ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហារ​៤​មុខ​ប៉ុណ្ណោះ អាច​ជួយ​រក្សា​សម្រស់​បាន​យូរ​មិន​ងាយ​ចាស់​ឡើយ

4 ឆ្នាំ មុន

ប្រសិនជា​អ្នក​មិន​ចង់​ឆាប់​ចាស់ អ្នក​អាច​ពិសារ​អាហារ​ទាំងឡាយ​ខាងក្រោម​នេះ​បាន​។ អាហារ​ទាំង​នេះ នឹង​អាច​ជួយ​រក្សា​សម្រស់​របស់​អ្នក​បាន​យូរ មិន​ងាយ​ចាស់​ឡើយ​។ តើ​មាន​អ្វី​ខ្លះ​ទៅ? ១-អ្នក​អាច​ញ៉ាំ​ស្វាយ​បាន ព្រោះ​នៅ​ក្នុង​ស្វាយ​មាន​សារធាតុ​ដែល​អាច​ជួយ​រក្សា​ស្បែក​អ្នក​ឲ្យ​មាន​សុខភាព​ល្អ​។ ដូចនេះ វា​នឹង​ជួយ​រក្សា​ស្បែក​អ្នក​ឲ្យ​ស្អាត​ជា​រៀង​រហូត​បាន​។…

ប្រសិនជា​អ្នក​មិន​ចង់​ឆាប់​ចាស់ អ្នក​អាច​ពិសារ​អាហារ​ទាំងឡាយ​ខាងក្រោម​នេះ​បាន​។ អាហារ​ទាំង​នេះ នឹង​អាច​ជួយ​រក្សា​សម្រស់​របស់​អ្នក​បាន​យូរ មិន​ងាយ​ចាស់​ឡើយ​។ តើ​មាន​អ្វី​ខ្លះ​ទៅ?

១-អ្នក​អាច​ញ៉ាំ​ស្វាយ​បាន ព្រោះ​នៅ​ក្នុង​ស្វាយ​មាន​សារធាតុ​ដែល​អាច​ជួយ​រក្សា​ស្បែក​អ្នក​ឲ្យ​មាន​សុខភាព​ល្អ​។ ដូចនេះ វា​នឹង​ជួយ​រក្សា​ស្បែក​អ្នក​ឲ្យ​ស្អាត​ជា​រៀង​រហូត​បាន​។

២-ទឹកឃ្មុំ​ក៏​អ្នក​អាច​ពិសារ​ឲ្យ​បាន​ច្រើន​ដែរ​។ ក្រោយ​ពេល​ដែល​អ្នក​ញ៉ាំ​រួច វា​នឹង​ធ្វើ​ឲ្យ​ស្បែក​អ្នក​ស ភ្លឺ និង​ម៉ត់​រលោង​ទៀត​ផង​។

៣-ត្រសក់​ជា​បន្លែ​ដែល​អាច​ជួយ​ពន្យារ​ភាព​ចាស់​របស់​អ្នក​។ អ្នក​អាច​បរិភោគ​ឲ្យ​បាន​ច្រើន ឬ​យក​មក​បិទមុខ​ក៏​បាន​ដែរ នោះ​វា​នឹង​ធ្វើ​ឲ្យ​អ្នក​ដទៃ​ស្ងើចសរសើរ​ពី​ស្បែក​អ្នកជា​ខ្លាំង​។

៤–នៅ​ក្នុង​តែ​បៃតង​មាន​សារធាតុ​ដែល​អាច​ជួយ​បណ្តេញ​ជាតិពុល​ក្នុង​ខ្លួន​របស់​អ្នក​។ ដូចនេះ ស្បែក​អ្នក​​នឹង​​ស្អាត​ជា​រៀង​រហូត​នៅ​ពេល​ដែល​គ្មាន​ជាតិពុល​ស្តុក​ទុក​ក្នុង​ខ្លួន (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ