ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់​«រ៉ា​ម​សារ»​ជា​ជម្រក​សត្វ​ស្លាប​ជិត​១០០​ប្រភេទ​​​កំពុង​​រស់នៅ

4 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ​៖​ ពពួកសត្វ​ស្លាប​កម្រ​ច្រើន​ប្រភេទ​ត្រូវ​គេ​ប្រទះ​ឃើញ​មាន​វត្តមាន​ផ្តុំ​គ្នា​នៅ​ព្រៃ​តំបន់​រ៉ា​ម​សារ​ខេត្តស្ទឹងត្រែង​ ។ ​មន្ត្រី​អភិរក្ស​ផ្នែក​បរិស្ថាន​ក៏បាន​សហការ​ជា​រួម​ជាមួយ​សហគមន៍​បុរី​អូរ​ស្វាយ​បង្កើន​ការ​អភិរក្ស​សត្វ​ស្លាប​ទឹក​ និង​ការពារ​ជម្រក​រស់នៅ​របស់​វា ព្រោះ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ពពួកសត្វ​ក្អែកទឹក សត្វ​ស្មោញ និង​ពពួកសត្វ​ស្លាប់​ផ្សេង​ៗ​ច្រើន​ទៀត​បាន​មក​នៅ​ព្រៃ​តំបន់​រ៉ា​ម​សារ​តាម​ដង​ទន្លេមេ…

ខេត្តស្ទឹងត្រែង ​៖​ ពពួកសត្វ​ស្លាប​កម្រ​ច្រើន​ប្រភេទ​ត្រូវ​គេ​ប្រទះ​ឃើញ​មាន​វត្តមាន​ផ្តុំ​គ្នា​នៅ​ព្រៃ​តំបន់​រ៉ា​ម​សារ​ខេត្តស្ទឹងត្រែង​ ។ ​មន្ត្រី​អភិរក្ស​ផ្នែក​បរិស្ថាន​ក៏បាន​សហការ​ជា​រួម​ជាមួយ​សហគមន៍​បុរី​អូរ​ស្វាយ​បង្កើន​ការ​អភិរក្ស​សត្វ​ស្លាប​ទឹក​ និង​ការពារ​ជម្រក​រស់នៅ​របស់​វា ព្រោះ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ពពួកសត្វ​ក្អែកទឹក សត្វ​ស្មោញ និង​ពពួកសត្វ​ស្លាប់​ផ្សេង​ៗ​ច្រើន​ទៀត​បាន​មក​នៅ​ព្រៃ​តំបន់​រ៉ា​ម​សារ​តាម​ដង​ទន្លេមេ គង្គ​លើ​។

តាម​សកម្មភាព​ចុះ​ល្បាត​នៅ​តំបន់​រ៉ា​ម​សារ ​ខេត្តស្ទឹងត្រែង​ លោក​ឈ​ន ឆ​ន អនុប្រធាន​ការ​រិ​យា​ល័យ​អភិ​រក្ស​ធនធានធម្មជាតិ​នៃ​មន្ទីរ​បរិស្ថាន​ខេត្តស្ទឹងត្រែង​ប្រចាំ​នៅ​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ បាន​បញ្ជាក់​ថា​ពពួកសត្វ​ស្លាប​គ្រប់​ប្រភេទ​ ជា​ពិសេស​សត្វ​ក្អែកទឹក​រស់នៅ​តំបន់​រ៉ា​ម​សារ ត្រូវ​បាន​គ្រប់​ដោយ​អាជ្ញាធរ​ពាក់ព័ន្ធ​កុំ​ពុង​សហការ​គ្នា​ការពារ​យ៉ាង​ម៉ឺង​មាត់​បំផុត​ ។

លោក​បាន​ប្រកាស​ថា បើ​ជន​ខិលខូច​ណា​ទៅ​បរបាញ់​-ដាក់អន្ទាក់​- ប្រើប្រាស់​ថ្នាំពុល សម្លាប់សត្វ ឬ​ប្រើ​ឧបករណ៍​ឆក់ សមត្ថកិច្ច​និង​ចាត់វិធានការ​ច្បាប់​ ព្រោះ​មន្ត្រី​បរិស្ថាន​បាន​បង្កើន​ការ​ចុះ​ល្បាត​ជា​ប្រចាំ​នៅ​តំបន់​រ៉ា​ម​សារ​នេះ​។

លោក យេ​ន មី ប្រធាន​សហគម​ន៍​បូ​រី​អូរ​ស្វាយ​បាន​បញ្ជាក់​ថា ​បញ្ហា​នេះ​ជា​រឿយ​ៗ​អាជ្ញាធរ​មូលដ្ឋា​ន​តែង​អំពាវនាវ​ឱ្យ​ប្រជា​អ្នក​នេសាទ​ចូលរួម​បង្កើន​ការ​ថែរក្សា​ ព្រោះ​វា​ជា​សម្បត្តិ​ធនធានធម្មជាតិ​របស់​យើង​ទាំង​អស់​គ្នា​ដែល​កើតមាននៅ​ក្នុងភូមិ​-ឃុំ​ ។​ លោក​បន្ថែម​ទៀត​ថា​វត្តមាន​សត្វ​ដ៏​ច្រើន​នេះ​ជា​សក្តានុពល​មួយ​បន្ថែម​ទៀត​តម្រូវ​ឱ្យ​សហគមន៍​និង​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា​យកចិត្តទុកដាក់ ក្នុង​ការ​អភិរក្ស​ព្រោះ​វា​ជា​ផលិតផល​បំរើ​ឱ្យ​វិស័យ​ទេសចរណ៍​នៅ​ទី​នេះ ។

គួរ​បញ្ជាក់​ថា​តំបន់​រ៉ា​ម​សារ​ ដែលត្រូវ​អភិរក្ស​ខាងលើ​នេះ ​មាន​ផ្ទៃដី​និង​ព្រៃឈើ​លិច​ទឹក​ចំនួន​១៤,៦០០ហិ​ក​តា ដែល​មាន​ពពួកសត្វ​ស្លាប​រស់នៅ​៩៧​ប្រភេទ និង​ត្រី​ចំនួន១៣០​ប្រភេទ ​៕

អត្ថបទសរសេរ ដោយ