ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ការ​បរិភោគ​ខ្ទឹមស​អាច​ការពារ​មនុស្ស​ពី​ការ​ឆ្លង​កូ​រ៉ូ​ណា​វីរុស​ថ្មី​បាន​ទេ ?

4 ឆ្នាំ មុន

អ្នក​ធ្លាប់​លឺ​ហើយ​ថា ខ្ទឹម​សមាន​ប្រយោជន៍​ច្រើន​សម្រាប់​សុខភាព និង​ជួយ​ព្យាបាល​ជំងឺ​ដូច​ជា ជំងឺលើសឈាម​ជាដើម ។ ប៉ុន្តែ​ថ្មី​ៗ​នេះ​មានការ​ផ្សាយ​តាម​ហ្វេ​ស​ប៊ុ​កថា ខ្ទឹមស​អាច​ជួយ​កម្ចាត់​កូ​រ៉ូ​ណា​វីរុស​ថ្មី​ដែល​ផ្ទុះ​ឡើង​នៅ​ចិន ។ តើ​ការ​បរិភោគ​ខ្ទឹមស​អាច​ជួយ​មនុស្ស​អោយ​រួច​ផុត​ពី​ការ​ឆ្លង​កូ​រ៉ូ​ណា​វីរុស​ថ្មី​នេះ​បាន​ដែរ​ឬទេ ?…

អ្នក​ធ្លាប់​លឺ​ហើយ​ថា ខ្ទឹម​សមាន​ប្រយោជន៍​ច្រើន​សម្រាប់​សុខភាព និង​ជួយ​ព្យាបាល​ជំងឺ​ដូច​ជា ជំងឺលើសឈាម​ជាដើម ។ ប៉ុន្តែ​ថ្មី​ៗ​នេះ​មានការ​ផ្សាយ​តាម​ហ្វេ​ស​ប៊ុ​កថា ខ្ទឹមស​អាច​ជួយ​កម្ចាត់​កូ​រ៉ូ​ណា​វីរុស​ថ្មី​ដែល​ផ្ទុះ​ឡើង​នៅ​ចិន ។ តើ​ការ​បរិភោគ​ខ្ទឹមស​អាច​ជួយ​មនុស្ស​អោយ​រួច​ផុត​ពី​ការ​ឆ្លង​កូ​រ៉ូ​ណា​វីរុស​ថ្មី​នេះ​បាន​ដែរ​ឬទេ ?

អង្គការ​សុខភាព​ពិភពលោក​បានអោយ​ដឹង​ថា ខ្ទឹមស​ជា​អាហារ​ដែល​នាំ​មក​នូវ​សុខភាព ។ វា​អាច​ជួយ ប្រឆាំង​នឹង​មេរោគ ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ចុះ មិន​មាន​ភស្តុ​តាង​ណាមួយ​ដែល​ថា ការ​បរិភោគ​ខ្ទឹមស​អាច​ជួយ​ការពារ​មនុស្ស​ពី​កូ​រ៉ូ​ណា​វីរុស​ថ្មី ។ ដូច្នេះ​វា​មិន​ពិត​ទេ ដែល​ថា ខ្ទឹមស​ជួយ​យើង​អោយ​រួច​ផុត​ពី​ការ​ឆ្លង​កូ​រ៉ូ​ណា​វីរុស ។

ការ​លាង​សម្អាត​ដៃ អោយ​ស្អាត ការ​នៅ​ឆ្ងាយ​ពី​អ្នកជំងឺ និង​ការ​ពាក់​ម៉ាស ស្ថិត​ក្នុង​វិធានការ​ដែល​អាច​ជួយ​អាច​កាត់​បន្ថយ​ការ​ឆ្លង​មេរោគ​នេះ ។ ដូច្នេះ​ព័ត៌មាន​ដែល​ថា ខ្ទឹមស​ជួយ​ការពារ​យើង​ពី​មេរោគ​នេះ គឺជា​ព័ត៌មាន​មិន​ពិត​ទេ ។ ប្រជាជន​កម្ពុជា​ត្រូវ​តែ​បង្កើន​ការ​ប្រយ័ត្ន​ចំពោះ​ព័ត៌មាន​មិន​ពិត​តាម​បណ្តាញ​សង្គម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ