ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថប្រយោជន៍​ដ៏​ល្អ​​​នៃ​ការ​ទទួល​ទាន​​ម្ទេស​ក្រហម

4 ឆ្នាំ មុន

ក្រៅពី​ផ្តល់​រសជាតិ​ដល់​អាហារ គ្រឿងផ្សំ​ទាំងនេះ​ក៏​ដើរតួ​នាទី​ដ៏​សំខាន់​មួយ​សម្រាប់​ថែរក្សា​សុខ​ភាព​ដែរ​។ ឧទាហរណ៍ ម្តេ​ស​អាច​ផ្តល់​សមត្ថភាព​សម្រាប់​ប្រឆាំង​នឹង​មេរោគ និង​ការ​រលាក​ដែល​អាច​ព្យាបាល និង​បង្ការ​ជំងឺ​ជា​ច្រើន​បាន​។​ដូច​គ្នា​នេះ​ដែរ ម្ទេស​ស្ងួត​ហិ​រ​ច្រើន​តែ​អាច​មាន​ប្រយោជន៍​​ដល់​សុខភាព​ដូច​ខាងក្រោម​នេះ​៖ ១-ប្រឆាំង​ការ​រលាក ៖ ម្ទេស​ក្រហម​ហិ​រ​ផ្ទុក​ទៅ​ដោយសារ​ធាតុ​រលាក​ដែល​អាច​ជួយ​ព្យាបាល​ជំងឺ​ជា​ច្រើន​បាន​។…

ក្រៅពី​ផ្តល់​រសជាតិ​ដល់​អាហារ គ្រឿងផ្សំ​ទាំងនេះ​ក៏​ដើរតួ​នាទី​ដ៏​សំខាន់​មួយ​សម្រាប់​ថែរក្សា​សុខ​ភាព​ដែរ​។ ឧទាហរណ៍ ម្តេ​ស​អាច​ផ្តល់​សមត្ថភាព​សម្រាប់​ប្រឆាំង​នឹង​មេរោគ និង​ការ​រលាក​ដែល​អាច​ព្យាបាល និង​បង្ការ​ជំងឺ​ជា​ច្រើន​បាន​។​ដូច​គ្នា​នេះ​ដែរ ម្ទេស​ស្ងួត​ហិ​រ​ច្រើន​តែ​អាច​មាន​ប្រយោជន៍​​ដល់​សុខភាព​ដូច​ខាងក្រោម​នេះ​៖

១-ប្រឆាំង​ការ​រលាក ៖ ម្ទេស​ក្រហម​ហិ​រ​ផ្ទុក​ទៅ​ដោយសារ​ធាតុ​រលាក​ដែល​អាច​ជួយ​ព្យាបាល​ជំងឺ​ជា​ច្រើន​បាន​។ វា​អាច​ជួយ​បន្ថយ​ការ​រលាក​ដែល​បង្ក​ឡើង​ដោយ​ការ​រលាក​ដូច​ជា រលាក​សន្លាក់ រលាក​បំពង់ករ ឬ​ស្រែង​។

២-ផ្តល់​សុខភាព​ដល់​បេះដូង ៖ ជំងឺ​បេះដូង​គឺជា​ជំងឺ​កើតឡើង​ញឹកញាប់​បំផុត​នៅ​ជុំវិញ​ពិភពលោក ហើយ​ក៏​ជាដើម​ហេតុ​នាំ​ឲ្យ​ស្លាប់​ច្រើន​ជាង​គេង​។ ម្ទេស​ក្រហម​ហិ​រអា​ច​ជួយ​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង​បាន​។ សារធាតុ​ដែល​មាន​ក្នុង​ម្ទេស​ក្រហម​ហិ​រ​នឹង​ជួយ​បន្ថយ​ចំនួន​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់ និង​ខ្លាញ់ Triglycerides បាន​។

៣-ព្យាបាល​ជំងឺ​ផ្តាសាយ ៖ ក្រៅពី​បំបាត់​ការ​ឈឺចាប់ និង​បន្ថយ​ការ​រលាក សារធាតុ Capsaicin ដែល​មាន​ក្នុង​ម្ទេស​ហិ​រ​ក្រហម​អាច​ជួយ​បន្ថយ​ការ​កើត​ស្លេស្ម និង​បន្ថយ​ការ​តឹង​ច្រមុះ​ចំពោះ​ជំងឺ​ផ្តាសាយ​បាន​។ អ្នក​ក៏​អាច​បន្ថែម​ម្ទេស​ក្រហម​ហិ​រ​ទៅ​ក្នុង​ទឹក​ស៊ុប​ដើម្បី​ជួយ​បំបាត់​ការ​តឹង​ច្រមុះ​បាន​។

៤-បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ ម្ទេស​ក្រហម​ហិ​រ​សម្បូរ​ទៅ​ដោយ​វីតាមីន A និង​អង់​ទី​អុក​ស៊ី​ដង់​ផ្សេង​ៗ​ទៀត​។ សារធាតុ​ទាំងនេះ​នឹង​ជួយ​ពង្រឹង​ដល់​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​ក្នុង​ការ​ទប់ស្កាត់​ជំងឺ និង​បន្ថយ​ការ​ប្រឈម​នឹង​ការ​បង្ក​រោគ​បាន​។ អង់​ទី​អុក​ស៊ី​ដង់​ជា​ច្រើន​អាច​ជួយ​បន្ថយ​សកម្មភាព​រ៉ា​ឌី​កាល​សេរី​ក្នុង​រាង​កាយ និង​បន្ថយ​ជាតិពុល​ផង (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ