ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍ Tiger Street Football 2020 ក្រុម The Forest FC គ្រង​តំណែង​ជើងឯក​មណ្ឌល​បាត់ដំបង

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តបាត់ដំបង ៖ ក្រុម The Forest FC បាន​ក្លាយជា​ជើងឯក​មណ្ឌល​បាត់ដំបង បន្ទាប់​ពី​យក​ឈ្នះ​ក្រុមបាល់ទាត់ FC CROWN…

ខេត្តបាត់ដំបង ៖ ក្រុម The Forest FC បាន​ក្លាយជា​ជើងឯក​មណ្ឌល​បាត់ដំបង បន្ទាប់​ពី​យក​ឈ្នះ​ក្រុមបាល់ទាត់ FC CROWN (A) ប្រផិតប្រផើយ​ក្នុង​លទ្ធ​២​ទល់​១​វគ្គ​ផ្តាច់ព្រ័ត្រ ការ​ប្រកួត Tiger Street Football 2020 កាលពី​ថ្ងៃ​ទី​២ ខែកុម្ភៈ នៅ​ទីលាន​កីឡដ្ឋាន វាល​បែក​ចាន ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ។

កីឡាករ វុ​ធ ដេ​វីត ប្រធាន​ក្រុម The Forest FC បាន​លើក​ឡើង​ថា ការ​គ្រង​តំណែង​ជើងឯក​លើក​ទី​១​នេះ វា​ជា​មោទនភាព​មួយ​សម្រាប់​ក្រុម The Forest FC ខណៈ​២​លើក​កន្លង​មក បាន​ត្រឹម​លេខ​៤​ប៉ុណ្ណោះ​។ ការ​គ្រង​តំណែង​ជើងឯក​លើក​ដំបូង​នេះ ប្រធាន​ក្រុម The Forest FC បាន​ប្តេជ្ញា​ចិត្ត​ខិតខំ​ហ្វឹកហាត់​ពង្រឹងសមត្ថភាព​ក្រុម​បន្ថែម​ទៀត ដើម្បី​លេង​ឲ្យ​ស៊ីសង្វាក់​គ្នា​នៅ​វគ្គ ផ្តាច់ព្រ័ត្រ​នៅ​រា​ធានី​ភ្នំពេញ ឈាន​ទៅ​ក្រសោប​តំណែង​ជើងឯក Tiger Street Football 2020 លើក​មុខមាត់​ខេត្តបាត់ដំបង​។

សម្រាប់​ជ័យ​លា​ភី​មណ្ឌល​បាត់ដំបង​នេះ ដែល​ជា​មណ្ឌល​ទី​៤ ក្រុម​ដែល​ប្រជែង​បាន​ចំណាត់​ថ្នាក់​លេខ​១ The Forest FC ទទួល​បាន​ថវិការ ១៥០០ ដុល្លារ ក្រុម​លេខ​២​បាន​ទៅ​លើ FC CROWN (A) ទទួល​បាន​ថវិការ ១០០០ ដុល្លារ ចំណាត់ថ្នាក់​លេខ​៣ បាន​ទៅ​លើ​ក្រុម Norea Team ទទួល​បាន​ថវិការ ៥០០ ដុល្លារ និង​លេខ​៤ បាន​ទៅ​លើ​ក្រុម យុវជន​ដាំ​ស្ពៃ ទទួល​បាន​ថវិការ ២០០ ដុល្លារ​។

ព្រឹត្តិការណ៍ Tiger Street Football 2020 មណ្ឌល​បាត់ដំបង ដែល​ជា​មណ្ឌល​ទី​៤​នេះ ជ្រើស​រើស​យក​១០​ក្រុម​ឡើង​ទៅ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ នា​ថ្ងៃ​ទី​២៩ ខែកុម្ភៈ ដល់​ថ្ងៃ​ទី​១ ខែមីនា ឆ្នាំ​២០២០ នៅ​រាជធានី​ភ្នំពេញ​។ ក្រុម​ដែល​គ្រង​ដំណែង​ជើងឯក Tiger Street Football 2020 និង​មានឱកាស​ជួប​ផ្ទាល់​ជាមួយ លោក Rio Ferdinand ផង​ដែរ​។

បន្ទាប់​ពី​បញ្ចប់​មណ្ឌល​បាត់ដំបង ដែល​ជា​មណ្ឌល​ទី​៤​នេះ មណ្ឌល​បន្ទាប់ គឺ​មណ្ឌល​កំពង់ចាម ដែល​មាន​៦​ខេត្ត​ចូលរួម គឺ​ស្ទឹង​ត្រែង រតនគិរី មណ្ឌលគិរី ក្រចេះ ព្រៃវែង ស្វាយ​រៀង ដាក់​ពាក្យ​នៅ​មណ្ឌល​ខេត្តកំពង់ចាម ប្រកួត​ថ្ងៃ​ទី​៨ ដល់ ថ្ងៃ​ទី​៩ ខែកុម្ភៈ ឆ្នាំ​២០២០​។

សូម​បញ្ជាក់​ថា ព្រឹត្តិការណ៍ Tiger Street Football 2020 បន្ទាប់​ពី​មណ្ឌល​ទី​៥ មណ្ឌល​កំពង់​ចាម និង​បន្ត​ទៅ​មណ្ឌល​ទី​៦ មណ្ឌល​ខេត្តកំពត ដែល​មាន​៤​ខេត្ត​ចូលរួម គឺ​ព្រះ​សីហ​នុ កែប កោះកុង និង​កំពត​ម្ចាស់ផ្ទះ ដំណើរការ​ប្រកួត​នៅ​ថ្ងៃ​ទី​១៥ ដល់ ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២០៕

ស្តែង​ចេញ​នូវ​ការ​តាំងចិត្ត​ដ៏​មោះមុត​របស់​អ្នក ជាមួយ​ស្រា​បៀរ​ថៃ​ហ្គ័​រ​។
ពិសា​ដោយ​ការ​ទទួលខុសត្រូវ​៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ