ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​ងាយ​ៗ​ទាំងនេះ​ជួយ​ឲ្យ​អាជីវករ​សន្សំ​លុយ​បាន​ច្រើន !

4 ឆ្នាំ មុន

ក្នុង​នាម​ជា​អាជីវករ​ដែល​ទើបតែ​ចាប់ផ្តើម​អាជីវកម្ម​ផ្ទាល់ខ្លួន​មួយ និង​កំពុង​តែ​ព្យាយាម​ដឹកនាំ​អាជីវកម្ម​ឲ្យ​ដើរទៅ​មុខ វា​ពិតជា​សំខាន់​ណាស់​ក្នុង​ការ​កាត់​បន្ថយ​ការ​ចាយវាយ​ទាំង​ក្នុង​ជីវិត​ផ្ទាល់ខ្លួន និង​ក្នុង​ការ​ប្រកបការងារ ។ ហើយ​វិធី​ខាងក្រោម​នេះ​ជា​វិធី​ងាយ​ៗ​ដែល​អាច​ជួយ​ឲ្យ​អាជីវករ​សន្សំ​ថវិកា​ទុក​សម្រាប់​អាជីវកម្ម​ខ្លួន​បាន​ដោយ​ងាយ​៖ ១. កាត់​បន្ថយ​ការ​ប្រើប្រាស់​អគ្គិសនី​៖ ថ្លៃ​អគ្គិសនី​ក្នុង​អាជីវកម្ម គឺ​ពិតជា​ខ្ពស់​ណាស់​សម្រាប់​អាជីវករ…

ក្នុង​នាម​ជា​អាជីវករ​ដែល​ទើបតែ​ចាប់ផ្តើម​អាជីវកម្ម​ផ្ទាល់ខ្លួន​មួយ និង​កំពុង​តែ​ព្យាយាម​ដឹកនាំ​អាជីវកម្ម​ឲ្យ​ដើរទៅ​មុខ វា​ពិតជា​សំខាន់​ណាស់​ក្នុង​ការ​កាត់​បន្ថយ​ការ​ចាយវាយ​ទាំង​ក្នុង​ជីវិត​ផ្ទាល់ខ្លួន និង​ក្នុង​ការ​ប្រកបការងារ ។ ហើយ​វិធី​ខាងក្រោម​នេះ​ជា​វិធី​ងាយ​ៗ​ដែល​អាច​ជួយ​ឲ្យ​អាជីវករ​សន្សំ​ថវិកា​ទុក​សម្រាប់​អាជីវកម្ម​ខ្លួន​បាន​ដោយ​ងាយ​៖

១. កាត់​បន្ថយ​ការ​ប្រើប្រាស់​អគ្គិសនី​៖
ថ្លៃ​អគ្គិសនី​ក្នុង​អាជីវកម្ម គឺ​ពិតជា​ខ្ពស់​ណាស់​សម្រាប់​អាជីវករ ជា​ពិសេស​ក្នុង​រដូវប្រាំង​ដែល​តម្រូវ​ឲ្យ​មានការ​ប្រើប្រាស់​អគ្គិសនី​ច្រើន ។ ព្រោះតែ​អាកាសធាតុ​ក្នុង​ប្រទេស​កម្ពុជា​មិន​អាច​ឲ្យ​មនុស្ស​ឈប់​ប្រើប្រាស់​កង្ហារ ឬ​ម៉ាស៊ីនត្រជាក់​បាន​ទាំងស្រុង អ្នក​អាច​កាត់​បន្ថយ​អគ្គិសនី​បាន​ដោយ​ប្តូរ​អំ​ពូ​ល​ទៅ​ប្រើប្រាស់​អំ​ពូ​ល​បែប LED វិញ​ជាដើម ។

២. ឆុង​កាហ្វេ​ដោយ​ខ្លួនឯង​៖
ប្រសិនបើ​អ្នកទិញ​កាហ្វេ​ប្រេ​ន​ៗ​អស់​ប្រមាណ ៤​ដុល្លារ​ក្នុង​មួយ​ថ្ងៃ និង​អ្នកធ្វើការ ៥​ថ្ងៃ​ក្នុង​មួ​យស​ប្តា​ហ៍​នោះ អ្នក​ប្រហែលជា​ត្រូវ​ចំណាយ​យ៉ាងតិច​ណាស់​ក៏ ៨០​ដុល្លារ​ក្នុង​មួយ​ខែ​ដែរ​គ្រាន់តែ​លើ​កាហ្វេ​មួយ​កែវ ។ ជាក់ស្តែង​អ្នក​មិន​ចាំបាច់​បោះបង់​ចោល​កាហ្វេ​ទាំងស្រុង​ទេ តែ​អ្នក​អាច​រក​កាហ្វេ​ជំនួស​វិញ​បាន ហើយ​គ្មាន​អ្វី​ដែល​មាន​តម្លៃ​ទាប​ជាង​កាហ្វេ​ដែល​ឆុង​ខ្លួនឯង​ឡើយ ។

៣. ពិសាទឹក​ឲ្យ​បាន​ច្រើន​៖
ក្នុង​មួយ​ថ្ងៃ​តើ​អ្នក​ទទួលទាន​ភេសជ្ជៈ​ខុស​ៗ​គ្នា​ប៉ុន្មាន​កែវ ? មិន​ថា​ជា​កាហ្វេ សូ​ដា ឬ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ទេ វា​សុទ្ធតែ​តម្រូវ​ឲ្យ​អ្នក​ចាយវាយ​ជា​រៀងរាល់ថ្ងៃ ។ ដូច្នេះ​ជម្រើស​ល្អ និង​ងាយស្រួល​មួយ​ដែល​អ្នក​អាច​កាត់​បន្ថយ​ការ​ចាយវាយ​បាន​គឺ​ចាប់ផ្តើម​ជំនួស​ភេសជ្ជៈ​ទាំងនោះ​ជាមួយនឹង​ទឹក​វិញ ។

៤. ថែរក្សា​ធ្មេញ​របស់​អ្នក​ឲ្យ​បាន​ល្អ​៖
ពេល​ខ្លះ​ការពារ គឺ​ប្រសើរ​ជាង​ព្យាបាល ហើយ​វា​ពិតជា​ត្រឹមត្រូវ​ណាស់​បើ​និយាយ​ពី​សុខភាព​ធ្មេញ ។ អ្នក​មិនដឹង​ទេ​ថា​ពេល​ណា​ដែល​អ្នក​ត្រូវ​ទៅ​រក​វេជ្ជបណ្ឌិត​ដើម្បី​ជួសជុល​ធ្មេញ​ដែល​ពុក​ផុយ ។ ដូច្នេះ​វិធី​ដែល​ងាយស្រួល​ជាងគេ​គឺ​មើលថែ​ធ្មេញ​របស់​អ្នក​ឲ្យ​បាន​ដិត​ដល់ និង​លាង​សម្អាត​វា​ឲ្យ​បាន​ស្អាត​ជា​រៀងរាល់ថ្ងៃ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ