ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋី​ដែល​រក​ប្រាក់​​បាន​ច្រើន​ជាងគេ​ក្នុងឆ្នាំនេះ​ជា​នរណា?

4 ឆ្នាំ មុន

លោក​មហាសេដ្ឋី អ៊ី​ឡុ​ន ម៉ាស់ (Elon Musk) ដែល​ជា​ស្ថាបនិក និង​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Tesla Inc. កំពុង​តែ​រក​លុយ​បាន​ច្រើន​ជាង​មហាសេដ្ឋី​ដទៃ​ក្នុង​ឆ្នាំ​២០២០​នេះ…

លោក​មហាសេដ្ឋី អ៊ី​ឡុ​ន ម៉ាស់ (Elon Musk) ដែល​ជា​ស្ថាបនិក និង​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Tesla Inc. កំពុង​តែ​រក​លុយ​បាន​ច្រើន​ជាង​មហាសេដ្ឋី​ដទៃ​ក្នុង​ឆ្នាំ​២០២០​នេះ ។ តើ​មូលហេតុ​អ្វី?

កាលពី​ថ្ងៃ​ច័ន្ទ​កន្លង​មក លោក ម៉ាស់ បាន​បង្កើន​ទ្រព្យសម្បត្តិ​រួម​របស់​លោក​ប្រមាណ ១៣.៥​ប៊ី​លាន​ដុល្លារ​សម្រាប់​ឆ្នាំ​ថ្មី​នេះ ខណៈ​ដែល​បុរស​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​លើ​លោក​គឺ​លោក​ជេ​ហ្វ បេ​សូ​ស (Jeff Bezos) រកបាន​តែ ៩.០៥​ប៊ី​លាន​ដុល្លារ​បន្ថែម​តែ​ប៉ុណ្ណោះ ។

យោង​តាម​សារព័ត៌មាន Bloomberg បាន​ឲ្យ​ដឹង​ថា លោក​មហាសេដ្ឋី ម៉ាស់ បាន​ក្លាយជា​មនុស្ស​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​លើ​លោក​ទី​២២ ដែល​មានទ្រព្យ​សម្បត្តិ​រួម​ប្រមាណ​៤១​ប៊ី​លាន​ដុល្លារ ។
ចំណែកឯ​លោក បេ​សូ​ស វិញ​មានទ្រព្យ​សម្បត្តិ​សរុប ១២៤​ប៊ី​លាន​ដុល្លារ ខណៈ​ដែល​លោក ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) ដែល​ជា​ស្ថាបនិក​ក្រុមហ៊ុន Microsoft ជាប់​ចំណាត់ថ្នាក់​លេខ​ពីរ និង​មានទ្រព្យ​សម្បត្តិ​រួម​ប្រមាណ​១១៦​ប៊ី​លាន​ដុល្លារ ។

ជាមួយ​គ្នា​នេះ​ដែរ លោក ប៊ឺ​ណា​ដ អា​ណូ​ល (Bernard Arnault) ដែល​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​លក់​ផលិតផល​ប្រណីត​ៗ​បារាំង LVMH Moet Hennessy បាន​បាត់បង់ ៧.៨៥​ប៊ី​លាន​ដុល្លារ​ក្នុងឆ្នាំនេះ ។

មូលហេតុ​អ្វី​បានជា​លោក ម៉ាស មើលឃើញ​ទ្រព្យ​សរុប​កើនឡើង​យ៉ាង​លឿន​ដូច្នេះ? ប្រភព​ចំណូល​ធំ​ជាងគេ​របស់​លោក ម៉ាស់ គឺ​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន Tesla និង​ក្រុមហ៊ុន​ដទៃ​ដែល​លោក​បាន​បង្កើត​ឡើង​មាន​ដូច​ជា SpaceX ជាដើម ។

ហើយ​ទ្រព្យសម្បត្តិ​របស់​លោក​បាន​កើនឡើង​បន្ទាប់​ពី​ភាគហ៊ុន​របស់ Tesla បាន​បន្ត​ឡើងថ្លៃ​ជា​បន្តបន្ទាប់​តាំងពី​ក្រុមហ៊ុន​នេះ​រក​ប្រាក់​ចំណូល​បាន​ច្រើន​ជាង​ការ​គិត​ទុក​របស់​អ្នកវិភាគ​កាលពី​ខែតុលា​កន្លង​មក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ