ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំពៅ​១១​ហិ​កតា​​​​ភ្លើង​ឆេះ​ម៉ត់​ សង្ស័យ​មាន​អ្នក​ដុត​

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖ ​ចំការ​អំពៅស្ករ​ចំនួន​១១​ហិ​កតា​ ត្រូវ​ភ្លើង​ឆាបឆេះ​អស់​គ្មាន​សល់ កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​យប់​ថ្ងៃ​ទី​៣​ កុម្ភៈ ​ស្ថិត​នៅ​ភួ​មិ​កំ​ពោត​ម្រាក់ ​ឃុំ​ពពែ​ត​ ស្រុក​ស្វាយ​ទាប​ ។…

ខេត្តស្វាយរៀង​ ៖ ​ចំការ​អំពៅស្ករ​ចំនួន​១១​ហិ​កតា​ ត្រូវ​ភ្លើង​ឆាបឆេះ​អស់​គ្មាន​សល់ កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​យប់​ថ្ងៃ​ទី​៣​ កុម្ភៈ ​ស្ថិត​នៅ​ភួ​មិ​កំ​ពោត​ម្រាក់ ​ឃុំ​ពពែ​ត​ ស្រុក​ស្វាយ​ទាប​ ។ ​បើ​តាម​មន្ត្រី​នគ​បាល​ប៉ុ​ស្តិ​រដ្ឋបាល​ឃុំ​ពពែ​ត​បាន​ឲ្យ​ដឹង​ថា ករណី​ភ្លេ​ី​ង​ឆេះ​អំពៅ​ចំនួន​១១​ហិ​កតា គឺជា​អំពៅ​របស់​ក្រុម​ហ៊ុន​លោ​កុយ​សា​រ៉េ​ន នៅ​ភូមិ​ពពែ​ត​ឃុំ​ពពែ​ត ​ស្រុក​ស្វាយ​ទាប ​។

​ប្រភព​ដដែល​បន្ត​ទៀត​ថា ករណី​ឆេះ​អំពៅ​អស់​១១​ហិ​កតា​នេះ​ បើ​តាម​សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ​ស្រាវជ្រាវ​ដាក់​ការ​សន្និដ្ឋាន​ថា​ ​សង្ស័យ​មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ជាអ្នក​លួច​ដុត​។​ ទោះបីជា​យ៉ាងណា​ក៏​ដោយ​ករណី​ជន​អគតិ​លួច​ដុត​ចំការ​អំពៅ ​គឺ​កើតឡើង​រាល់​ឆ្នាំ​ទៅហើយ ហើយ​ក៏​មិន​ដែល​ចាប់​បាន​ជនសង្ស័យ​ណា​ម្នាក់​មក​ផ្តន្ទាទោស​បាន​ទេ ​។​

ប្រភពបន្តថា ​​ជួនកាល​ម្ចាស់​អំពៅ​ចង់បាន​ច្បាប់​កាប់​អំពៅ​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម ​គឺ​តែងតែមាន​ករណី​ជន​មិន​ស្គាល់​អត្តសញ្ញាណ​លួច​ដុត​អំពៅ​ឆេះ​ស្លឹក​អំពៅ​អស់ ​រួច​សុំ​ច្បាប់​កាប់​បន្ទាន់​កុំ​ឲ្យ​អំពៅ​ខូច​គុណភាព ​។ ​ក៏​ប៉ុន្តែ​ករណី​គេ​លួច​ដុត​អំពៅ​១១​ហិ​កតា​នេះ​ គឺ​ឆេះ​អស់​តែ​ម្តង​ ដោយ​ប៉ុន្មាន​ខែ​នេះ ​មានកំ​ដៅ​ក្តៅ​ខ្លាំង ​ធ្វើ​ឲ្យ​អំពៅ​ស្ងួត​ទឹក​ខ្លាំង​ ពេល​មាន​អ្នក​លួច​ដុត​គឺ​ឆេះ​អស់​តែ​ម្តង​ មិន​អាច​ជួយ​ពន្លត់​បាន​ពិតជា​សោក​ស្តាយ​ ។

​បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​ជន​លួច​ដុត​អំពៅ​ ដើម្បី​មក​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​​ ។

អត្ថបទសរសេរ ដោយ