ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លឿនពេក! ជាន់ហ្វ្រាំងមិនស៊ី វាក់អើបុក​បង្គោលភ្លើងស្តុបសង្កត់លើឡាន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​ធុន​ធំ​មួយ​គ្រឿង​សង្ស័យ​បើក​លឿន​រួច​គេច​ពី​រថយន្ដ​ដែល​នៅ​ខាង​មុខ ហើយ​ជាន់​ហ្វ្រាំង​មិន​ស៊ី លុះ​ទាញ​ចង្កូត​គេច​ទៅ​ខាងស្តាំ​បណ្តាល​ឱ្យ​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើងស្តុប​សញ្ញា​ចរាចរណ៍​ដួល​រលំ​សង្កត់​ទៅ​លើដំបូល​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​មួយ​គ្រឿង​ទៀត​រង​ការ​ខូចខាត និង​បង្ក​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​យ៉ាង​ខ្លាំង​។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​យប់​ថ្ងៃ​ទី​៣ ខែកុម្ភៈ ឆ្នាំ​២០២០​ត្រង់​ចំណុច​ស្តុ​ប​១៨០០​ខាងជើង​រោងចក្រ​ផលិត​ទឹកបរិសុទ្ធ​វី​តា​ល់ តាម​បណ្ដោយ​ផ្លូវ​១៨០០…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​ធុន​ធំ​មួយ​គ្រឿង​សង្ស័យ​បើក​លឿន​រួច​គេច​ពី​រថយន្ដ​ដែល​នៅ​ខាង​មុខ ហើយ​ជាន់​ហ្វ្រាំង​មិន​ស៊ី លុះ​ទាញ​ចង្កូត​គេច​ទៅ​ខាងស្តាំ​បណ្តាល​ឱ្យ​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើងស្តុប​សញ្ញា​ចរាចរណ៍​ដួល​រលំ​សង្កត់​ទៅ​លើដំបូល​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​មួយ​គ្រឿង​ទៀត​រង​ការ​ខូចខាត និង​បង្ក​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​យ៉ាង​ខ្លាំង​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​យប់​ថ្ងៃ​ទី​៣ ខែកុម្ភៈ ឆ្នាំ​២០២០​ត្រង់​ចំណុច​ស្តុ​ប​១៨០០​ខាងជើង​រោងចក្រ​ផលិត​ទឹកបរិសុទ្ធ​វី​តា​ល់ តាម​បណ្ដោយ​ផ្លូវ​១៨០០ កែង​នឹង​ផ្លូវ​៥៩៨ ស្ថិត​ក្នុង​សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌ​ឬ​ស្សី​កែវ​។

រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​ធុន​ធំ​មួយ​គ្រឿង​ខាងលើ​ម៉ាក​មី​ត​ស៊ុ​យ​ប៊ី​ស៊ី (MITSUBISHI) ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ៥A-០១១៤ ជា​របស់​ក្រុមហ៊ុន​SCG បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ ឃួ​ន រ​ដ្ឋា អាយុ​២៤​ឆ្នាំ រីឯ​ព្រូ​រថយន្ត​ម្នាក់​ទៀត​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ។ ចំណែក​រថយន្ត​មួយ​គ្រឿង​ទៀត​ដែល​រង​ការ​ខូចខាត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ២Q-៧២២០ បើកប​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ ។

បើ​តាម​ប្រភព​ពី​បុរស​ជា​អ្នកបើកបរ​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​បាន​បើកបរ​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​មួយ​គ្រឿង ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​៥៨៩ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង និង​ក្នុង​ល្បឿន​លឿន​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា លុះ​មក​ដល់​ចំណុច​ស្តុ​ប​កើតហេតុ​ដែល​មាន​ភ្លើង​សញ្ញា​ចរាចរណ៍​ជា​ភ្លើងពណ៌​បៃតង ក៏​អក​ហ្សើ​ជាមួយនឹង​រថយន្ត​ពីរ​ទៅ​បី​គ្រឿង​ទៀត​មិន​ចាំ​ម៉ាក កំពុង​ធ្វើ​ដំណើរ​នៅ​ខាង​មុខ បន្ទាប់​មក​គាត់​ក៏​បាន​បន្ថយល្បឿន​បំរុង​បត់​ឆ្វេង ខណៈនោះ​ស្រាប់តែ​គាត់​ជាន់​ហ្វ្រាំងរថយន្ត​មិន​ស៊ី​ធ្វើ​ឲ្យ​គាត់​ភ័យ​ស្លន់ស្លោ​ក៏​ព្យាយាម​ទាញ​ចង្កូត​គេច​ទៅ​ខាងស្តាំ រួច​ក៏​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើងស្តុប​សញ្ញា​ចរាចរណ៍​មួយ​ដើម​ដួល​រលំ​សង្កត់​ទៅ​លើដំបូល​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ​កំពុង​ឈប់​រង់ចាំ​ភ្លើងស្តុប​សញ្ញា​ចរាចរណ៍​បណ្តាល​ឲ្យ​ក្រពឹត​ខូចខាត​បន្តិចបន្តួច ។

តាមប្រភពដដែលបាន​បន្ត​ទៀត​ថា ​ក្នុងហេតុការណ៍នោះដែរ បណ្តាលឱ្យ​​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​រង​ការ​ខូចខាត​ក្រពឹត​ផ្នែក​ខាង​មុខ​ចំហៀង​ខាងស្តាំ​យ៉ាងដំណំ ប៉ុន្តែ​មិន​បង្ក​ឲ្យ​មាន​នរណា​ម្នាក់​រង​របួស​នោះ​ទេ គ្រាន់តែ​កកស្ទះ​ចរាចរណ៍​យ៉ាង​ខ្លាំង​ដល់​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​កន្លែង​កើតហេតុ ហើយ​ក៏​មាន​សមត្ថកិច្ច​ចរាចរណ៍​ផ្លូវគោក​ដែល​ប្រចាំការ​នៅ​គោលដៅ​ខាងលើ​ជួយ​ធ្វើការ​អន្តរាគមន៍​ភ្លាម​ៗ​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​និង​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​មក​ធ្វើការ​វាស់វែង​និង​ស្ទូច​យក​រថយន្ត​បង្ក​និង​រថយន្ត​រង​គ្រោះ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៀត​នៅ​ពេល​ក្រោយ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ