ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​​​​មានសារជាតិ​បូ​រ៉ា​ក់​ក្នុងចំណី​អាហារ​កំពុង​ដាក់លក់ក្នុង​សាលា

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ​៖ ​ក្រោយ​ពី​មាន​សិស្សានុសិស្ស​ដួល​សន្លប់​ជា​បន្តបន្ទាប់ ​អាជ្ញាធរ​ខេត្ត​ដឹកនាំ​មន្ត្រី​កាំ​កុង​ត្រូល​ចុះ​ត្រួតពិនិត្យ​ទៅលលចំណីអាហារ​តាម​តូប​លក់​ក្នុង​សាលា​អនុ​វិទ្យាល័យ​ខ្ជាយ​ និង​វិទ្យា​យ​ល័យ​ហ៊ុន​សែន​ប្រសូតិ ក៏បាន​រក​ឃើញ​​មាន​សារជាតិ​បូ​រ៉ា​ក់​នៅ​ក្នុង​នំចាក់​កា​ចាន់ ​និង​បង្អែម​លត​ស្វិត​ ព្រមទាំង​រក​ឃើញ​ទឹកបរិសុទ្ធ​គ្មាន​កាលបរិច្ឆេទ ​(​កំណត់​កាលបរិច្ឆេទ​)​ ​ធ្វើ​ឲ្យ​មានការ​ព្រួយ​បារ​ម្ភ​​ពី​សុវត្ថិភាព​សុខ​មាលភាព​របស់​សិស្សានុសិស្ស​…

ខេត្តស្វាយរៀង ​៖ ​ក្រោយ​ពី​មាន​សិស្សានុសិស្ស​ដួល​សន្លប់​ជា​បន្តបន្ទាប់ ​អាជ្ញាធរ​ខេត្ត​ដឹកនាំ​មន្ត្រី​កាំ​កុង​ត្រូល​ចុះ​ត្រួតពិនិត្យ​ទៅលលចំណីអាហារ​តាម​តូប​លក់​ក្នុង​សាលា​អនុ​វិទ្យាល័យ​ខ្ជាយ​ និង​វិទ្យា​យ​ល័យ​ហ៊ុន​សែន​ប្រសូតិ ក៏បាន​រក​ឃើញ​​មាន​សារជាតិ​បូ​រ៉ា​ក់​នៅ​ក្នុង​នំចាក់​កា​ចាន់ ​និង​បង្អែម​លត​ស្វិត​ ព្រមទាំង​រក​ឃើញ​ទឹកបរិសុទ្ធ​គ្មាន​កាលបរិច្ឆេទ ​(​កំណត់​កាលបរិច្ឆេទ​)​ ​ធ្វើ​ឲ្យ​មានការ​ព្រួយ​បារ​ម្ភ​​ពី​សុវត្ថិភាព​សុខ​មាលភាព​របស់​សិស្សានុសិស្ស​ ដែល​ទិញ​មក​បរិភោគ ​។

​ការ​ចុះ​ពិនិត្យ​នេះ​ធ្វើ​ឡើង​ នៅ​ព្រឹក​ថ្ងៃ​ទី​៤ ​កុម្ភៈ នេះ នៅ​អនុ​វិទ្យាល័យ​ខ្ជាយ ​ឃុំ​រមាំង​ថ្កោល ​និង​វិទ្យាល័យ​ហ៊ុន​ សែន​ប្រសូតិ ​ឃុំ​កណ្តៀង​រាយ ​ស្រុក​ស្វាយ​ទា ប​ហើយ​មន្ត្រី​កាំកុងត្រូល​ក៏​បាន​ចុះ​ទៅ​ពិនិត្យ​ក្នុង​ផ្សារ​ប្រសូតិ​យក​សំណាក​ចំណីអាហារ​ចំន​នួន​៥៥​មុខ​ ដើម្បី​វិភាគ​នៅ​រថយន្ត​ពិសោធន៍​ចល័តរក​ឃើញ​មាន​សារ​ធាតុ​បូ​រ៉ា​ក់​នៅ​ក្នុង​នំនិង​បង្អែម​លត​ស្វិត ​។​

ហើយ​ផលិតផល​ចំនួន​៥៣​មុខ​ទៀត ​មិន​ទាន់​ទទួល​បាន​លទ្ធផល​ទេ ​។​ ​​លោក​តូច​ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត​ស្វាយរៀង​ក៏​បាន​អប់រំ​ដល់​អ្នកលក់​ចំណីអាហារ ​នៅ​ក្នុង​សាលា​ទាំង​ពីរ​បញ្ឈប់​លក់​នំ​​និង​បង្អែម​លត​ស្វិត​បន្ត​ទៀត​ ការ​លក់ដូរ​ត្រូវ​មាន​អនាម័យ​ល្អជា​និច្ច​ និង​ឈប់​ទិញ​ទឹក​សុទ្ធ​ដែល​គ្មាន​ដាក់​កាលបរិច្ឆេទ​ត្រឹមត្រូវ​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ​ ។​

លោ​កក៏បាន​ផ្សំ​ផ្សាយ​អប់រំ​ដល់​សិស្សានុសិស្ស​ថា​ បញ្ហា​សិស្ស​ដួល​សន្លប់​កន្លង​មក​ គឺ​មូលហេតុ​ជន​រង​គ្រោះ​ដេក​មិន​គ្រប់គ្រាន់​(​លេង​ទូរស័ព្ទ ហ្គេម និង​មើល​ហ្វេ​ស្ស​ប៊ុកច្រើន​ហួសពេល​ដេក​) មិន​ញ៉ាំ​អាហារ​ឲ្យ​បាន​គ្រប់គ្រាន់​ (​តម​អាហារ​សម្រក​រា​ង្គ​)​ បណ្តាល​ឲ្យ​រាង​កាយ​ទ្រុឌទ្រោម​ខ្វះ​ជីវជាតិ ​និង​ខ្វះ​ជាតិ​ស្ក​រ បណ្តាល​ឲ្យ​ខ្សោយ​ដួល​សន្លប់​។​

អត្ថបទសរសេរ ដោយ