ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អបអរសាទរ​! ក្រុម​តូច Small World Small Band ក្លាយជា​ទូត​សុឆន្ទៈ​​របស់​ទឹកក្រូច អាយ​ស៍​កូ​ឡា ហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទឹកក្រូច​អាយ​ស៍​កូ​ឡា ដែល​ជា​ភេសជ្ជៈ​កំពុង​ទទួល​បានការ​ពេញ​និយម ច្រើន​ក្នុង​ស្រទាប់​យុវវ័យ​នា​ពេល​បច្ចុប្បន្ន​នេះ​បាន​ជ្រើសរើស​ក្រុម​តូច Small World Small Band ជា​ទូត​សុ​ឆន្ទៈ​ផ្លូវការ​តំណាង​ភេសជ្ជៈ​របស់​ខ្លួន​ចាប់ពី​ពេល​នេះ​តទៅ​ហើយ…

រាជធានី​ភ្នំពេញ ៖ ទឹកក្រូច​អាយ​ស៍​កូ​ឡា ដែល​ជា​ភេសជ្ជៈ​កំពុង​ទទួល​បានការ​ពេញ​និយម ច្រើន​ក្នុង​ស្រទាប់​យុវវ័យ​នា​ពេល​បច្ចុប្បន្ន​នេះ​បាន​ជ្រើសរើស​ក្រុម​តូច Small World Small Band ជា​ទូត​សុ​ឆន្ទៈ​ផ្លូវការ​តំណាង​ភេសជ្ជៈ​របស់​ខ្លួន​ចាប់ពី​ពេល​នេះ​តទៅ​ហើយ ។

តារាចម្រៀង​វ័យក្មេង សំឡេង​ពីរោះ​បែប​មនោសញ្ចេតនា​លោក ម៉​ម ពេ​ជ្ជ​រិ​ទ្ធ បាន​បង្ហាញ​ពី អារម្មណ៍​​ផ្ទាល់ខ្លួន​ថា​៖ «​ខ្ញុំ​ពិតជា​សប្បាយ​រីករាយ និង​មាន​មោទកភាព​ណាស់​ដែល​ក្រុម តូច របស់​ពួក​ខ្ញុំ​ត្រូវ​បាន​ផ្តល់​កិត្តិយស និង​ទំនុកចិត្ត ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ណែនាំ​ពី​រស ជាតិ​ដ៏​ផ្អែម​ឆ្ងាញ់ និង​ផលិត​ឡើង​ដោយ​បច្ចេកវិទ្យា​អា​ល្លឺ​ម៉​ង់​គ្រឿងផ្សំ​ពី​សហរដ្ឋអាមេរិក របស់​ទឹកក្រូច​អាយ​ស៍​កូ​ឡា ទៅ​ដល់​ពលរដ្ឋ​កម្ពុជា ជា​ពិសេស​ដល់​យុវវ័យ ដែល​ចូល ចិត្ត​ភាព​សប្បាយ​រីករាយ​ជាមួយ​តន្ត្រី​របស់​ពួក​យើង​តែ​ម្តង ហើយ​រូប​ខ្ញុំ​ផ្ទាល់ ខ្ញុំ​ចូល​ចិត្ត​ញុំ​ា អាយ​ស៍​កូ​ឡា ជា​ប្រចាំ​រាល់ពេល​អាហារ​របស់ខ្ញុំ​» ។

រីឯ​តារាចម្រៀង​ស្រី​មាន​ក្តី​ស្រមៃ​ខ្ពស់​ក្នុង​ក្រុម​នេះ​ដែរ កញ្ញា កេសរ ក៏​បាន​លើក​ឡើង​នូវ​ការ ស្រមើ​ស្រមៃ​មួយ​ប្រកបដោយ​ទឹកមុខ​សប្បាយ​រីករាយ​ផង​ដែរ​ថា​៖ «​សាក​ស្រមៃ​មើល៍ បើ​បងប្អូន​ទាំងអស់​គ្នា​ស្តាប់​ចម្រៀង​មនោសញ្ចេតនា​លន្លង់លន្លោច ឬ​ក៏​កន្ត្រាក់​អារម្មណ៍ ពី​ក្រុម​តូច​បណ្តើរ ហើយ​មាន​ទឹកក្រូច​អាយ​ស៍​កូ​ឡា ដ៏​ត្រជាក់​នៅ​ក្នុង​ដៃ​ក្រេប​បណ្តើរ ហ៊ោ បណ្តើរ លើក​កំប៉ុង​គ្រវី​ចុះឡើង ជាមួយ​ចង្វាក់ភ្លេង​របស់​យើង តើ​វា​មិន​កាន់តែ​សប្បាយ​រីក រាយ​ខ្លាំង​ឡើង​ទេ ឬ​យ៉ាងណា​»​?

បាន​បង្ហោះ​ដោយ IZE នៅ ច័ន្ទ 3 កុម្ភៈ 2020

លោកស្រី គង់ កុសល នាយិការ​ទីផ្សារ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​មាន​ប្រសាសន៍​ថា​៖ « យើង​សប្បាយចិត្ត​ណាស់​ដែល​ក្រុម​តូច Small World Small Band ចូល​ចិត្ត​រសជាតិ ទឹកក្រូច​ដែល ផលិត​ឡើង​អនុលោម​ទៅ​តាម​ស្តង់ដា​អន្តរជាតិ​ហើយ​ថែម​ទាំង​ស្ម័គ្រចិត្ត ណែនាំ​ភេសជ្ជៈ​ដែល​មាន​ទាំង​គុណភាព និង រសជាតិ​ផ្អែម​ឆ្ញា​ញ់​នេះ​ទៅ​ពលរដ្ឋ​កម្ពុជា និង​អ្នកគាំទ្រ​របស់​ខ្លួន​ថែម​ទៀត​»​។

លោកស្រី​សង្ឃឹម​ផង​ដែរ​ថា កិច្ចសហការ​រវាង​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ជាមួយ​ក្រុម​តូច Small World Small Band នឹង​នាំ​មក​នូវ​ភាព​សប្បាយ​រីករាយ​កាន់តែ​ច្រើន​ថែម​ទៀត​ដល់ អ្នកគាំទ្រ របស់​ពួក​គេ​ក៏​ដូច​ជា​អ្នក​និយម​ពិសា​ទឹកក្រូច​អាយ​ស៍ ផង​ដែរ ។

គួរ​បញ្ជាក់​ថា ក្រុម​តូច Small World Small Band គឺជា​ក្រុម​តារាចម្រៀង Original ដែល​មាន កេរ្តិ៍ឈ្មោះ​បោះ​សំឡេង​ខ្លាំង​ក្នុង​ស្រទាប់​យុវវ័យ​ហើយ​បទ​ចម្រៀង​ដែល​ល្បី​ៗ​របស់​ពួក​គេ​រួម​មាន​ដូច​ជា​បទ​៖ «​ចាប៉ី​បុណ្យ​ភូមិ​», «​ឆ្ងាយ​», «​ចង់​ក្បែរ​», «​ជិត​», «​ស្នាម​ថើប​ដំបូង​», «​បើ​អាច​», «​រង់ចាំ​» និង​បទ «​កុំ​ខឹង​…» ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ