ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គិត​ត្រឹម​ថ្ងៃនេះ ចំនួន​អ្នក​បាត់​បង់​ជីវិត​​​ដោយ​វីរុស​កូ​រ៉ូ​ណា​ឡើង​ដល់​៤២៥​នាក់

4 ឆ្នាំ មុន

ប្រទេស​ចិន ៖ រដ្ឋាភិបាល​ចិន​ប្រកាស​នា​ថ្ងៃ​ទី​៤ ខែ​​កុម្ភៈ ឆ្នាំ​២០២០​នេះ​ថា តុល្យការ​នៃ​ការ​ឆ្លង​រាល​ដាល​វីរុស​កូ​រ៉ូ​ណា​ថ្មី​នៅ​ចិន អ្នក​បាត់​បង់​ជីវិត​​​ឡើង​ដល់​៤២៥​នាក់ បន្ទាប់​ពី​មាន​អ្នក​​បាត់​បង់​ជីវិត​​​ថ្មី​៦៤​នាក់​មក​។ ចិន​ទទួលស្គាល់​ពី​ការ​ខ្វះខាត ក្នុង​ការ​បញ្ចេញ​ប្រតិកម្ម​របស់​ខ្លួន​ចំពោះ​វិបត្តិ​សុខាភិបាល​។…

ប្រទេស​ចិន ៖ រដ្ឋាភិបាល​ចិន​ប្រកាស​នា​ថ្ងៃ​ទី​៤ ខែ​​កុម្ភៈ ឆ្នាំ​២០២០​នេះ​ថា តុល្យការ​នៃ​ការ​ឆ្លង​រាល​ដាល​វីរុស​កូ​រ៉ូ​ណា​ថ្មី​នៅ​ចិន អ្នក​បាត់​បង់​ជីវិត​​​ឡើង​ដល់​៤២៥​នាក់ បន្ទាប់​ពី​មាន​អ្នក​​បាត់​បង់​ជីវិត​​​ថ្មី​៦៤​នាក់​មក​។ ចិន​ទទួលស្គាល់​ពី​ការ​ខ្វះខាត ក្នុង​ការ​បញ្ចេញ​ប្រតិកម្ម​របស់​ខ្លួន​ចំពោះ​វិបត្តិ​សុខាភិបាល​។

អាជ្ញាធរ​ចិន​រៀបរាប់​ពី​សេចក្ដី​ត្រូវការ​បន្ទាន់ ម៉ាស់​ការពារ​ព្រមទាំង​សម្ភារ​ពេទ្យ សម្រាប់​ប្រឈម​មុខ​នឹង​ការ​ឆ្លង​រាលដាល ដែល​ចំនួន​អ្នក​បាត់​បង់​ជីវិត​​​ពេល​នេះ មាន​លើស​ពី​ចំនួន​អ្នក​​បាត់​បង់​ជីវិត​ដោយសារ​ជំងឺ ​SRAS ដែល​សម្លាប់​មនុស្ស​នៅ​ចិន​ត្រឹម​៣៤៩​នាក់ ក្នុង​ឆ្នាំ​២០០២​និង​២០០៣​។

គណៈកម្មាធិការ​ជាតិ​នៃ​សុខាភិបាល​ចិន​បញ្ជាក់​ថា ចំនួន​អ្នក​ឆ្លង​វីរុស​ឡើង​ដល់​២០.៤០០​នាក់​ក្នុង​ប្រទេស ក្រោយ​មាន​អ្នក​ឆ្លង​ថ្មី​៣.២៣៥​នាក់​។

ចំណែក​រដ្ឋមន្ត្រី​សុខាភិបាល​នៃ​បណ្ដា​ប្រទេស​ជា​សមាជិក​ G7 កាលពី​ថ្ងៃ​ទី​៣​កុម្ភៈ​បាន​ព្រមព្រៀង​រួម​សហការ​គ្នា ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ក្នុង​បណ្ដា​ក្រុមប្រឹក្សា​ធ្វើ​ដំណើរ​និង​បណ្ដា​វិធាន​បង្ការ ប្រឈម​មុខ​នឹង​កូ​រ៉ូ​ណា​វីរុស​។ ចំណែក​ធនាគារពិភពលោក​នា​ថ្ងៃ​នោះ​ដែរ បាន​អំពាវ​នាវ​ដល់​គ្រប់​ប្រទេស​ទាំងអស់ ឲ្យ​ពង្រឹង​ការ​ត្រួតពិនិត្យ​សុខាភិបាល​និង​ឆ្លើយ​តប​ចំពោះ​ទិន្នន័យ​នៃ​ការ​ឆ្លង​។ ធនាគារពិភពលោក​ក៏​និយាយ​ដែរ​ពី​ការ​ពិនិត្យ​ធនធាន​ហិរញ្ញវត្ថុ​និង​បច្ចេកទេស​ដែល​អាច​ប្រមូល​បាន​ដោយ​ឆាប់រហ័ស​។

១០​ថ្ងៃក្រោយ​ចាប់ផ្ដើម​វិបត្តិ​ដែល​មាន​ប្រភព​ពី​ក្រុង​វូ​ហាន​មក តម្លៃ​ភាគហ៊ុន​ចិន​នៅ​ក្រុង​សៀង​ហៃ ​និង​ក្រុង​សេន​ហ្សេ​ន បាន​ធ្លាក់​ចុះ​ប្រមាណ​ជា​៨% បន្ទាប់​ពី​ផ្អាក​១០​ថ្ងៃ​។ ខណៈ​ចិន​ពេល​នេះ​ត្រូវ​ជាប់​គាំង​ដោយសារ​ការ​ខ្លាច​វីរុស​ក្រុង​ប៉េ​កាំ​ង​កាលពី​ថ្ងៃ​ទី​៣ ​កុម្ភៈ ​បាន​ទទួលស្គាល់​ការ​ខ្វះ​ខាត នៃ​ប្រតិកម្ម​របស់​ខ្លួន​ហើយ​ក៏​យល់ព្រម​ឲ្យ​ពិភពលោក​ជួយ​ឆ្លើយ​តប​វិបត្តិ​នេះ​។

ចំណែក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​ការិយាល័យ​នយោបាយ​បក្ស​កុំ​មុ​យ​នី​ស្ត​ចិន បាន​ស្នើ​ឲ្យ​កែ​លម្អ​ការ​បញ្ចេញ​ប្រតិកម្ម​ចំពោះ​សភាពការណ៍​បន្ទាន់ បន្ទាប់​ពី​ការ​ខ្វះខាត​និង​ការ​លំបាក​នានា​ដែល​កើត​មាន ក្នុង​ការ​ឆ្លើយ​តប​ចំពោះ​ការ​ឆ្លង​។

មុន​នេះ​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោកស្រី​ HUA CHUNYING ​ធ្លាប់​ថ្លែង​ថា អ្វី​ដែល​ចិន​ត្រូវការ​បន្ទាន់​នោះ គឺ​ម៉ាស សម្លៀក​បំពាក់​និង​វ៉ែនតា​ការពារ​។ លោកស្រី​បញ្ជាក់ថា ប្រទេស​ជា​ច្រើន​ក្នុង​នោះ​មានបារាំង អង់គ្លេស ជប៉ុន​និង​កូរ៉េ​ខាងត្បូង បាន​បញ្ជូន​រួច​ហើយ​បណ្ដា​សម្ភារ​ពេទ្យ​ទៅ​ជួយ​ចិន​។ យោង​តាម​ក្រសួង​ឧស្សាហកម្ម​ចិន​ថា ចិន​ខិតខំ​នាំ​ចូល​សម្ភារ​ទាំងនេះ​ពី​អឺរ៉ុប ជប៉ុន​និង​សហរដ្ឋអាមេរិក​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ