ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​បង្ហាញ​ជំហរ​មិន​លូកដៃ​ចូល​អធិប​តេយ្យ​កម្ពុជា​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សហរដ្ឋអាមេរិក​បាន​បង្ហាញ​ជំហរ​ច្បាស់​ថា​មិន​លូកដៃ​ចូល​អធិបតេយ្យ​របស់​កម្ពុជា​ទេ និង​ចាត់​ទុក​កម្ពុជា​គឺជា​ដៃគូ​សន្ទនា​យ៉ាង​សំខាន់ ។ នេះ​បើ​តាម​លោក​ទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​កម្ពុជា ។លោក​កែវ ពិសិដ្ឋ នាយក​ខុទ្ទកាល័យ និង​ជា​អ្នកនាំពាក្យ​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ហេង…

រាជធានី​ភ្នំពេញ ៖ សហរដ្ឋអាមេរិក​បាន​បង្ហាញ​ជំហរ​ច្បាស់​ថា​មិន​លូកដៃ​ចូល​អធិបតេយ្យ​របស់​កម្ពុជា​ទេ និង​ចាត់​ទុក​កម្ពុជា​គឺជា​ដៃគូ​សន្ទនា​យ៉ាង​សំខាន់ ។ នេះ​បើ​តាម​លោក​ទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​កម្ពុជា ។លោក​កែវ ពិសិដ្ឋ នាយក​ខុទ្ទកាល័យ និង​ជា​អ្នកនាំពាក្យ​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ហេង សំ​រិ​ន ប្រធានរដ្ឋសភា​បាន​ស្រង់​សម្តី​លោក​ទូត​អា​មេ​រិ​ក​ក្រោយ​ជំនួប​ពិភាក្សា​ការងារ​រវាង​សម្តេច​ប្រធានរដ្ឋសភា ជាមួយ លោក ប៉ា​ទ្រី​ក ម័​រ​ហ្វី (H.E Mr.W.Patrick Murphy) ឯកអគ្គរដ្ឋទូត​នៃ​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុ​ជានា​ព្រឹក​ថ្ងៃ​ទី​៤ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​វិមាន​រដ្ឋសភា​ថា ក្នុង​ជំនួប​លោក​ទូត​ថា​កម្ពុជា និង​អា​មេ​រិ​ក​មាន​ចំណុច​ដូច​គ្នា​ច្រើន ក្នុង​នោះ​មានច្បាប់​រដ្ឋធម្មនុញ្ញ ដែល​ផ្តល់​តម្លៃ​ខ្ពស់​ក្នុង​លទ្ធិប្រជាធិបតេយ្យ ។

សម្តេច​ប្រធាន រដ្ឋសភា​បាន​ចូលរួម​ចំណែក​ច្រើន​ក្នុង​ប្រទេស​កម្ពុជា និង​ជា​អ្នកនយោបាយ​ដែល​មានបទ​ពិសោធន៍​អស់​ជាង​៣​ទសវត្សរ៍​មក​ហើយ​នៅ​កម្ពុជា ។ លោក​បញ្ជាក់​ថា​៖«​ក្នុង​នាម​ជា​អ្នកការទូត​មាន​វិជ្ជា​ជីវៈ ហើយ​បេសកកម្ម​ខ្ញុំ​នៅ​កម្ពុជា​នេះ​គឺ​ដើម្បី​លើកកម្ពស់​នូវ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា និង​អា​មេ​រិ​ក​ឲ្យ​កាន់តែ​ប្រសើរ​និង​ល្អ​ឡើង​» ។

លោក​ទូត​បន្ត​ថា កាល​ជំនួប​ជាមួយ​សម្តេច​តេ​ជោ​ហ៊ុន សែន បាន​ពិភាក្សា​ពី​ទំនាក់ទំនង កិច្ចសហប្រតិបត្តិ ការ​ទ្វេភាគី​ដែល​ជា​មូលដ្ឋាន​គ្រឹះ ហើយ​ក៏​បាន​ពិភាក្សា​ពី​ចំណុច​ណា​ដែល​មិន​ទាន់​ឯកភាព​គ្នា ដើម្បី​កែ សម្រួល និង​ស៊ីគ្នា​ផង​ដែរ ។ លោក​ទូត​បាន​គូសបញ្ជាក់​ថា កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ​ក៏​មាន​សារលិខិត​រវាង​លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ ជាមួយ​សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា ដោយ​ការ​ពិភាក្សា​នោះ​លោក​ដូ​ណា​ល់ ត្រាំ បាន​បញ្ជាក់​អំពី​ការ​បន្ត​ពង្រឹង​ទំនាក់ទំនង​រវាង​កម្ពុជា និង​អា​មេ​រិ​ក​ឲ្យ​កាន់តែ​ប្រសើរ ហើយ​អា​មេ​រិ​ក​នៅ​តែ​គោរព​អធិបតេយ្យភាព​កម្ពុជា មិន​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​ទេ។

លោក​កែវ ពិសិដ្ឋ បាន​លើក​ឡើង​ថា ក្នុង​ជំនួប​នោះ លោក​ទូត​អា​មេ​រិ​កបាន​ឲ្យ​ដឹង​ថាស​ម្តេច​តេ​ជោ​ហ៊ុន សែន មាន​គម្រោង​ទៅ​សហរដ្ឋអាមេរិក​នៅ​ក្នុង​ឆ្នាំ​២០២០​នេះ​ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​រវាង​សហរដ្ឋអា មេរិក ជាមួយ​ប្រទេស​ជា​សមាជិក​អាស៊ាន ហើយ​ខណៈនោះ​ក៏​នឹង​មាន​ជំនួប​ដាច់​ដោយឡែក​រវាង​លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ ជាមួយ​សម្តេច​តេ​ជោ​ផង​ដែរ ។ លោកប៉ា​ទ្រី​ក មើ​ហ្វី បាន​លើក​ឡើង​បន្ត​ថា កម្ពុជា និង​សហរដ្ឋអាមេរិក​បាន​កសាង​សមិទ្ធផល​ជា​ច្រើន​ជាមួយ​គ្នា​រួច​មក​ហើយ ។

នៅ​ឆ្នាំ​២០២០​នេះ គឺជា​ឱកាស​កាន់តែ​សំខាន់​ទៀត ដែល​ប្រទេស​ទាំង​ពីរ​មាន​លទ្ធភាព​នៅ​ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នា ។ ឆ្នាំ​២០២០​នេះ ជា​ខួប​៧០​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​ប្រទេស​ទាំង​ពីរ ។ លោក​ទូត​បាន​សង្កត់ធ្ងន់​ថា​៖«​កម្ពុជា និង​សហរដ្ឋអាមេរិក​គឺជា​ដៃគូ​សន្ទនា​ជាមួយ​គ្នា យ៉ាង​សំខាន់ ហើយ​ខ្ញុំ​សូម​ជូនពរ​កម្ពុជា​មានការ​អភិវឌ្ឍ ហើយ​សង្ឃឹមថា​ឆ្នាំ​២០២២ កម្ពុជា​នឹង​ធ្វើ​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​អាស៊ាន ពេល​នោះ​នឹង​មាន​កិច្ច​ពិភាក្សា​គ្នា​ច្រើន​រវាង​កម្ពុជា​-​អា​មេ​រិ​ក ។ ពេល​នោះ​ក៏​ជា​ឱកាស​របស់​កម្ពុជា​ក្នុង​ការ​ទាញ​យក​ផលប្រយោជន៍​ពី​អា​មេ​រិ​ក​ដែរ​»​។

ក្នុង​ជំនួប​នោះ​ដែរ​សម្តេច​ហេង សំ​រិ​ន បាន​លើក​ឡើង​ថា បេសកកម្ម​ការទូត​របស់​លោកប៉ា​ទ្រី​ក មើ​ហ្វី ពិតជា​មាន​សារសំខាន់​ខ្លាំង​ណាស់ ដល់​ការ​បន្ត​ថែរក្សា និង​លើកកម្ពស់​ទំនាក់ទំនង​មិត្តភាព និង​កិច្ច​សហ​ប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​ប្រទេស​កម្ពុជា​-​សហរដ្ឋអាមេរិក ឱ្យ​កាន់តែ​រឹង​មាំ និង​រីក​ចម្រើន ខ្លាំងក្លា​ថែម​ទៀត ។

សម្តេច​ប្រធានរដ្ឋសភា បាន​អបអរសាទរ​ចំពោះ​វឌ្ឍនភាព​ទាំងឡាយ ដែល​ប្រសូត​ចេញពី​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​ជា​បន្តបន្ទាប់​មកនេះ បាន​នាំ​មក​នូវ​ផលប្រយោជន៍​យ៉ាង​ធំធេង​ដល់​ប្រជាជាតិ​ទាំង​សងខាង ។ ក្នុង​នាម​រដ្ឋសភា​កម្ពុជា និង​ប្រជាជន​កម្ពុជា សូម​អបអរសាទរ​ចំពោះ​ការ​ផ្លាស់​ប្តូរ​សារលិខិត​ដ៏​មាន​តម្លៃ និង​មាន​អត្ថន័យ​ដ៏​ជ្រាលជ្រៅ រវាង​លោក​ប្រធានាធិបតី​អា​មេ​រិ​ក និង​សម្តេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុ​ជានា​ពេល​ថ្មី​ៗ​នេះ ៕​

អត្ថបទសរសេរ ដោយ