ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិត​មែន! ក្នុង​ថ្ងៃ​ហែរ​អ្នកតា បើ​​ធ្វើ​រឿង​​ទាំង​​នេះ នឹង​​​ស៊យ​ពេញ​១​ឆ្នាំតែម្តង

4 ឆ្នាំ មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​រឿង​ដែល​អ្នក​មិន​គួរ​ធ្វើ​ក្នុង​ថ្ងៃ​ហែរ​អ្នកតា​។ តើ​មាន​អ្វី​ខ្លះ​ទៅ? ១-អ្នក​មិន​គួរ​ទៅ​ជិត​ផ្នូរ ឬ​មន្ទីរពេទ្យ​ឡើយ ព្រោះ​កន្លែង​ទាំងនេះ ជា​កន្លែង​មិនល្អ​សម្រាប់​អ្នក​ឡើយ​។ ជា​ពិសេស អ្នក​ដែល​មាន​សុខភាព​ខ្សោយ គឺ​មិន​អាច​ទៅ​ជា​ដាច់ខាត…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​រឿង​ដែល​អ្នក​មិន​គួរ​ធ្វើ​ក្នុង​ថ្ងៃ​ហែរ​អ្នកតា​។ តើ​មាន​អ្វី​ខ្លះ​ទៅ?

១-អ្នក​មិន​គួរ​ទៅ​ជិត​ផ្នូរ ឬ​មន្ទីរពេទ្យ​ឡើយ ព្រោះ​កន្លែង​ទាំងនេះ ជា​កន្លែង​មិនល្អ​សម្រាប់​អ្នក​ឡើយ​។ ជា​ពិសេស អ្នក​ដែល​មាន​សុខភាព​ខ្សោយ គឺ​មិន​អាច​ទៅ​ជា​ដាច់ខាត បើ​មិន​ចង់​ជួប​សំណាងអាក្រក់​។

២-ក្នុង​ថ្ងៃ​ហែរ​អ្នកតា អ្នក​មិន​គួរ​ធ្វើ​ឲ្យ​ខោអាវ​រហែក​ឡើយ ហើយ​ក៏​មិន​គួរ​ស្លៀកពាក់​ខោអាវ​ដែល​មាន​ពណ៌​ស និង​ខ្មៅ​ដែរ ព្រោះ​ពណ៌​ទាំងនេះ ជា​ពណ៌​ដែល​អាច​នាំ​ភាព​ស៊យ​ចូល​មក​ក្នុងផ្ទះ​អ្នក​បាន​។

៣-អ្នក​មិន​គួរ​កក់សក់​ក្នុង​ថ្ងៃ​ហែរ​អ្នកតា​ឡើយ ព្រោះ​នៅ​ពេល​ដែល​អ្នក​កក់​រួច នឹង​មិន​មាន​សំណាង​​ល្អ​ចូល​មក​ផ្ទះ​អ្នក​នោះ​ទេ​។

៤-ក្នុង​ថ្ងៃ​ហែរ​អ្នកតា អ្នក​មិន​គួរ​ឈ្លោះប្រកែក​គ្នា និយាយ​ពាក្យ​មិនល្អ ឬ​ជេរ​គ្នា​ឡើយ ព្រោះ​បើ​អ្នក​មិន​ប្រយ័ត្ន​ចំពោះ​ពាក្យ​សម្តី​របស់​អ្នក នឹង​ធ្វើ​ឲ្យ​អ្នក​ជួប​មិន​បាន​សំណាងល្អ​នោះ​ទេ​។

៥-អ្នក​មិន​គួរ​ឲ្យ​កូន​យំ​រករឿង​ខ្លាំង​នោះ​ទេ ដោយ​អ្នក​គួរតែ​លួង​កូន​ឲ្យ​បាត់​យំ ព្រោះ​ពេល​ដែល​កូន​​យំ​ខ្លាំង​ពេក នឹង​បណ្តេញ​សំណាងល្អ​ចេញ​ក្រៅ​អស់​បាន​។

៦-ក្នុង​ថ្ងៃ​ហែរ​អ្នកតា​នេះ អ្នក​មិន​គួរ​ឲ្យ​អ្នក​ដទៃ​ខ្ចី​លុយ​នោះ​ទេ ព្រោះ​លុយ​ដែល​ចេញ​នោះ អាច​នឹង​​មិន​អាច​ទារ​ត្រឡប់​មក​វិញ​បាន​។ ដូចនេះ អ្នក​មិន​គួរ​ចិត្តទន់​ឲ្យ​អ្នក​ដទៃ​ខ្ចី​លុយ​នោះ​ទេ​។

៧-អ្នក​មិន​គួរ​សម្លាប់សត្វ​ឡើយ ព្រោះ​បើ​អ្នក​ឃើញ​ឈាម ប្រៀប​ដូច​ជា​ការ​បណ្តេញ​លាភ​របស់​អ្នក​ចេញ​ក្រៅ​អ​ញ្ចឹ​ង​។ ដូចនេះ អ្នក​គួរតែ​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​។

៨-ក្នុង​ធុង​អង្ករ​របស់​អ្នក មិន​គួរ​ឲ្យ​ទទេរ​ទេ ដោយ​គួរតែ​ចាក់​អង្ករ​ឲ្យ​ពេញ ព្រោះ​ការ​ចាក់​អង្ករ​ឲ្យ​ពេញ​នេះ ជា​ការ​នាំ​លាភ​ល្អ​ចូល​មក​រក​អ្នក​បាន​ពេញ​មួយ​ឆ្នាំ​។

៩-ក្នុង​បន្ទប់ និង​ក្នុងផ្ទះ​របស់​អ្នក​គួរតែ​បើក​ពន្លឺ​ឲ្យ​ភ្លឺ មិន​គួរ​រក្សា​ងងឹត​ឡើយ ដើម្បី​ទទួល​បាន​សំណាងល្អ​ចូល​មក​។

ដូចនេះ អ្នក​គួរតែ​ប្រយ័ត្ន​ក្នុង​ថ្ងៃ​ហែរ​អ្នកតា ទើប​អាច​ជួយ​ការពារ​ទ្រព្យ​អ្នក​ជាប់ ហើយ​នាំ​ទ្រព្យ​ធំ​ចូល​​មក​ក្នុងផ្ទះ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ  ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ