ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​ឃើញសមត្ថកិច្ចភ្លាម នាំគ្នាជិះម៉ូតូគេចភ្លែត​ ប៉ុន្តែ​​មិនផុត​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កំលាំង​នគរបាល​ប៉ុស្តិ៍​ត្រពាំង​ក្រសាំង​ខណៈ​កំពុង​ល្បាត​ក្នុង​មូលដ្ឋាន​ ស្រាប់តែ​ប្រទះ​ឃើញ​យុវជន​​ចំនួន​២​នាក់​​គួរ​ឱ្យសង្ស័យ ហើយជិះម៉ូតូគេចពីសមត្ថកិច្ច​ទៀត លុះឃាត់​សួរនាំ​ទើបដឹងថា​ជា​មុខសញ្ញា​វាយ​ធាក់​ប្លន់​យក​ម៉ូតូ​យ៉ាង​សកម្ម ។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៤ ខែកុម្ភៈ ឆ្នាំ​២០២០…

រាជធានី​ភ្នំពេញ ៖ កំលាំង​នគរបាល​ប៉ុស្តិ៍​ត្រពាំង​ក្រសាំង​ខណៈ​កំពុង​ល្បាត​ក្នុង​មូលដ្ឋាន​ ស្រាប់តែ​ប្រទះ​ឃើញ​យុវជន​​ចំនួន​២​នាក់​​គួរ​ឱ្យសង្ស័យ ហើយជិះម៉ូតូគេចពីសមត្ថកិច្ច​ទៀត លុះឃាត់​សួរនាំ​ទើបដឹងថា​ជា​មុខសញ្ញា​វាយ​ធាក់​ប្លន់​យក​ម៉ូតូ​យ៉ាង​សកម្ម ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៤ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ផ្សារ​សាមគ្គី ភូមិ​សាមគ្គី​១ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ ក្នុង​នោះ​ម្នាក់​ឈ្មោះ សុ​ន បញ្ញា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​សាមគ្គី​២ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ម្នាក់​ទៀត​ឈ្មោះ ពៅ ដេ​វិត ភេទ​ប្រុស អាយុ​១៤​ឆ្នាំ រស់នៅ​ភូមិ​សាមគ្គី​៣ សង្កាត់​ត្រពាំង ក្រសាំង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ត្រពាំង​ក្រសាំង​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ កំលាំង​នគរបាល​ប៉ុស្តិ៍​បាន​ចុះ​ល្បាត​នៅ​ក្នុង​មូលដ្ឋាន​ដែល​ស្មុគស្មាញ ស្រាប់តែ​ប្រទះ​ឃើញ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៩ ពាក់​ស្លាក​លេខ ភ្នំពេញ ១HO-៩១០១ គ្រាន់តែ​ឃើញ​សមត្ថកិច្ច​ភ្លាម ជនសង្ស័យ​ទាំង​២​នាក់​ជិះ​ម៉ូតូ​គេចខ្លួន ពេល​នោះ​កំលាំង​នគរបាល​មានការ​សង្ស័យ ក៏​ដេញ​តាម​ឃាត់​បាន​ភ្លាម​ៗ ។

បន្ទាប់​មក​សមត្ថកិច្ច​បាន​សួរនាំ​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ និង​ស្គាល់​ថា​ជា​មុខសញ្ញា​ច្បាស់ ចំណែក​ជនសង្ស័យ​ម្នាក់​ឈ្មោះ​សុ​ន បញ្ញា បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ធ្លាប់​បាន​ធ្វើ​សកម្មភាព​ធាក់​វាយ​ប្លន់​ពិតប្រាកដ​មែន ។

ក្រោយ​ពេល​កើតហេតុ ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​នគ​បាល​ប៉ុស្តិ៍​កំពុង​កសាង សំណុំរឿង​បញ្ជូន​ទៅ​ផ្នែក​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ