ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេង​លុយ​រៀល​មាន​កម្លាំង​ជាង​លុយ​អឺ​រ៉ូ

4 ឆ្នាំ មុន

ថ្ងៃ​ខ្លះ​ប្រាក់​រៀល​ខ្មែរ​បង្ហាញ​ពី​ឥទ្ធិពល​របស់​ខ្លួន​ផង​ដែរ មិន​ចេះ​តែ​ខ្សោយកម្លាំង​នោះ​ទេ ។ នេះ​បើ​ធៀប​ពី​អត្រា​ប្តូរ​ប្រាក់​ប្រចាំ​ថ្ងៃ​ជាមួយ​ប្រទេស​មួយ​ចំនួន ជាក់ស្តែង​ថ្ងៃនេះ​ប្រាក់​រៀល​បាន​បង្ហាញ​ពី​ភាព​ខ្លាំង​របស់​ខ្លួន​ធៀប​ជាមួយ​ប្រាក់​អឺ​រ៉ូ ។ ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​០៤…

ថ្ងៃ​ខ្លះ​ប្រាក់​រៀល​ខ្មែរ​បង្ហាញ​ពី​ឥទ្ធិពល​របស់​ខ្លួន​ផង​ដែរ មិន​ចេះ​តែ​ខ្សោយកម្លាំង​នោះ​ទេ ។ នេះ​បើ​ធៀប​ពី​អត្រា​ប្តូរ​ប្រាក់​ប្រចាំ​ថ្ងៃ​ជាមួយ​ប្រទេស​មួយ​ចំនួន ជាក់ស្តែង​ថ្ងៃនេះ​ប្រាក់​រៀល​បាន​បង្ហាញ​ពី​ភាព​ខ្លាំង​របស់​ខ្លួន​ធៀប​ជាមួយ​ប្រាក់​អឺ​រ៉ូ ។

អេស៊ីលីដា​ទាន់​ចិត្ត ជា​សេវា​ហិរញ្ញវត្ថុ​មួយ​ប្រភេទ​ដែល​អនុញ្ញាត​ឲ្យ​លោក​អ្នក អាច​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ តាម​រយៈ​ទូរស័ព្ទ​ចល័ត​ដែល​ដំណើរការ​ដោយ Android និង iOS

ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​០៤ កុម្ភៈ ឆ្នាំ​២០២០​នេះ​ថា ១ អឺ​រ៉ូ​ទិញ​ចូល​ត្រឹមតែ ៤.៤៦៧,០៩ រៀល និង​លក់​ចេញ​តែ ៤.៥៨០,៨២ រៀល​ប៉ុណ្ណោះ ដែល​កាលពី​ថ្ងៃ​ម្សិលមិញ​ទិញ​ចូល ៤.៤៧៤,១៧ រៀល និង​លក់​ចេញ​រហូត​ដល់ ៤.៥៨៧,៩០​រៀល​ឯណោះ ។ ថ្ងៃនេះ​ដែរ សូម​មក​ដឹង​ពី​ហាងឆេង​ប្រាក់​ប្រទេស​ផ្សេង​ៗ​ទៀត​ធៀប​ជាមួយ​ប្រាក់​រៀល​ខ្មែរ​ដែល​រួម​មាន​៖ ១ ដុល្លារ​អា​មេ​រិ​ក​ទិញ​ចូល ៤.០៨៧,០០ រៀល លក់​ចេញ ៤.១០១,០០​រៀល​, ១ ដុល្លារ​អូស្ត្រាលី​ទិញ​ចូល ២.៦៨៥,១៦ រៀល លក់​ចេញ ២.៧៨៨,៦៨ រៀល ។

ជាមួយ​គ្នា​នេះ ១ យ៉េន​ជប៉ុន​ទិញ​ចូល ៣៧,០៨៧១ រៀល លក់​ចេញ ៣៨,១៤៨៨ រៀល​, ១ បាត​ថៃ​ទិញ​ចូល ១៣០,៨០ រៀល លក់​ចេញ ១៣២,៦០ រៀល និង ១ ដុ​ង​វៀតណាម​ទិញ ចូល ០,១៧៣២ រៀល លក់​ចេញ ០,១៧៧៥ រៀល ។ កម្មវិធី​នេះ​ឧបត្ថម្ភ​ដោយ អេ​ស៊ី​លី​ដា ទាន់ចិត្ត ដែល​លោក​អ្នក​អាច​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ​តាម​រយៈ​ទូរស័ព្ទ​ចល័ត​ដំណើរ ការ​ដោយ Android និង iOS ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

បញ្ជាក់ ៖ អេស៊ីលីដា​ទាន់​ចិត្ត ជា​សេវា​ហិរញ្ញវត្ថុ​មួយ​ប្រភេទ​ដែល​អនុញ្ញាត​ឲ្យ​លោក​អ្នក អាច​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ តាម​រយៈ​ទូរស័ព្ទ​ចល័ត​ដែល​ដំណើរការ​ដោយ Android និង iOS

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ