ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណាច​នៃ​ចិត្ត

4 ឆ្នាំ មុន

សម្តី​ដែល​ពោល​ស្ដី​និយាយ​ចេញ​ទៅ និង​ទ​ង្វើ​អាក្រក់​ល្អ​សព្វបែបយ៉ាង​គឺ​ចិត្តជា​អ្នក​បង្គាប់បញ្ជា​ទាំងអស់ ការ​អប់រំ ហេតុនេះ​ការ​ទូន្មាន​គ្រប​សង្កត់ចិត្ត គឺជា​រឿង​សំខាន់​ខ្លាំង​ណាស់ ។ កាលបើ​ចិត្ត​គិត​រឿង​អាក្រក់​ហើយ ទោះ​ធ្វើ​ទ​ង្វើ​អ្វី​ក៏​ដោយ ពោល និយាយ​ស្ដី​អ្វី​ក៏​ដោយ…

សម្តី​ដែល​ពោល​ស្ដី​និយាយ​ចេញ​ទៅ និង​ទ​ង្វើ​អាក្រក់​ល្អ​សព្វបែបយ៉ាង​គឺ​ចិត្តជា​អ្នក​បង្គាប់បញ្ជា​ទាំងអស់ ការ​អប់រំ ហេតុនេះ​ការ​ទូន្មាន​គ្រប​សង្កត់ចិត្ត គឺជា​រឿង​សំខាន់​ខ្លាំង​ណាស់ ។

កាលបើ​ចិត្ត​គិត​រឿង​អាក្រក់​ហើយ ទោះ​ធ្វើ​ទ​ង្វើ​អ្វី​ក៏​ដោយ ពោល និយាយ​ស្ដី​អ្វី​ក៏​ដោយ ក៏​សុទ្ធតែ​អាក្រក់​ទៅ​តាម​ចិត្ត​នោះ​ទាំងអស់ តែបើ​ចិត្ត​គិត​រឿង​ល្អ​ដូច​ជា រឿង​បុណ្យ​កុសល​ជាដើម ទោះ​ធ្វើ​អ្វី​ក្ដី និយាយ​ស្ដី​អ្វី​ក្ដី ក៏​សុទ្ធតែ​ល្អ ជា​បុណ្យ​កុសល ជា​សេចក្តី​ស្ងប់​តាម​ផ្លូវចិត្ត​ទាំងអស់​ដែរ ។

ដូចនេះ​បុគ្គល​គួរ​ខំ​ដុះខាត់​សំអាត អប់រំ​គ្រប​សង្កត់ចិត្ត​ឱ្យ​លុះ​នៅ​ក្នុង​អំណាច​របស់​ខ្លួន ដើម្បី​ឱ្យ​ចិត្ត​គិត​អ្វី ធ្វើ​អ្វី​តែ​រឿង​ល្អ​ៗ នោះ​ជីវិត​នឹង​បាន​សុខ​ចម្រើន​ហើយ ។ សាន​ សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ