្លង​មក​ដី​សហគមន៍​នេះ ខាង​ជំនាញ​មេព្រៃ​ក៏​ដូច​ជា ស្ថាប័ន​ពាក់ព័ន្ធ​បាន​ចុះ​មក​ពិនិត្យ​មើល និង​បោះបង្គោល​ព្រំ​ដី​សម្គាល់​ជា​ដី​សហគមន៍ និង​មាន​ចុះ MOU ជាមួយ​ក្រសួងកសិកម្ម​ផង​ដែរ​។

បើ​តា​មន្ត្រី​សាលាស្រុក​គងពិសី​មួយ​រូប​បង្ហើប​ថា ជា​ធម្មតា​ដី​សហគមន៍​ជា​ដី​ព្រៃ​បំរុង​របស់​រដ្ឋ ហើយ​​បាន​ចុះបញ្ជី​នៅ​ក្រសួងកសិកម្ម​ទៀត ដូច្នេះ​គ្មាន​បុគ្គល​ណាមួយ​រំលោភ​បំពាន​យក​បាន​ឡើយ ទោះ​បុគ្គល​នោះ​មាន​ឋានៈ​បុណ្យ​សក្តិ​ប៉ុនណា​ក៏​ដោយ​។ ការ​ធ្វើ​បែប​នះ​ជា​ការ​រំលោភ​បំពាន​យក​ដី​រដ្ឋ​ដោយ​ខុសច្បាប់​ត្រូវ​តែ​មានទោស​។

ករណី​ខាងលើ​នេះ មិន​អាច​សុំ​ការ​បកស្រាយ​ណាមួយ​ពី​លោក​ផ្កាយ​២​បាន​ទេ ពាក់ព័ន្ធ​នឹង​ការ​ប្រើ​អំណាច​យោធា​មក​រំលោភ​ដី​រដ្ឋ​នេះ​។

បើ​តាម​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​មួយ​រូប​បាន​លើក​ឡើង​ថា ដី​សហគមន៍​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួងកសិកម្ម ហើយ​គ្មាន​ជន​ណាមួយ​មាន​សិទ្ធិ​ឈូស​ឆាយ​រំលោភ​យក​បាន​ឡើយ ព្រោះ​ជា​ដី​ព្រៃ​បំរុង​របស់​រដ្ឋ ដើម្បី​ស្តារ​ព្រៃឈើ​ទុក​ប្រើប្រាស់​រួម​ក្នុង​សហគមន៍​។

ទាក់ទង​មន្ត្រី​យោធា​អាង​អំណាច​ដែល​បាន​ទៅ​រុករាន​យក​ដី​ព្រៃ​សហគមន៍​មក​ធ្វើ​កម្មសិទ្ធិ​នេះ​ដែរ បើ​យោង​តាម​ការ​អះអាង​ពី​ពលរដ្ឋ​នៅ​ក្នុង​ឃុំ​ស្រង់​និយាយ​ថា ពួក​គាត់​គ្រោង​នឹង​ទៅ​ជួប​លោក​អភិ​បាលខេត្ត​កំពង់ស្ពឺ ឱ្យ​ចុះ​មក​ពិនិត្យ​ដី​ព្រៃ​សហគមន៍​ជា​ច្រើន​ហិ​កតា ដែល​កំពុង​ត្រូវ​បាន​គេ​យក​ទៅ​លក់ និង​ធ្វើ​កម្មសិទ្ធិ ដែល​កំពុង​ក្លាយជា​សាច់​ជ្រូក​បី​ជាន់​នេះ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ