ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកស្រី ​ណា​ន​សី​ុ​ ហែក​សុន្ទរកថា​លោក​​ត្រាំ​ចោល

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ប្រធាន​សភា​អា​មេ​រិ​ក​ជា​អ្នក​ប្រជាធិបតេយ្យ លោកស្រី​ណា​ន​ស៊ី​ពី​ឡូ​ស៊ី កាល​ពី​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ ឆ្នាំ​២០២០ ​បាន​សម្ដែង​កាយវិការ​គួរ​ឲ្យ​ភ្ញាក់ផ្អើល បង្ហាញ​ពី​ការ​មិន​ស៊ី​​ខ្សែ​គ្នា​ខ្លាំង​​បំផុត​ជាមួយ​លោក​ដូ​ណា​ល់ ​ត្រាំ…

សហរដ្ឋអាមេរិក ៖ ប្រធាន​សភា​អា​មេ​រិ​ក​ជា​អ្នក​ប្រជាធិបតេយ្យ លោកស្រី​ណា​ន​ស៊ី​ពី​ឡូ​ស៊ី កាល​ពី​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ ឆ្នាំ​២០២០ ​បាន​សម្ដែង​កាយវិការ​គួរ​ឲ្យ​ភ្ញាក់ផ្អើល បង្ហាញ​ពី​ការ​មិន​ស៊ី​​ខ្សែ​គ្នា​ខ្លាំង​​បំផុត​ជាមួយ​លោក​ដូ​ណា​ល់ ​ត្រាំ ​ដោយ​ហែក​សុន្ទរកថា​ជា​ច្បាប់​ចម្លង ដែល​ប្រធានាធិបតី​អា​មេ​​រិ​ក​ថ្លែង​នៅ​មុខ​សភា​ចោល​។

មុន​នេះ​បន្តិច​ លោក​ត្រាំ​បាន​ដាក់​សុន្ទរកថា​ច្បាប់​ចម្លង​មួយ មុខ​លោកស្រី​ណា​ន​ស៊ី ​ដោយ​មិន​ខ្ចី​ចាប់​ដៃ ​និង​មើល​មុខ​ផង​។ នោះ​តាម​ពិត​វា​ជា​កាយវិការ​​​គួរសម​មួយ​សម្រាប់​អ្នកនយោបាយ ទោះ​ជា​មិន​ស៊ី​ខ្សែ​គ្នា​ក្ដី​។ ខណៈ​ប្រធានាធិបតី​អា​មេ​រិ​ក​ទើប​បញ្ចប់​សុន្ទរកថា​ជា​ប្រពៃណី​ស្ដី​ពិស​ភាព​​សហព័ន្ធ លោកស្រី​ណា​ន​ស៊ី​ ដែល​តាម​ប្រពៃណី​ឈរ​នៅ​ក្រោយ​លោក​ត្រាំ​ក្បែរ​អនុ​ប្រធានា​ធិបតី លោក​ MIKE PENCE​ បាន​យក​សុន្ទរកថា​នោះ​ដែល​ដាក់​នៅ​មុខ​លោកស្រី ហើយ​ក៏​ហែក​ចោល​ក្នុង​កាយវិការ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​។

ចេញពី​សភា​ពេល​អ្នកកាសែត​ម្នាក់​សួរ​ថា ​ហេតុ​អី​បានជា​លោកស្រី​ធ្វើ​ដូច្នេះ លោកស្រី​ឆ្លើយ​ថា ព្រោះ​នោះ​ជា​រឿង​គួរសម​បំផុត​ហើយ​ដែល​ត្រូវធ្វើ បើ​ប្រៀបធៀប​ទៅ​នឹង​អ្វី​ដែល​គេ​ធ្វើ​ដាក់​លោក​ស្រី​។

តាម​TWITTER ដែល​លោកស្រី​បង្ហាញ​ថា​ លោកស្រី​អន់ចិត្ត​ខ្លាំង​បំផុត លោកស្រី​អះអាង​ថា ពួក​អ្នក​ប្រជាធិបតេយ្យ​តែង​ស្វែងរក​ជា​និច្ច ការ​សម្របសម្រួល​នានា​ប៉ុន្តែ​ពួក​គេ​មិន​លែងដៃ​ឡើយ ចំពោះ​បណ្ដា​បញ្ហា​ដែល​ពួក​គេ​ផ្ដោត​។

សេត​វិមាន​បាន​បញ្ចេញ​ប្រតិកម្ម​ដោយ​បរិហារ​ថា លោក​ស្រី​ណា​ន​ស៊ី​ធ្វើ​បែប​នេះ ជា​និមិត្តរូប​នៃ​ការ​ហែក​ចោល​រូប​អតីត​យុទ្ធ​ជន​សង្គ្រាមលោក​លើក​ទី​២​ម្នាក់ ឬ​រូប​កូនង៉ែត​ម្នាក់​ដែល​នៅ​រស់​ក្រោយ​កើត​មិន​គ្រប់​ខែ ដោយនៅ​ក្នុង​ផ្ទៃពោះ​ម្ដាយ​បាន​ត្រឹម​២១​ស​ប្ដា​ហ៍ ឬ​ហែក​រូប​គ្រួសារ​នាង​កា​អ៊ី​ឡា​មូ​អែ​ល​ល័​រ ដែល​ត្រូវ​ពួក​ជី​ហា​ដ​ ផ្តាច់​ជីវិត​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ