ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លុយ​បាត​ថៃ​បង្ហាញ​ភាព​ខ្លាំង​ធៀប​នឹង​លុយ​រៀល​ខ្មែរ

4 ឆ្នាំ មុន

លុយ​បាត​ថៃ​ថ្ងៃនេះ​បាន​បង្ហាញ​ពី​ភាព​ខ្លាំង​របស់​ខ្លួន​នោះ បើ​ប្រៀបធៀប​ហាងឆេង​អត្រា​ប្តូរ​ប្រាក់​ជាមួយ​ប្រាក់​រៀល​ខ្មែរ ។ ធនាគារ​អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី នៅ​ថ្ងៃ​ទី​០៥ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ​ឱ្យ​ដឹង​ថា ១​បាត​ថៃ​ទិញ​ចូល ១៣១,៣០…

លុយ​បាត​ថៃ​ថ្ងៃនេះ​បាន​បង្ហាញ​ពី​ភាព​ខ្លាំង​របស់​ខ្លួន​នោះ បើ​ប្រៀបធៀប​ហាងឆេង​អត្រា​ប្តូរ​ប្រាក់​ជាមួយ​ប្រាក់​រៀល​ខ្មែរ ។ ធនាគារ​អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី នៅ​ថ្ងៃ​ទី​០៥ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ​ឱ្យ​ដឹង​ថា ១​បាត​ថៃ​ទិញ​ចូល ១៣១,៣០ រៀល លក់​ចេញ​រហូត​ដល់ ១៣៣,១០ រៀល​ឯណោះ ហើយ​កាលពី​ម្សិលមិញ​ទិញ​ចូល​តែ ១៣០,៨០​រៀល និង​លក់​ចេញ​១៣២,៦០ រៀល​ប៉ុណ្ណោះ ។

អេស៊ីលីដា​ទាន់​ចិត្ត ជា​សេវា​ហិរញ្ញវត្ថុ​មួយ​ប្រភេទ​ដែល​អនុញ្ញាត​ឲ្យ​លោក​អ្នក អាច​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ តាម​រយៈ​ទូរស័ព្ទ​ចល័ត​ដែល​ដំណើរការ​ដោយ Android និង iOS

ទន្ទឹម​នេះ​ដែរ នៅ​ថ្ងៃ​ដដែល​នេះ សូម​មក​ដឹង​ពី​ហាងឆេង​អត្រា​ប្តូរ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​ធៀប​ជាមួយ​ប្រាក់​នៃ​បណ្តា​ប្រទេស​មួយ​ចំនួន​ដែល​ក្នុង​នោះ​រួម​មាន ៖ ១ ដុល្លារ​អា​មេ​រិ​ក​ទិញ​ចូល ៤.០៨៨,០០ រៀល លក់​ចេញ ៤.១០២,០០ រៀល​, ១ ដុល្លារ​អា​មេ​រិ​ក​ទិញ​ចូល ១០៨,៤០ យ៉េន​ជប៉ុន លក់​ចេញ ១១០,៩០ យ៉េន​ជប៉ុន ។

ជាមួយ​គ្នា​នេះ​ដែរ ១​ដុល្លារ​អា​មេ​រិ​ក​ទិញ​ចូល ៣០,៧៦៦៣ បាត​ថៃ លក់​ចេញ ៣១,១៨៨១ បាត​ថៃ​, ១ ដុល្លារ​ទិញ​ចូល ២៣.១០០,០០ ដុ​ង​វៀតណាម លក់​ចេញ ២៣.៦០០,០០ ដុ​ង វៀតណាម និង ១ ដុល្លារ​ទិញ​ចូល ៨.៧៦១,០០ គីប​ឡាវ លក់​ចេញ ១០.៤០៧,០០ គីប ឡាវ ។ កម្មវិធី​នេះ​ឧបត្ថម្ភ​ដោយ អេ​ស៊ី​លី​ដា​ទាន់ចិត្ត ដែល​លោក​អ្នក​អាច​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ​តាម​រយៈ​ទូរស័ព្ទ​ចល័ត​ដំណើរការ​ដោយ Android និង iOS ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

បញ្ជាក់ ៖ អេស៊ីលីដា​ទាន់​ចិត្ត ជា​សេវា​ហិរញ្ញវត្ថុ​មួយ​ប្រភេទ​ដែល​អនុញ្ញាត​ឲ្យ​លោក​អ្នក អាច​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ តាម​រយៈ​ទូរស័ព្ទ​ចល័ត​ដែល​ដំណើរការ​ដោយ Android និង iOS

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ