ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​បាតុកម្ម​ប្រឆាំង​ព្រោះ​ថៃ​ពេល​នេះ​មាន​ភាព​លំអៀង

14 ឆ្នាំ មុន

ស្លៀកពាក់​ពណ៌​ក្រហម លោកស្រី ស៊ូ​ម៉ា ឡៃ​ប៉ាន​យ៉ា ជា​អ្នកគ្រូ​ចូល​និវត្ដន៍​មួយ​រូប ដែល​មក​ចូលរួម​ធ្វើ​បាតុកម្ម​នៅ​តាមបណ្ដោយ​មហាវិថី​រ៉ាត​ចា​ដាម​នឿ​ន កណ្ដាលក្រុង​បាងកក។ ដូច​ពួក​អាវ​ក្រហម​ជា​ច្រើនសិប​ពាន់​នាក់​ដែល​មក​ចូលរួម​ធ្វើ​បាតុកម្ម ប្រឆាំង​រដ្ឋាភិបាល​ដែរ លោកស្រី​មាន​បំណងស្ថិត​នៅ​ចិញ្ចើមថ្នល់​នេះ​រហូត​ដល់​ផ្ដួលរំលំរ​ដ្ឋាភិ​បាល ​របស់​លោកនាយក​រដ្ឋមន្ដ្រី​អាប់​ភី​ស៊ី​ត វ៉េ​ចា​ជីវ៉ា។ គាត់​និយាយ​ថា ខ្ញុំ​មក​ធ្វើ​បាតុកម្មពីព្រោះ​ក្នុង​ប្រទេស​នេះ​មាន​ភាព​លំអៀង។

ស្លៀកពាក់​ពណ៌​ក្រហម លោកស្រី ស៊ូ​ម៉ា ឡៃ​ប៉ាន​យ៉ា ជា​អ្នកគ្រូ​ចូល​និវត្ដន៍​មួយ​រូប ដែល​មក​ចូលរួម​ធ្វើ​បាតុកម្ម​នៅ​តាមបណ្ដោយ​មហាវិថី​រ៉ាត​ចា​ដាម​នឿ​ន កណ្ដាលក្រុង​បាងកក។ ដូច​ពួក​អាវ​ក្រហម​ជា​ច្រើនសិប​ពាន់​នាក់​ដែល​មក​ចូលរួម​ធ្វើ​បាតុកម្ម ប្រឆាំង​រដ្ឋាភិបាល​ដែរ លោកស្រី​មាន​បំណងស្ថិត​នៅ​ចិញ្ចើមថ្នល់​នេះ​រហូត​ដល់​ផ្ដួលរំលំរ​ដ្ឋាភិ​បាល​របស់​លោកនាយក​រដ្ឋមន្ដ្រី​អាប់​ភី​ស៊ី​ត វ៉េ​ចា​ជីវ៉ា។ គាត់​និយាយ​ថា ខ្ញុំ​មក​ធ្វើ​បាតុកម្មពីព្រោះ​ក្នុង​ប្រទេស​នេះ​មាន​ភាព​លំអៀង។ ពួក​មនុស្ស​មួយ​ក្រុម​ទទួល​បាន​សិទ្ធិ​ពិសេស ទោះបីជា​ពួក​គេ​ធ្វើ​អ្វី​ក៏​ដោយ ក៏​ពុំ​ទទួល​ការកាត់ទោស​នៅ​តុលាការ​ដែរ។ ក៏​ប៉ុន្ដែ​សំរាប់យើង​វិញ សូ​ម្បី​តែ​យើង​បំពាន​លើ​ច្បាប់​តិចតួច​ក៏​ទទួល​ការ​គាបសង្កត់​យ៉ាងធ្ងន់ធ្ងរ​ដែរ។ មនោសញ្ចេតនា​អយុត្ដិធម៌​នេះ​ញ៉ាំង​ឱ្យ​ពួកអាវ​ក្រហម​ច្រើន​រយ​ពាន់​នាក់​លើកគ្នា​មក​ធ្វើបាតុកម្ម​នៅ​ក្រុង​បាងកក ។

ពួក​គេ​ទាមទារឱ្យ​រំលាយ​សភា ហើយ​រៀបចំ​ការ​បោះ​ឆ្នោតថ្មី ។ ពួក​គេ​ចាត់​ទុក​រដ្ឋាភិបាល​បច្ចុប្បន្ន​ថា បង្កើត​ឡើង​ដោយ​ពួក​យោធា​ក្រោយ​ការ​ផ្ដួលរំលំ​លោក​ថា​ក់​ស៊ី​ន តាម​រយៈ​រដ្ឋប្រហារ​យោធា​មួយ​កាលពី​ឆ្នាំ​២០០៦ ។ អ្នកនាំពាក្យម្នាក់​របស់​ពួក​អាវ​ក្រហម​និយាយ​ថា គោលដៅ​របស់​យើង​គឺ​ទាក់ទាញ​ការ​យកចិត្ដ​ទុកដាក់​របស់​ពិភពលោក​លើ​ប្រការ​ដែល​ថា រ​ដ្ឋាភិ​បាល​របស់​យើង​បង្កើត​ចេញពី​បន្ទាយទាហាន និង​ឈរ​លើ​មូលដ្ឋាន​នៃ​រដ្ឋធម្មនុញមួយ​តាក់តែង​ដោយ​ពួក​យោធា ពុំ​មែន​ដោយប្រជាជន ។