ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​តាម​ការ​សន្យា​ពី​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម​យក​ស្ថានីយ​បូមទឹក​៥៤​ដាក់​ក្នុង​ស្ទឹង​សិរី​សោភ័ណ

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ តាម​ការ​សន្យា​ពី​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​យក​ស្ថានីយ​បូមទឹក ហ៊ុន សែន​៥៤​ដាក់ ក្នុង​ស្ទឹង​សិរី​សោភ័ណ និង​ចុះ​សិក្សា​គម្រោង​ប្រឡាយ​បេតុង កាលពី​ថ្ងៃ​ទី​៣១ ខែមករា…

បន្ទាយ​មាន​ជ័យ ៖ តាម​ការ​សន្យា​ពី​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​យក​ស្ថានីយ​បូមទឹក ហ៊ុន សែន​៥៤​ដាក់ ក្នុង​ស្ទឹង​សិរី​សោភ័ណ និង​ចុះ​សិក្សា​គម្រោង​ប្រឡាយ​បេតុង កាលពី​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០២០ នៅ​ក្រុង​សិរី​សោភ័ណ ។

លោក ឡាយ សុធី អនុប្រធាន​មន្ទី​ធនធានទឹក និង​ឧតុនិយម​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា​៖​កាលពី​អំឡុង​ចុងឆ្នាំ​២០១៩ និង​ដើមឆ្នាំ​២០២០​កន្លង​ទៅ ស្រុក​មង្គល​បូ​រី​មាន​ប្រជាពលរដ្ឋ​ប្រមាណ​៨.០០០​គ្រួសារ និង​មន្ទី​ពេទ្យ​មិត្តភាព​កម្ពុជា​-​ជប៉ុន មង្គល​បូ​រី បាន​ប្រឈម​ខ្វះ​ទឹក​ប្រើប្រាស់ ។ ដោយ​បានការ​យកចិត្តទុកដាក់​ពី​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ខេត្តបន្ទាយមានជ័យ និង​លោក​ទេស​រដ្ឋមន្ត្រី គន់ គី​ម ទទួល​បន្ទុក​បេស​កម្ម​ពិសេស​នៃ​គណកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ និង​លោក លឹ​ម គាន​ហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម ។

ដោយ​បាន​ចុះ​មក​ពិនិត្យ និង​អន្តរាគមន៍​ដោយ​អោយ​មន្ត្រី​ជំនាញ​បូមទឹក​ពី​ដងស្ទឹង​សិរី​សោភ័ណ ដាក់​ទំលាក់​ទៅ​ស្ទឹង​មង្គល​បូ​រី ហើយ​បង្ហូ​ដងស្ទឹង​ស្រុក​ប​វេ​ល​ខេត្តបាត់ដំបង​ទំលាក់​មក​ក្រោម​រហូត​ពេល​នេះ​ប្រជាពលរដ្ឋ​មានទឹក​ប្រើប្រាស់​ដោយ​គ្មាន​ការ​ព្រួយបារម្ភ​ទៀត​ឡើយ ។

លោក ឡាយ សុធី បាន​បញ្ជាក់​ថា ក្នុង​ឱកាស​ចុះ​អន្តរាគមន៍​លោក លឹ​ម គាន​ហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​សន្យា ហើយ​មន្ត្រី​ជំនាញ​បាន​យក​ស្ថា​នី​បូមទឹក​ចល័ត​សម្តេច​តេ​ជោ ហ៊ុន សែន​៥៤​យក​ដាក់​ដងស្ទឹង​សិរី​សោភ័ណ ហើយ​សិក្សា​គម្រោង​កសាង​ប្រឡាយ​បេតុង​ដែល​ត​ភ្ជាប់​ពី​ដងស្ទឹង​សិរី​សោភ័ណ​ទៅ​កាន់​ដងស្ទឹង​មង្គល​បូ​រី ហើយ​មន្ត្រី​ជំនាញ​កំពុង​ចុះ​សិក្សា​គម្រោង​ហើយ​ជូន​ទៅ​ក្រសួង​ជំនាញ និង​ធ្វើការ​កសាង ដើម្បី​សម្រួល​ទឹក​ពី​ដងស្ទឹង​សិរី​សោភ័ណ​ទៅ ដងស្ទឹង​មង្គល​បូ​រី​នៅ​ពេល​ដែល​ខ្វះ​ទឹក​ប្រើប្រាស់​សម្រួល​បាន​ទាន់​ពេលវេលា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ