ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈួ​ន សុវណ្ណ​ឆៃ ដ្បិត​មិន​មាន​ជំនាញ​របាំ តែ​ចំណាយពេល​រៀន​រាំ​ដើម្បី​វប្ប​ធម៌​​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដ្បិតតែ​មិន​មាន​ជំនាញ​ខាង​ផ្នែក​របាំ​បុរាណ តែ​គេ​កត់​សម្គាល់ថា តារាចម្រៀង​ជើង​ចាស់​អ្នក​នាង ឈួ​ន សុវណ្ណ​ឆៃ នៅ​តែ​ទទួល​បានការ​កោតសរសើរ​ក្នុង​ឈុត​ទម្រង់​បុរាណ ដោយសារ​តែ​អ្នក​នាង​ព្យាយាម​ហ្វឹកហាត់ និង​បញ្ចេញ​ភាព​ល្វតល្វន់​ជា​អ្នករបាំ​ក្នុង​ការ​សម្ដែង​ជា​ហូរហែ​។…

រាជធានី​ភ្នំពេញ ៖ ដ្បិតតែ​មិន​មាន​ជំនាញ​ខាង​ផ្នែក​របាំ​បុរាណ តែ​គេ​កត់​សម្គាល់ថា តារាចម្រៀង​ជើង​ចាស់​អ្នក​នាង ឈួ​ន សុវណ្ណ​ឆៃ នៅ​តែ​ទទួល​បានការ​កោតសរសើរ​ក្នុង​ឈុត​ទម្រង់​បុរាណ ដោយសារ​តែ​អ្នក​នាង​ព្យាយាម​ហ្វឹកហាត់ និង​បញ្ចេញ​ភាព​ល្វតល្វន់​ជា​អ្នករបាំ​ក្នុង​ការ​សម្ដែង​ជា​ហូរហែ​។

ជាក់ស្ដែង​ក្នុង​បទ «​ទេពនារី​» របស់​លោក ជុំ ជឿន ដែល​ទើប​ចេញ​បង្ហោះ​ក្ដៅ​ៗ គ្មាន​អ្នក​ណា​មិន​ចាប់អារម្មណ៍​នោះ​ទេ ក្នុង​ពេល​អ្នក​នាង គឺជា​អ្នកចម្រៀង តែ​អាច​សម្ដែង​ជា​អ្នករបាំ​ពត់ពេន​ជា​តួអង្គ​អប្សរា​បាន​។ កាយវិការ​ល្វតល្វន់​ដែល​អ្នក​នាង ឈួ​ន សុវណ្ណ​ឆៃ បាន​បង្ហាញ​ក្នុង​បទ «​ទេព​នារី​» នោះ មិនមែន​ជា​លើក​ទី​១ ដែល​មហាជន​បានឃើញ​នោះ​ទេ ដោយសារ​តែ​ពេល​កន្លង​មក អ្នក​នាង​ធ្លាប់​បាន​រាំ​ពត់ពេន​បែប​នេះ​មក​ហើយ នៅ​ក្នុង​កម្មវិធី​បន្ត​ផ្ទាល់​របស់​ទូរទស្សន៍ ជា​ពិសេស​គឺ​ក្នុង​កម្មវិធី​មហាសង្ក្រាន្ត​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​រៀបចំ​ទម្រង់​សិល្បៈ​ដោយ​គ្រួសារ​តារា​កម្ពុជា​។

យ៉ាងណាមិញ បើ​ក្រឡេក​ទៅ​មើល​ខាងក្រោយ​ឆាក​ទម្រាំ​អ្នក​នាង​អាច​រាំ​ពត់ពេន​នៅ​ក្នុង​បទ​ចម្រៀង​នេះ​បាន អ្នក​នាង​ក៏​ចំណាយពេល​ហ្វឹកហាត់​មិន​តិច​ដែរ ដោយ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​អ្នក​នាង គឺ​បង្ហាញ​ពី​ការ​ព្យាយាម​គួរ​ឱ្យ​សរសើរ​តែ​ម្ដង ដោយសារ​តែ​អ្នក​នាង​មិនមែន​ជា​អ្នករបាំ​។
អ្នក​នាង ឈួ​ន សុវណ្ណ​ឆៃ ធ្លាប់​បាន​បញ្ជាក់​ថា អ្នក​នាង​ស្រលាញ់​អាជីព​ជា​អ្នករបាំ​បុរាណ​ណាស់ ប៉ុន្តែ​អ្នក​នាង​មិន​មានឱកាស​ទើប​អ្នក​នាង​បាន​ត្រឹមតែ​ផលិត​បទ​ចម្រៀង​ខ្លួនឯង និង​បទ​ជា​ដៃគូ​ជាមួយ​លោក ជុំ ជឿន ហើយ​បង្ហាញ​ការ​សម្ដែង​ជា​អ្នករបាំ ដើម្បី​ទុក​ឱ្យ​កូន​មើល​។

ទោះជា​អ្នក​នាង​ទទួលស្គាល់​ថា ខ្លួន​មិន​អាច​រាំ​បាន​ល្វតល្វន់​ដូច​អ្នក​អាជីព តែ​អ្នក​នាង​សប្បាយ​ចិត្ត​ដែល​បាន​ចូលរួម​បំផុស​ទម្រង់​របាំ​របស់​ខ្មែរ​ឱ្យ​កាន់តែ​មានការ​ចាប់អារម្មណ៍ និង​បាន​ចូលរួម​ដោយ​ផ្ទាល់ បើ​ទៅ​ជា​ការ​សម្ដែង និង​ហ្វឹកហាត់​បែប​នេះ ត្រូវ​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន និង​ត្រូវ​ចំណាយពេល​ច្រើន ទម្រាំ​អាច​សម្ដែង​បាន​ប៉ុណ្ណឹង​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ